​ជំងឺ​ក្រពះ គឺ​កើតមាន​ច្រើន​ក្នុងចំណោម​ប្រជាជន​ទូទៅ​។ មូលហេតុ​ចំបង​គឺ​ដោយសារតែ​របប​អាហារ និង​របៀប​រស់នៅ​មិនសូវ​ល្អ​។ នៅពេលដែល​អ្នក​ឈឺក្រពះ អ្វីដែល​អ្នក​ញ៉ាំ​ជា​រៀងរាល់ថ្ងៃ​អាច​ប៉ះពាល់​ដោយផ្ទាល់​ដល់​ស្ថានភាព​នៃ​ជំងឺ​។

​អ្នក​ឈឺក្រពះ​ត្រូវ​ចាំ​ថា ត្រូវ​ញ៉ាំ​អាហារ​លឿង​៤​មុខ​នេះ​បន្ថែម នោះ​ជំងឺ​នឹង​បាន​ធូរស្រាល​ឆាប់​។

​អាហារ ៤ លឿង រួមមាន​៖

​រមៀត​

​រមៀត​ល្បី​ថា​ល្អ​សម្រាប់​ក្រពះ ដោយ​អ្នក​ឈឺក្រពះ​តែងតែ​ប្រើ​ឱសថ​បុរាណ​ដើម្បី​ព្យាបាល​ជំងឺ​នេះ​។​

​ជាពិសេស សារធាតុ Curcumin សកម្ម​នៅក្នុង​រមៀត​មាន​សមត្ថភាព​រារាំង​សកម្មភាព និង​បំផ្លាញ​បណ្តើរៗ​នូវ​ពពួក​បាក់តេរី HP ដែល​បណ្តាលឱ្យ​ឈឺក្រពះ​។ សូម្បីតែ​ប្រភេទ​បាក់តេរី​ដែល​ធន់​នឹង​ថ្នាំ​ក៏មាន​ប្រសិទ្ធភាព​ដែរ​។ ជា​លទ្ធផល អ្នកនឹង​មិនសូវ​ជួប​បញ្ហា​ក្រពះ​ពោះវៀន ដែល​បណ្តាលមកពី​បាក់តេរី ដូចជា​ឈឺក្រពះ ក្រហាយ​ជាដើម​។​

ការ៉ុត​

​វេជ្ជបណ្ឌិត Mian Iftikhar អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ឥណ្ឌា បាន​និយាយថា ការ៉ុត ជាពិសេស​ទឹក​ការ៉ុត​នឹង​ល្អ​ខ្លាំងណាស់​សម្រាប់​សុខភាព​ក្រពះ និង​ផ្លូវ​រំលាយ​អាហារ​។​

​លើសពីនេះ ការ៉ុត​ក៏​ជួយ​ដោះស្រាយ​បញ្ហា​រំលាយ​អាហារ​ជាច្រើន​ទៀត​ដូចជា រាគរូស ជំងឺ​ក្រពះ ដំបៅ​ក្រពះ រលាក​ក្រពះ ជំងឺ Crohn (​ជំងឺ​រលាក​រ៉ាំរ៉ៃ​ដែល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បំពង់​រំលាយ​អាហារ​)… ។​

​ល្ពៅ​

​មិន​ត្រឹម​តែមាន​សារធាតុចិញ្ចឹម​សុខភាព​ជាច្រើន​ប៉ុណ្ណោះ​ទេ ផ្លែ​ល្ពៅ​ក៏មាន​ឈ្មោះ​ល្បី​ខាង​សារធាតុ​ពិសេស​មួយ​គឺ​សារជាតិ pectin​។ នេះ​មាន​សមត្ថភាព​ការពារ​មុខងារ​នៃ​បំពង់​រំលាយ​អាហារ​របស់​មនុស្ស ជាពិសេស​អ្នកមាន​បញ្ហា​ក្រពះ បើ​ញ៉ាំ​វា​នឹង​ល្អ​ខ្លាំង​។​

សណ្តែកសៀង​

​សណ្តែកសៀង​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ដែល​រំលាយ​បាន​យ៉ាង​លឿន​ដោយ​ក្រពះ ដូច្នេះ​អ្នក​ដែលមាន​បញ្ហា​ក្រពះ​គួរតែ​ទទួលទាន​សណ្តែកសៀង​សម្រាប់​ហេតុផល​នោះ​។​

​វា​មិន​ត្រឹមតែ​ជួយ​ឱ្យ​រាងកាយ​ស្រូបយក​ថាមពល​បាន​ពេញលេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ផងដែរ​។ ដូច្នេះហើយ ដើម្បី​បង្ការ​ជំងឺ​ក្រពះ មនុស្ស​គួរតែ​បន្ថែម​អាហារ​ប្រភេទ​នេះ​ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង