មនុស្សគ្រប់រូបសុទ្ធតែទុកទូទឹកកកជាពិភពនៃការផ្ទុកអាហារ។ មិនខ្វល់អាហារឬរបស់ប្រភេទណានោះទេ គេសុទ្ធតែទុកក្នុងទូទឹកកកទាំងអស់។ តាមពិតទៅមានរបស់មួយចំនួនអ្នកមិនអាចទុកក្នុងទូទឹកកកបានទេ ព្រោះវានឹងបំផ្លាញអាហារផ្សេងៗទៀតបាន។ តើមានអ្វីខ្លះ?
1. អ្នកមិនត្រូវដាក់ខ្លាញ់ចូលទៅក្នុងទូទឹកកកទេ ព្រោះវានឹងកក ហើយពិបាករលាយណាស់នៅពេលដែលអ្នកចង់ប្រើវា។
2. អ្នកមិនអាចដាក់កាហ្វេដែលឆុងរួចឬគ្រាប់កាហ្វេចូលនោះទេ ព្រោះវានឹងបំផ្លាញសារធាតុដើមរបស់កាហ្វេ ហើយវាអាចស្រូបយកក្លិននៃអាហារផ្សេងៗទៀតផង ធ្វើឱ្យអាហារទាំងនោះបាត់បង់ក្លិនទាំងអស់។
3. ប៉េងប៉ោះក៏មិនអាចដាក់ក្នុងទូទឹកកកបានដែរ ព្រោះក្រោយពេលដែលយកចេញគឺមានរសជាតិមិនឆ្ងាញ់ដូចដើមឡើយ។
4. អ្នកមិនត្រូវដាក់ខ្លឹមបារាំងចូលនោះទេ ព្រោះទុកយូរវាអាចដុះផ្សិតបាន ដោយងាយខូចខ្លាំងណាស់។
5. អ្នកមិនត្រូវដាក់ដំឡូងបារាំងនិងចេកចូលទេ ព្រោះវាអាចបំផ្លាញ់រសជាតិនៃរបស់ពីរប្រភេទនេះយ៉ាងងាយ។
6. ចុងក្រោយអ្នកមិនត្រូវដាក់ខ្ទឹមស និងនំបុ័ងចូលនោះទេបើអ្នកចង់ឱ្យទូទឹកកកមានក្លិនល្អ ព្រោះក្រោយពេលដែលអ្នកទុកក្នុងនោះ វានឹងអាចធ្វើឲ្យទូទឹកកអ្នកមានក្លិនមិនល្អឡើយ៕