ដើម្បី​បន្ថយ​គ្រោះថ្នាក់​ដែល​បណ្តាល​មក​ពី​ពស់​ចឹក​, សូម​ចៀសវាង​អោយ​ឆ្ងាយ​ក្នុង​ការ​ទៅ​ប៉ះពាល់​ជាមួយនឹង​សត្វ​ពស់​ផ្សេង​ៗ​។ ។​ម្យ៉ាងទៀត​, សូម​ថយក្រោយ​យឺត​ៗ នៅ​ពេល​ឃើញ​ពស់​។

ពស់​ភាគច្រើន​គឺ​គេច​ពី​មនុស្ស​ប្រសិនបើ​អាច​ទៅ​រួច​, វា​នឹង​ចឹក​នៅ​ពេល​ដែល​វា​ផ្អើល​ឬ​រង​ការ​គំរាមកំហែង​។
ប្រសិនបើ​ពស់​ចឹក​អ្នកៈ
-​សូម​រក្សា​ភាព​នឹងនរ
-​សូមកុំ​អោយជើង ឬ​ដៃ​ដែល​ត្រូវ​បាន​ពស់​ចឹក​នោះ​មាន​ចលនា​អោយ​សោះ និង​អោយ​នៅ​មួយ​កន្លែង​ដើម្បី​ទុក​អោយ​ជាតិពុល​នៅ​មួយ​កន្លែង​ហើយ​មិន​រាលដាល​ទៅ​ក្នុង​ខ្លួន​របស់​អ្នក​ទាំងមូល
-​សូម​ដោះ​គ្រឿងអលង្ការ​ចេញ មុន​ពេល​ដែល​មានការ​ហើម​ក្រោយ​ពី​ពស់​ចឹក
-​សូម​រក្សា​ជំហរ​អោយ​កន្លែង​ដែល​ពស់​ចឹក​នោះ​នៅ​ពីក្រោម​បេះដូង
-​សូម​សំអាត​ស្នាម​របួស ប៉ុន្តែ​សូមកុំ​ជះ​ទឹក​ដាក់​វា​។​ហើយ​គ្រប​វា​អោយ​ស្អាត
-​សូម​ដាក់​ឈើ​អប​ដើម្បី​បន្ថយ​ការ​មាន​ចលនា​នៃ​តំបន់​ដែល​ត្រូវ​ពស់​ចឹក ប៉ុន្តែ​សូម​ទុក​វា​អោយ​រាង​ធូររលុង​បន្តិច​ដើម្បី​កុំអោយ​មានការ​ស្ទះ​ចរន្តឈាម
-​សូមកុំ​ប្រើប្រាស់​ខ្សែ​រុំ ឬ​ដាក់​ទឹកកក
-​កុំ​កាត់​ស្នាម​របួស​ចោល ឬ​បឺត​ពិសពស់​ចេញ
-​សូមកុំ​ផឹក​ជាតិ​កាហ្វេ​អ៊ី​ន ឬ​ផឹកស្រា
-​សូមកុំ​ព្យាយាម​ចាប់​ពស់ ប៉ុន្តែ​ត្រូវ​ព្យាយាម​ចាំ​ពណ៌ និង​រូបរាង​របស់​វា ដូចនេះ​អ្នក​អាច​ពិពណ៌នា​ពី​វា​បាន​។
សូម​ទូរស័ព្ទ​ស្វែងរក​ការ​សង្គ្រោះ​ជា​បន្ទាន់ ជា​ពិសេស​ប្រសិនបើ​តំបន់​ដែល​ត្រូវ​ពស់​ចឹក​នោះ​ប្រែ​ពណ៌​, ចាប់ផ្តើម​ហើម ឬ​ឈឺ​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង