Join with Health.com.kh on Telegram

ខ្យល់គរ​(fainting) កើតឡើង​នៅ​ពេល​ដែល​ឈាម​ដែល​ទៅ​ចិញ្ចឹម​ខួរក្បាល (brain) របស់​អ្នក​មិន​គ្រប់គ្រាន់​មួយ​ភ្លែត ដែល​ជា​ហេតុ​ធ្វើ​អោយ​អ្នក​បាត់បង់​ស្មារតី ។ ការ​បាតបង់​ស្មារតី​នេះ​មាន​រយៈពេល​មិនយូរ​នោះ​ទេ ។

ខ្យល់គរ​អាច​នឹង​មិន​លេច​ចេញ​ជា​សញ្ញា​អ្វី ឬ បណ្តាល​អោយ​មាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ។ ដូច្នេះ​, ការ​ព្យាបាល​គឺ​ធ្វើ​អោយ​អ្នកជំងឺ​ដឹងខ្លួន​តាម​ក្បួន​វេជ្ជសាស្ត្រ​បន្ទាន់ (medical emergency) លុះត្រាតែ​រោគ​សញ្ញា បាន​ធូរស្រាល​គ្រាន់បើ ព្រមទាំង​បានដឹង​អំពី​មូលហេតុ​របស់​វា ។

ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​ចង់​ខ្យល់គរ​នោះ ចូរ​អ្នក​ធ្វើ​ដូច​ខាងក្រោម​នេះ ៖

-​ទម្រេត​ខ្លួន ឬ អង្គុយ​ចុះ​. ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​, សូមកុំ​ប្រញាប់​ក្រោក​ឡើង​ពេក ។
-​ដាក់​ក្បាល​របស់​អ្នក​ចន្លោះ​ជង្គង់ ប្រសិនបើ​អ្នក​អង្គុយ​ចុះ ។
ប្រសិនបើ​អ្នក​ឃើញ​នរណា​ម្នាក់​ចង់​គរ ចូរ​អ្នក​អនុវត្តន៍​ដូច​តទៅ​នេះ ៖
-​ដាក់​អ្នក​រង​គ្រោះ​អោយ​សំរាក​. ប្រសិនបើ​អ្នក​រង​គ្រោះ​នៅ​ដកដង្ហើម​, សាកល្បង ធ្វើ​អោយ ចលនា​ឈាម​ហូរ​ទៅ​កាន់​ខួរក្បាល​ឡើង​វិញ (restore blood flow) ដោយ​ការ លើកជើង របស់​គាត់​អោយ​ខ្ពស់​ជាង​ក្បាល (​ប្រហែលជា ៣០ សង់ទីម៉ែត្រ​), ប្រសិនបើ​អាច ។ បន្ធូរ​ខ្សែ​ក្រ​វ៉ា​ត់​, ខ្សែដៃ​, ខ្សែ​ក ឬ សំលៀក​បំពាក់​ដែល​រឹត​ខ្លួន​អ្នក​រង​គ្រោះ​ខ្លាំង​ពេក ។ ដើម្បី​កាត់​បន្ថយ​ឳ​កាស​ខ្យល់គរ​, សូមកុំ​ទាន់​អោយ​គាត់​ឆាប់​ងើបឡើង​ពេក ។ ប្រសិនបើ​អ្នក​រង​គ្រោះ​មិន​អាច​ដឹងខ្លួន​ក្នុង​រយៈពេល ១ នាទី​ទេ​, សូម​ទាក់ទង​ទៅ​កាន់​ភ្នាក់ងារ​សុខាភិបាល​, មន្ទីរពេទ្យ ឬ គ្លីនិក​ណាមួយ​ភ្លាម ។
-​ពិនិត្យ​មើល​ខ្យល់​ដកដង្ហើម ហើយ​ប្រាកដ​ថា​តើ​គ្មាន​អ្វី​រាំងស្ទះ
-​ពិនិត្យ​មើល​សញ្ញា​ចរន្តឈាម​រត់ (signs of circulation) (​ដកដង្ហើម , ក្អក ឬ ការ​ធ្វើ​ចលនា​) ។ ប្រសិនបើ​គ្មាន​ទេ​, ចាប់ផ្តើម​ធ្វើ​ចលនា​សង្គ្រោះ​បន្ទាន់ CPR ។ សូម​ទាក់ទង​ទៅ​កាន់​ភ្នាក់ងារ​សុខាភិបាល​, មន្ទីរពេទ្យ ឬ គ្លីនិក​ណាមួយ​ភ្លាម ។ បន្ត​ការ​ធ្វើ CPR រហូត​ដល់​មាន​ជំនួយ​មក​ដល់ ឬ អ្នកជំងឺ​ដឹងខ្លួន ឬ អាច​ដកដង្ហើម​បាន ។

ប្រសិនបើ​អ្នកជំងឺ​ទទួល​រង​គ្រោះ​ដោយ​ការ​ធ្លាក់​ពីលើ​ទី​ខ្ពស់​ណាមួយ ព្រម​ជាមួយនឹង​ការ​បាត់បង់​ស្មារតី​, ចូរ​ពិនិត្យ​មើល​កន្លែង​ប៉ះទង្គិច​, ស្នាម​ជាំ ឬ ការ​ដាច់​រហែក​ណាមួយ ។ គ្រប់គ្រង​កុំអោយ​មានការ​ហូរ​ឈាម (control bleeding) ។