សុខភាពគឺជាទ្រព្យសម្បត្តិទីមួយរបស់មនុស្ស។ តាមពិតការចង់បានសុខភាពល្អគឺងាយស្រួលទេ អ្នកមិនចាំបាច់ចំណាយលុយទិញគ្រឿងប៉ូវមកបរិភោគទេ ហើយក៏មិនបាច់ចំណាយពេលទៅហាត់ប្រាណនៅក្លឹបហាត់ប្រាណដែរ ដោយអ្នកគ្រាន់តែធ្វើចលនាបន្តិចបន្តួចក្នុងការរស់នៅប្រចាំថ្ងៃជាការស្រេច។
1. នៅពេលព្រឹកក្រោយពេលដែលអ្នកក្រោកពីគេង អ្នកអាចត្រដុសដៃទាំងពីរឱ្យក្តៅ បន្ទាប់មកយកមកដាក់លើភ្នែកហើយធ្វើការបង្វិលជាច្រើនជុំនិងធ្វើការម៉ាស្សាភ្នែកដើម្បីសុខភាពភ្នែកអ្នក។
2. អ្នកត្រូវតែដុសធ្មេញមុនពេលបរិភោគអាហារពេលព្រឹក ព្រោះមេរោគទាំងអស់នឹងមិនជ្រាបចូលតាមមាត់អ្នក។
3. នៅពេលដែលអ្នកលុបមុខ អ្នកត្រូវតែលាងច្រមុះអ្នក ព្រោះដើម្បីឱ្យមេរោគក្នុងច្រមុះចេញឱ្យអស់។
4. នៅពេលដែលអ្នកសិតសក់ អ្នកត្រូវតែសិតពីកណ្តាលមកមុន ហើយទើបសិតពីឆ្វេងមកស្តាំ ដើម្បីឱ្យសសៃឈាមនៃខួរក្បាលដំណើរការបានល្អ។
5. មិនត្រូវអង្គុយធ្វើការយូរពេកទេ អ្នកត្រូវតែដើរចេញពីកន្លែងធ្វើការងារខ្លះដូចជាទៅផឹកកាហ្វេ ទៅបន្ទប់ទឹក ឬលុបមុខជាដើម។
6. មុនពេលចូលគេងនៅពេលយប់ អ្នកអាចងូតទឹកក្តៅដើម្បីបន្ធូរសំពាធការងារឱ្យចេញទាំងអស់៕