ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំម្សាញ់
ឆ្នាំម្សាញ់ មានខួរក្បាលឆ្លាត ថែមទាំងពូកែរកឃើញផ្លូវដែលអាចចំណេញបានប្រាក់ធំ។ ជាពិសេស គេនឹងអាចកែប្រែមុខរបររបស់គេពីអាក្រក់មកល្អវិញក្នុងរយៈពេលកន្លះឆ្នាំខាងមុខ។ ដូចនេះ ប្រាក់ចំណូលនឹងកើនឡើងមិនគួរឲ្យជឿ។
ឆ្នាំវក
ឆ្នាំវក កើតមកគឺឆ្លាត ដោយពូកែរកស៊ីណាស់។ ជាពិសេស បើជាបុគ្គលិកក្រុមហ៊ុនក៏គេមានសមត្ថភាពខ្លាំងក្នុងការបំពេញការងារផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងកន្លះឆ្នាំខាងមុខ នឹងមានរឿងល្អៗចូលមកយ៉ាងច្រើន។
ឆ្នាំឆ្លូវ
ឆ្នាំឆ្លូវ ជាបុគ្គលដែលយកចិត្តទុកដាក់លើការងារ។ ជាពិសេស ក្នុងកន្លះឆ្នាំខាងមុខ ក្នុងមុខរបរនឹងមានអ្នកចេញមុខជួយ។ ជាហេតុដែលធ្វើឲ្យឃ្លាំងទ្រព្យរបស់គេមានទ្រព្យណែនយ៉ាងច្រើនតែម្តង៕