ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមែ
តាមពិតឆ្នាំមមែ ជាបុគ្គលដែលមិនចេះចងគំនុំជាមួយនរណាទេ។ នៅពេលដែលអ្នកធ្វើខុសតិចតួច ហើយសុំទោសគេ នឹងលើកលែងទោសឲ្យអ្នក។ ប៉ុន្តែបើកំហុសមួយនោះគឺធំ គេនឹងមិនងាយលើកលែងទោសឲ្យអ្នកទេ។
ឆ្នាំមមី
ចរិតរបស់ឆ្នាំមមីដូចជាឆ្នាំមមែអញ្ចឹង បើអ្នកមិនធ្វើខុសខ្លាំង គេនឹងមិនទុកក្នុងចិត្តយូរទេ។ ប៉ុន្តែបើកំហុសនោះធំ គេនឹងមិនលើកលែងឲ្យអ្នកឡើយ ដោយចងចាំក្នុងចិត្ត ហើយមិនបន្តធ្វើមិត្តជាមួយអ្នកទៀតទេ។
ឆ្នាំម្សាញ់
ឆ្នាំម្សាញ់ ប្រៀបដូចជាផ្កាកុលាបដែលមានបន្លា ដោយគ្មាននរណាអាចប៉ះពាល់រឿងផ្ទាល់ខ្លួនគេទេ។ បើអ្នកហ៊ានធ្វើអ្វីប៉ះពាល់ដល់គេ នោះគេនឹងចងចាំមួយជីវិតមិនងាយបំភ្លេចបានឡើយ៕