ទឹកមាត់ឡើងខ្លាំង គឺជាការកើនឡើងនូវបរិមាណទឹកមាត់នៅក្នុងមាត់របស់អ្នក ។ ជា ធម្មតា, ក្រពេញទឹកមាត់របស់អ្នកផលិត០.៩ ទៅ១.៩លីត្រក្នុងមួយថ្ងៃ។ ទោះជា យ៉ាងណាក៏ដោយ, ដោយសារតែការលេបកើតឡើងបន្តបន្ទាប់គ្នា និងគ្មានការគ្រប់គ្រង ដោយឆន្ទះ, ជាទូទៅអ្នកមិនសម្គាល់នូវទឹកមាត់នោះទេ។ ប្រសិនបើអ្នកហាក់ដូចជាមានការចេញទឹកមាត់ខ្លាំងភ្លាមៗនៅក្នុងមាត់របស់អ្នក, វាអាចដោយសារក្រពេញទឹកមាត់របស់អ្នកបង្កើតទឹកមាត់ច្រើនជាងធម្មតា(sialorrhea) ឬដោយសារអ្នកលេបតិចពេក។

ទឹកមាត់ចេញខ្លាំងពេកក៏អាចបណ្តាលមកពីថ្នាំមួយចំនួនផងដែរ និងទឹកមាត់ ចេញ ខ្លាំងគឺជាទូទៅមាននៅក្នុងខែដំបូងនៃស្ត្រីមានផ្ទៃពោះ។ ការពិបាកលេប ដែលអាច នាំ អោយមានការបញេ្ចញទឹកមាត់ច្រើន អាចត្រូវបណ្តាលមកពីសាច់ដុំ ឬសរសៃ វិញ្ញាណ ខូចខាតនៅក្នុងមាត់ ឬបំពង់ករបស់អ្នក។
មូលហេតុអ្វីខ្លះអាចអោយចេញទឹកមាត់ច្រើន?
ការចេញទឹកមាត់ខ្លាំងអាចត្រូវបានបណ្តាលឡើងដោយការកើនឡើងនៃការផលិតទឹកមាត់ក្នុងខ្លួនរបស់អ្នក ឬការថយចុះនៃសមត្ថភាពក្នុងការលេប ឬទុកទឹកមាត់នៅក្នុងមាត់។
មូលហេតុនៃការកើនឡើងនៃការផលិតទឹកមាត់
-ការដាក់ធ្មេញ ឬដាក់ធ្មេញមិនបានល្អ
-ជំងឺក្រពះ-ពោះវៀន
-មានមេរោគឆ្លងនៅក្នុងមាត់
-ថ្នាំមួយចំនួនដូចជា clozapine, isoproterenol, pilocarpine និង reserpine
-ការមានផ្ទៃពោះ
-រលាកក្រអូមមាត់
មូលហេតុដែលកម្រនឹងជួបរួមមានៈ
-ពុលជាតអាសេនិក
-ជំងឺដែលបណ្តាលអោយខ្សោយសាច់ដុំមុខហៅថាBell’s palsy
-បំពង់អាហាររួមតូច
-ការពុលជាតិបារ៉ត
-ជំងឺស្វាយ
-ជំងឺរបេង
មូលហេតុនៃការថយចុះសមត្ថភាពក្នុងការលេប ឬរក្សាទឹកមាត់ទុកនៅក្នុងមាត់
-រលាកឆ្អឹងស៊ីនុសស្រួយស្រាវ
-អាឡែរស៊ី(Allergies)
-រលាកស៊ីនុសរ៉ាំរ៉ៃ (Chronic sinusitis)
-ដុំសាច់ដែលនាំអោយប៉ះដល់ចលនានៃអណ្តាត និងបបូរមាត់
នៅពេលណាដែលអ្នកគួរទៅជួបនឹងគ្រូពេទ្យ
ប្រសិនបើអ្នកព្រួយបារម្ភអំពីការចេញទឹកមាត់ច្រើនដដែលៗ, សូមណាត់ជួបជាមួយគ្រូពេទ្យ។ វាជារឿងសំខាន់ដើម្បីកំណត់ថាតើបញ្ហាគឺមកពីការផលិតទឹកមាត់កើនឡើង ឬមានការថយចុះនៃសមត្ថភាពក្នុងការលេប។ ចូរអ្នកចងចាំថាការព្យាបាលទៅលើការចេញទឹកមាត់ច្រើននេះគឺផ្តោតទៅលើការព្យាបាលមូលហេតុរបស់វា។ដូច្នេះមានតែគ្រូពេទ្យប៉ុណ្ណោះដែលអាចរកមូលហេតុបានជាមួយនឹងការពិនិត្យដោយយកចិត្តទុកដាក់។