ការមិនស្រួលខ្លួនដោយសារចលនា គឺជាបញ្ហាដែលកើតមានជាញឹកញាប់មួយសម្រាប់ការធ្វើដំណើរក្នុងរដូវក្តៅ។ ប៉ុន្តែ ជាមួយនឹងការរៀបចំមួយចំនួន វានឹងអាចបង្ការបានយ៉ាងល្អ។ ការមិនស្រួលខ្លួន ឬវិលមុខដោយសារតែចលនាកើតឡើងនៅពេលដែលខួរក្បាលទទួលបាននូវការបញ្ជូនសញ្ញាដ៏រញ៉េរញ៉ៃពីអារម្មណ៍ជាទាក់ទងនឹងចលនារបស់ផ្នែកជាច្រើននៃរាងកាយដូចជា ត្រចៀកខាងក្នុង ភ្នែក និងសរសៃប្រសាទក្នុងចុងដៃចុងជើង។ អាការៈដំបូងៗនៃការមិនស្រួលខ្លួនដោយសារចលនា មានដូចជា វិលមុខ និងឈឺក្រពះ ដែលវាប្រហែលជាអាចនាំឲ្យក្អួតថែមទៀត។ ខាងក្រោមនេះគឺជាអ្វីដែលអ្នកអាចធ្វើបានដើម្បីជួយបង្ការការមិនស្រួលខ្លួនបែបនេះ៖

  • មិនត្រូវធ្វើដំណើរទាំងពោះទទេឡើយ។ ចូរញ៉ាំអាហារសម្រន់តិចតួចដើម្បីបំបាត់ការឃ្លាន
  • ចូរចៀសវាងអាហារធ្វើពីទឹកដោះគោ ឬញ៉ាំអាហារច្រើនៗ។ ផ្ទុយទៅវិញ ចូរជ្រើសរើសការញ៉ាំនំស្រួយ ឬញ៉ាំអ្វីតិចតួចបាន
  • ចូរធ្វើការបន្លប់ខ្លួនឯងតាមរយៈការនិយាយគ្នា ឬស្តាប់ចម្រៀង
  • ចូរផ្តោតសំខាន់ទៅលើអ្វីៗដែលនៅខាងមុខឡាន ចៀសជាងអ្វីដែលនៅចំហៀងឡាន
  • ថ្នាំប្រភេទ Dramamine ប្រហែលជាជួយបំបាត់ការវិលមុខ និងចង្អោ ប៉ុន្តែវាប្រហែលជាមានផលរំខានច្រើនដូចជា ស្ងួតមាត់ និងសន្លឹម៕