មហារីក​មាត់ស្បូន​គឺជា​ជំងឺ​ដែល​កើត​ញឹកញាប់ បំផុត​លំដាប់​ទី​ពីរ​បន្ទាប់​ពី​មហារីក​ដោះ ក្នុង​ចំណោម​ស្ត្រី​។

ដំណឹង​ដែល​ល្អ​នោះ​គឺ​វា​អាច​ចៀសវាង​បាន ដោយសារ ការ​តាមដាន​ពិនិត្យ រក​មើល កោសិកា មហា​រីក​មាត់ស្បូន​និង​ការ​ចាក់​វ៉ា​ក់​ស៊ាំ​ង​ការពារ​វីរុស HPV (Human Papillomavirus) ដែល​អាច​បង្ករ​ជា​ជំងឺ មហា​រីក​មាត់ស្បូន​នៅ​ពេល​វាវ​វិវត្តន៍ ច្រើន​ឆ្នាំ​។ ជំងឺ​នេះ កាច​សាហាវ ហើយ​ឆក់​យក​ជីវិត​ស្ត្រី​អស់​ជា​ច្រើន​នាក់​។

អ្វី​ទៅ​ហៅ​ថា​ជំងឺមហារីក​មាត់ស្បូន?

មហារីក​មាត់ស្បូន​កើតឡើង នៅ​ពេល​ដែល​កោសិកា​មាត់ស្បូន រីក​ដុះដាល​មូលហេតុ​ដែល​ធ្វើ អោយ​រាង​កាយ​យើង​មិន​អាច​គ្រប់គ្រង​បាន​ឡើយ​។

ជំងឺ​នេះ​កើតឡើង​តាម​របៀប​ណា?

គេ​សង្កេត ឃើញ​ថា​ជំងឺមហារីក​ស្បូន ដល់​ទៅ​៩៥​ភាគរយ​មាន ជាប់​ពាក់​ព័​ន្ឋ​នឹង​វត្តមាន​នៃ​វីរុស HPV ។ ពពួក​វីរុស HPV នេះ​ជា​មូលហេតុ​បង្ក​អោយ​មាន​ដំបៅ​មាត់ស្បូន ដែល​ឈាន​ទៅ​រក​មហារីក ។ ប៉ុន្តែ​វា​នៅ មាន​កត្តារួម​ផ្សំ​ជា​ច្រើន​ទៀត ដែល​ជួយ​ជំរុញ​អោយទៅ​រក​មហារីក មាត់ស្បូន ដូច​ជា ការ​រួម​ភេទ វ័យក្មេង​ពេក ការ​មាន​ដៃគូ​រួម​ភេទ​ច្រើន​ការ​ឆាប់​មានគភ៌ នៅ​អាយុ​វ័យក្មេង ការ​មានកូន​ច្រើន ការ​ជក់បារី កង្វះ​ជាតិ​វីតាមីន រឺ​អ័រម៉ូន ការ​ប្រើ​ថ្នាំ​ពន្យា​កំណើត​និង​ការ​ឆ្លង​ជំងឺ​កាមរោគ​ផ្សេង​ៗ​ទៀត​។ ស្ត្រី​ដែល​មិន​បាន​ពិនិត្យ​មាត់ស្បូន មាន​ហានិភ័យ​ជាងគេ​បំផុត​ក្នុង​ការ កើត​ជំងឺមហារីក​មាត់ស្បូន​នេះ​។ ដូច្នេះ​បើសិន ជា​អ្នក​ឈាន​ដល់​អាយុ​២ ឆ្នាំ​គេ​ណែនាំ​អោយ អ្នក​គួរ តែ​ពិនិត្យ​មាត់ស្បូន ។

ការ​ពិនិត្យ​មាត់ស្បូន​នេះ​ត្រូវ​បន្ត ធ្វើ​ទៀត​រៀង​រាល់​៣​ឆ្នាំ​ម្តង​រហូត​ដល់​អ្នក​អាយុ​៦៥​ឆ្នាំ​។ វា​នឹង​ក្លាយជា​កំហុសឆ្គង​ដ៏​គួរ​អោយ សោកស្តាយ​មួយ​បើសិនជា​អ្នក​មិន ទៅ​ពិនិត្យ​មាត់ស្បូន​ដោយ សារ​តែ​ការ​អៀនខ្មាស់​។

ដំណាក់កាល​ត្រៀម​កើត មហារីក​មាត់ស្បូន នៅ​ដំណាក់កាល​ត្រៀម​កើត​ជំងឺ មហារីក​នេះ​គេ​បែងចែក​ចេញ​ជា​បី​ដំណាក់កាល

ដំណាក់កាល​ត្រៀម​មធ្យម​(CIN I)
ដំណាក់កាល​ធ្ងន់​(CIN II)
ដំណាក់កាល​ធ្ងន់ធ្ងរ​ខ្លាំង (CIN III)

ជំងឺមហារីក​មាត់ស្បូន​មាន​បួន​ដំណាក់កាល

ដំណាក់កាល​ទី​១: វា​កើត​មាន​តែ​នៅ​មាត់ស្បូន និង​មិន​រាលដាល​ទៅ​ណា​ទេ​។
ដំណាក់កាល​ទី​២: វា​រាលដាល​ហួស​ពី​មាត់ស្បូន ដល់រ​ន្ឋ​យោនី​ផ្នែក​ខាងលើ និង​កោសិកា​នៅ​ជំវិញ​មាត់ស្បូន​។
ដំណាក់កាល​ទី​៣: ជម្ងឺមហារីក​មាត់ស្បូន​បាន​រាលដាល ដល់រ​ន្ឋ​យោនី​ផ្នែក​ខាងក្រោម និង​/​រឺ​ជញ្ជាំង​អាង​ត្រកៀក​។
ដំណាក់កាល​ទី​៤: ជម្ងឺមហារីក​មាត់ស្បូន​នេះ​បាន​រាលដាល​ហួស ពី​អាង​ត្រកៀក​ហើយ​ទៅ​ដល់់​ផ្លោ​ក​នោម និង​ពោះវៀនធំ​ផ្នែក​ខាងក្រោម​។

តើ​ជំងឺ​នេះ​លេច​ចេញ​រោគ​សញ្ញា​អ្វីខ្លះ?

នៅ​ដំណាក់កាល​ត្រៀម កើត​មហារីក​មាត់ស្បូន​គេ​មិនឃើញ​មាន រោគ​សញ្ញា​អ្វី​ទេ​។ ប៉ុន្តែ​នៅ​ដំណាក់កាល​ទី​មួយ និង​ទី​ពីរ​នៃ​ជំងឺមហារីក​នោះ​វា​មានការ​ហូរ​ឈាម នៅ​ចន្លោះ​ពេល នៃ​ការ​មក​ឈាមរដូវ​។ ដូច្នេះ​នៅ​ពេល​អ្នកមាន​រោគ​សញ្ញា​នេះ​អ្នក​ត្រូវ​តែ​ពិនិត្យ​តាមដាន​។ អ្នកជំងឺ​ក៏​អាច​មានការ​ឈឺចាប់ ឫ​ហូរ​ឈាម​នៅ​ពេល មានការ​រួ​មេ​ភ​ទ​ផង​ដែរ​។

ការ​ព្យាបាល​ជម្ងឺមហារីក​មាត់ស្បូន

នៅ​ក្នុង​ដំណាក់កាល​ត្រៀម កើត​មហារីក​មាត់ស្បូន​ទាំងអស់​ត្រូវ​តែ ទទួល​ការ​ព្យាបាល​។ ប៉ុន្តែ​មាន​គ្រូពេទ្យ​ខ្លះ នៅ​រង់ចាំ​មើល​សិន​ដោយ ធ្វើការ​តាម ដាន និង​ពិនិត្យ​មាត់ស្បូន​។ ការ​ព្យាបាល​នៅ​ដំណាក់កាល នេះ​ទាក់ទង នឹង​ការ​ប្រើ​វិធី​ម្យ៉ាង​ដែល​ភាសា អង់គ្លេស​ហៅ​ថា colposcopy​។ Colposcopy គឺជា​ការ​ថត មាត់ស្បូន ដោយ​ប្រើ​មីក្រូ​ស្កុប​ពិសេស​ម្យ៉ាង ដើម្បី បើក​មាត់ស្បូន​រក​មើល​កោសិកា​មិនធម្មតា​។ គេ​អាច​នឹង​ច្រឹប​យក​កោសិកា មាត់ស្បូន​ទៅ​ពិនិត្យ
រក​មើល ជំងឺ​មហារ​រីក​។

គេ​អាច​នឹង​ព្យាបាល​ដោយ ប្រកាំ​រស្មី​ឡា​ហ្សែ​រ​ដើម្បី​បំផ្លាញ កោសិកា​ដែល​មិនធម្មតា ឫ​វិធី​ព្យាបាល​ធ្វើ​អោយ​កោសិកា ងាប់​ដោយ​ភាព​ត្រជាក់​(​វិធី​នេះ​គេ​ហៅ​ថា​cryosurgery) ឫ​ក៏​កាត់​ចោល កោសិកា​មិនធម្មតា​ដោយ វិធី​ម្យ៉ាង ដែល​ហៅ​ថា​diathermy loop excision (DLE)​។

គេ​អាច​ធ្វើការ​វះកាត់ ដោយ​វិធី​ម្យ៉ាងទៀត ក្នុង​បំណង​កាត់​ចោល​កោសិកា មាត់ស្បូន​ច្រើន​ជាង​នេះ​។ វិធី​នេះ​គេ​ហៅ​ថា cone biopsy ដោយ​មានការ ប្រើ​ថ្នាំ​សន្លប់​ផង​។ ការ​ព្យាបាល​ដ៏​ពេញ លេញ​ចំពោះ​ជម្ងឺមហារីក​មាត់ស្បូន នេះ​អាស្រ័យ​ទៅ​លើ​ដំណាក់កាល នីមួយ​ៗ​នៃ​ជំងឺមហារីក​។ ការ​ព្យាបាល​អាច ជា​ការ​វះកាត់ ឫ​ការ​ប្រើ​កាំរស្មី​ឫ​ក៏​វិធី​ទាំង​ពីរ​តែ​ម្តង​។

ជំងឺមហារីក​មាត់ស្បូន ចំនួន​ពាក់កណ្តាល​ត្រូវ​បាន គេ​ព្យាបាល​ដោយ​កាំរស្មី​។ ប៉ុន្តែ​គេ​ចូល​ចិត្ត​ធ្វើការ​ព្យាបាល ដោយ​វះកាត់​តែ​មួយ​មុខ​ចំពោះ ស្ត្រី​ដែល​មាន វ័យក្មេង​ដោយ​បារម្ភ អំពី​ផល​ប៉ះពាល់ ដែល​បណ្តាល​មក ពី​ការ​ប្រើ​កាំរស្មី​ទៅ​លើ ពោះវៀន និង​មុខងារ​ង​ផ្លូវភេទ​។

ការ​វិវត្តន៍​ទៅ​មុខ​ទៀត​ទៅ​ជា​យ៉ាងណា?

បន្ទាប់​ពី​ការ​ព្យាបាល អ្នក​នឹង​តម្រូវ​អោយធ្វើ​ការ ពិនិត្យ​យ៉ាង​ទៀងទាត់​នៅ​ក្នុង​រយះ​ពេល​ប្រាំ ឆ្នាំ​ដើម្បី​អោយ​ប្រាកដ ថា​ជំងឺមហារីក​នេះ មិន​បាន​រាលដាល ទៅ សរីរាង្គ​ផ្សេង​ទេ​។ អ្នក​ស្ទើរតែ​ប្រាកដ​ណាស់ នឹង​មិន​អាច​មានកូន​ទៀត បើ​ទេ​សិន ជា​ក្រពេញ​អូវែរ​របស់​អ្នក​ត្រូវ កាត់​ចេញ​ដែរ​នោះ​។ អ្នក​ក៏​អាច​អស់​រដូវ មុន អាយុ​ផង​ដែរ​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង