ការបាត់រដូវមិនមែនសុទ្ឋតែមានន័យថា អ្នកមានជម្ងឺនោះទេ។ ប៉ុន្ដែវាមានន័យថា អ្នកមិនអាចផលិត អូវុលបានហើយ ដូច្នេះអ្នក ក៏មិនមានលទ្ឋភាពមានកូន។

តើអ្វីទៅនាំអោយមានការបាត់ឈាមរដូវ?
ការបាត់ឈាមរដូវមានពីរបែប។ ការបាត់រដូវមួយបែបនោះ បណ្ដាលមកពី ក្រពេញវ័យពេក ទោះបីជាជូនកាល វាបណ្ដាល មកពីភាពមិនប្រក្រតីនៃប្រពន្ធ័ អរម៉ន ឬក៏ប្រដាប់បន្ដពូជ ក្ដី។ ករណីនេះកម្រកើតមានណាស់។ ប៉ុន្ដែការបាត់រដូវមួយបែបទៀត និងដែលកើតមានញឹកញាប់នោះគឺជា ការបាត់ឈាមរដូវដែលបណ្ដាល មកពីមានការំខានដល់អ័រម៉នដោយ ហេតុផលណាមួយនោះ។ ឧទាហរណ៍ក្នុងចំណោម ស្ដ្រីខ្លះដែលបំបៅកូន ដោយទឹកដោះនោះ ឃើញថារដូវ របស់គាត់មិន ចាប់ផ្ដើមវិញទេ រហូតដល់ពេល ដែលគាត់ឈប់បំបៅដោះកូន។
ការ បាត់ឈាមរដូវដែលធ្ងន់ធ្ងរ បំផុតនោះគឺស្ដ្រីនោះមានទម្ងន់តិចពេក។ គេនឹងសង្ស័យទៅលើមូលហេតុនេះ បើសិនស្ដ្រីនោះមានទម្ងន់១២គីឡូក្រាម តិចជាងទម្ងន់ធម្មតា។ ភាពតានតឹងអារម្មណ៍ ជម្ងឺរ៉ាំរ៉ៃដូចជាជម្ងឺក្រពេញ ទិរ៉ូអ៊ីត និងការប្រើថ្នាំរំងាប់អារម្មណ៍រយៈពេលវែង ក៏អាច បង្កអោយមានបញ្ហាបាត់ឈាមរដូវ នេះដែរ។ មូលហេតុមួយទៀតនោះ គឺការហាត់ប្រាណខ្លាំងហួស បើសិនជាការហាត់ប្រាណនោះបានបញ្ចុះ សន្ទស្សន៍ទម្ងន់ ធៀបនឹងកម្ពស់មកនៅត្រឹមតិចជាង២ ។ ជាការពិតការបាត់ឈាមរដូវនេះ នឹងកើតមានជារៀងរហូត បើសិនជា ស្ដ្រីឈានដល់វ័យអស់រដូវ ឬក៏កាត់ស្បូនចោល។
តើអ្នកគួរទៅជួបគ្រូពេទ្យទេ?
អ្នកត្រួវចាំថា ការមកឈាមរដូវយឺត ពេលនោះអាចជាបញ្ហាពូជ។ ដូច្នេះបើសិនជា ម្ដាយរបស់អ្នកមាន រដូវយឺតនោះ អ្នកមិនត្រូវបារម្មណ៍ទេ បើសិនជាអ្នកមិនទាន់មានរដូវដូចជា មិត្ដភក្ដិអាយុស្រក គ្នានោះ។ ប៉ុន្ដែបើសិនជាអ្នកឈានដល់វ័យ ១៦ឆ្នាំហើយ អ្នកនៅតែមិនទាន់មកឈាមរដូវទៀតនោះ អ្នកគួរទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យថាវាមិន មានភាពប្រក្រតីណាមួយ។ បើសិនជាអ្នកមានសកម្មភាពផ្លូវភេទហើយភ្លាមនោះអ្នកក៏បាត់រដូវ នោះមានន័យ ថាអ្នកអាចនឹងមានផ្ទៃពោះ។ ដូច្នេះអ្នកត្រូវ ពិនិត្យខ្លួនឯងមើលថា តើមានផ្ទៃពោះដែរឬទេ មុនពេលទៅជួបពេទ្យ។ ត្រូវជួបគ្រូពេទ្យបើសិនជារដូវ របស់អ្នកបានបាត់អស់រយៈពេល ៦ខែហើយអ្នកមិនមានផ្ទៃពោះ ឬក៏មិននៅក្នុងវ័យដែលអស់រដូវ។
តើខ្ញុំអាចធ្វើអ្វីបាន?
កង្វះខាតរដូវមិនមានគ្រោះថ្នាក់ទេ ហើយនៅក្នុងករណីជាច្រើននោះ វាមិនមានមូលហេតុគួរអោយភ័យទេ។ ចូរអ្នកអត់ធ្មត់។វានឹងអាចចាប់ផ្ដើមឡើងវិញដោយខ្លួនឯង។ អ្នកអាចផ្លាស់ប្ដូររបៀបរស់នៅ ដើម្បីកែប្រែបញ្ហា រាងកាយនិងអាហារ បើសិនជាកត្ដាទាំងពីរនេះអាចជាមូលហេតុ។