បើសិនជាអ្នកកំពុងតែមិនអាចទទួលបានភាពជោគជ័យពីការលុបបំបាត់ស្នាមមុនលើមុខទេ អ្នកក៏មិនគួរណាអស់សង្ឃឹមក្នុងការព្យាយាមបន្តទៀតដែរ។ ខាងក្រោមនេះ ខ្ញុំសូមណែនាំនូវគន្លឹះខ្លះៗក្នុងការបំបាត់មុន៖

  • បើសិនជាអ្នកកំពុងតែសាកល្បងការព្យាបាលថ្មី ចូរទុកពេលវេលាឲ្យវាធ្វើការសិនមុនពេលអ្នកសាកល្បងវិធីសាស្រ្តណាផ្សេង។ អ្នកគួរតែមើលឃើញភាពធូរស្រាលក្នុងរយៈពេល ៤ ទៅ ៦សប្តាហ៍
  • ចូរធ្វើទៅតាមការណែនាំទាំងឡាយណាដែលមាននៅលើថ្នាំ ឬផលិតផលថែរក្សាស្បែក
  • មិនត្រូវខាត់ ឬញិចមុនលើស្បែកឡើយ។ ចូរចៀសវាងការប៉ះពាល់វាម្តងហើយម្តងទៀត
  • ចូរប្រើប្រាស់ផលិតផលណាដែលសរសេរថា គ្មានជាតិប្រេង Non-comedogenic ឬ Non-acnegenic ដែលមិនអាចធ្វើឲ្យស្ទះដល់រន្ធញើស
  • ចូរប្រើថ្នាំកំចាត់មុនតែនៅលើកន្លែងងាយនឹងកើតមុនបានហើយ តែមិនត្រូវធ្វើតែលើកន្លែងដែលមានមុនឡើយ
  • ចូរឧស្សាហ៍បោកសម្អាតស្រោមខ្នើយ មួក និងអ្វីគ្រប់យ៉ាងដែលប៉ះពាល់លើស្បែកអ្នក៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង