ដំបៅក្រពះ-ពោះវៀនតូចសំដៅទីលើការឈឺចាប់ខ្លាំងនៅតាមស្រទាប់ខាងក្នុងនៃក្រពះ ឬផ្នែកដំបូងនៃពោះវៀនតូច (duodenum)។ ដំបៅនេះកើតឡើងនៅពេលណាដែលស្រទាប់ ការពារ របស់ក្រពះ ឬពោះវៀនតូច ត្រូវបានខូចខាត។ដំបៅនេះកើតឡើងនៅពេលដែលកោសិកាស្រទាប់ខាងក្នុងរបស់ក្រពះឬពោះវៀនតូចខូច។

នៅពេលនោះទឹករំលាយអាហារអាចបំផ្លាញជាលិកាពោះវៀនតូច ឬក្រពះ។ ទឹករំលាយអាហារដែលមានសមត្ថភាពខ្ពស់ក្នុងការកំទេចស្រទាប់ការពារនោះ, ផ្សំឡើងដោយ អាស៊ីតក្លរីដ្រិច និងអង់ស៊ីមមួយដែលគេហៅថា ប៉ិបស៊ីន (pepsin) ។សារធាតុទាំងនេះក៏ក៏អាចធ្វើអោយមានបញ្ហាដល់បំពង់អាហារ(esophagus)ផងដែរ។
បំពង់អាហារ គឺជាបំពង់មួយដែលដឹកនាំចំណីអាហារពីបំពង់កទៅក្រពះ។ជំងឺដំបៅក្រពះ-ពោះវៀនតូចនេះ( peptic ulcers )លែងជាស្ថានភាពមួយដែលនុស្សទាំងអស់ត្រូវតែប្រឈមមុខអស់មួយជីវិត។ ការព្យាបាលភាគច្រើនគឺអាចធ្វើអោយដំបៅជាសះស្បើយ។ រោគសញ្ញាអាចបាត់ទៅវិញយ៉ាងរហ័ស។ ដំបៅក្រពះ-ពោះវៀនតូច(peptic ulcer) ដែលប៉ះលើក្រពះ គេហៅថាដំបៅក្រពះ (gastric ulcer) ហើយបើវាប៉ះលើផ្នែកដំបូងនៃពោះវៀនតូចវិញ គេហៅថា ដំបៅពោះវៀនតូច(duodenal ulcer)។
តើមូលហេតុអ្វីខ្លះដែលបង្កអោយមានដំបៅក្រពះ-ពោះវៀនតូច?
មូលហេតុចម្បងពីរដែលបង្កអោយមានដំបៅក្រពះ-ពោះវៀនតូចគឺៈ
-ការបង្កជំងឺដោយសារមេរោគ អេលីកូបាក់តេ ពីឡូរី (Helicobacter Pylori Bacteria ឬ H. Pylori)
-ការប្រើប្រាស់ថ្នាំពពួក nonsteroidal anti-inflammatory (NSAID)
H. Pylori និង NSAID អាចធ្វើអោយខូចខាតនៃស្រទាប់ការពារដែលបញ្ចេញទឹករំអិលមុយគីស(mucus) របស់ក្រពះ និងពោះវៀន។ ស្រទាប់ដែលបញ្ចេញទឹករំអិលមុយគីសនេះ ការពារក្រពះ និងពោះវៀនកុំអោយមានការខូចខាតពីទឹករំលាយអាហារ។
តើរោគសញ្ញារបស់វាមានអ្វីខ្លះ?
រោគសញ្ញារបស់វាមានដូចជាៈ
-ក្រហាយ, ឈឺខ្លាំង, ឈឺស្រកៀរៗនៅចន្លោះផ្ចិត និងចុងដង្ហើម។ មនុស្សមួយចំនួនអាចឈឺខ្នងផងដែរ។ ការឈឺនេះអាចមានរយៈពេលពី ពីរបីនាទី ទៅពីរបីម៉ោង ហើយអាចឈឺបាត់ៗក្នុងរយៈពេលមួយសប្តាហ៍។
ជាធម្មតា ការឈឺនេះបាត់ទៅវិញមួយរយៈ បន្ទាប់ពីអ្នកលេបថ្នាំកុំអោយអាស៊ីតចេញ ឬបន្ថយជាតិអាស៊ីត។
-មិនចង់បរិភោគអី និងស្រកទម្ងន់
-តឹងពោះ ឬចង្អោរ បន្ទាប់ពីញុំាអាហារ
-ក្អួត
-ក្អួតមានឈាម ឬមានសារធាតុដែលហាក់ដូចជាគ្រាប់កាហ្វេ.
-លាមកខ្មៅឬលាមកមានឈាមក្រហមខ្មៅ
មនុស្សម្នាក់ៗ មានសញ្ញាផ្សេងៗគ្នា និងអ្នកខ្លះអាចមិនមានរោគសញ្ញាតែម្តង។
តើយើងអាចធ្វើរោគវិនិច្ឆយ័យ៉ាងដូចម្តេច?
គ្រូពេទ្យអាចសួរអ្នកនូវអការៈ, រោគសញ្ញាមួយចំនួន និងសុខភាពទូទៅរបស់អ្នក ហើយគាត់នឹងពិនិត្យលើរាងកាយរបស់អ្នក។
ប្រសិនបើរោគសញ្ញារបស់អ្នកមិនធ្ងន់ធ្ងរ ឬអ្នកមានអាយុតិចជាង៥៥ឆ្នាំ,គ្រូពេទ្យអាចធ្វើតេស្តសាមញ្ញមួយចំនួនដូចជា ការពិនិត្យឈាម, ការពិនិត្យដង្ហើម និងការពិនិត្យលាមក ដើម្បីពិនិត្យអំពីការបង្កជំងឺដោយសារមេរោគ H. Pylori។ មានវិធីសាស្ត្រតែមួយគត់សំរាប់អ្នក និងគ្រូពេទ្យអ្នកអាចបញ្ជាក់បានថាតើអ្នកមានដំបៅនោះ គឺការធ្វើតេស្តមួយដែលគេហៅថាថត អង់ដូស្កុបពី (endoscopy), ដើម្បីរកមើលដំបៅ និងជាតេស្តដើម្បីរកមើលការបង្កដោយមេរោគ H. Pylori ផងដែរ។ អង់ដូស្កុបពី អាចអោយគ្រូពេទ្យមើលឃើញអ្វីៗក្នុងបំពង់អាហារ, ក្រពះ និងពោះវៀនតូច។ ជាធម្មតា អង់ដូស្កុបពី ត្រូវបានធ្ធើដោយអ្នកជំនាញខាងផ្នែកក្រពះ-ពោះវៀន។
តើជំងឺនេះត្រូវបានព្យាបាលដោយរបៀបណា?
ដើម្បីព្យាបាលដំបៅក្រពះ-ពោះវៀនតូច(peptic ulcers), មនុស្សទាំងអស់ត្រូវលេបថ្នាំដើម្បីបន្ថយបរិមាណអាស៊ីតក្នុងក្រពះ។ ប្រសិនបើអ្នកមានជំងឺនេះដែលបង្កដោយពួកមេរោគ H. Pyloriវិញ, អ្នកត្រូវតែព្យាបាលដោយការលេបថ្នាំពពួកអង់ទីប៊ីយោទិច។ ប្រសិនបើគ្រូពេទ្យផ្តល់អោយអ្នកនូវថ្នាំពពួកអង់ទីប៊ីយោទិច ដើម្បីព្យាបាលជំងឺរបស់អ្នក, អ្នកត្រូវលេបវាអោយបានត្រឹមត្រូវ។ មិនត្រូវឈប់លេបថ្នាំ ទោះអ្នកមានអាការៈធូរស្រាលក៏ដោយ។ អ្នកត្រូវលេបវាអោយបានគ្រប់ចំនួន។ ជំងឺនេះអាចព្យាបាលជាសះស្បើយ ប្រសិនណាបើអ្នកលេបថ្នាំអ់ង់ទីប៊ីយោទិចគ្រប់ចំនួន។