វេជ្ជបណ្ឌិតនឹងណែនាំអ្នកថាតើអ្នកគួរតែធ្វើតេស្តពិនិត្យមើលកម្រិតជាតិស្ករក្នុងឈាមអោយបានញឹកញាប់ប៉ុណ្ណា។ ជាទូទៅ ភាពញឹកញាប់នៃការធ្វើតេស្តនេះ គឺអាស្រ័យលើទៅប្រភេទនៃជំងឺទឹកនោមផ្អែមដែលអ្នកមាន និងផែនការព្យាបាលរបស់អ្នក។

• ជំងឺទឹកនោមផ្អែមប្រភេទទី ១ ៖ វេជ្ជបណ្ឌិតនឹងណែនាំអោយអ្នកធ្វើតេស្តកម្រិតជាតិស្ករក្នុងឈាមអោយបានបីដង ឬច្រើនដងក្នុងមួយថ្ងៃ ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមប្រភេទនេះ។ វាអាចជាការធ្វើតេស្តមុន និងបន្ទាប់ពីទទួលទានអាហារ ឬមុន និងបន្ទាប់ពីការធ្វើលំហាត់ប្រាណ មុនពេលចូលគេង ហើយម្តងម្កាលក្នុងអំឡុងពេលយប់។ អ្នកក៏ត្រូវពិនិត្យមើលកម្រិតជាតិស្ករក្នុងឈាមអោយបានញឹកញាប់ផងដែរ ប្រសិនបើអ្នកកំពុងតែឈឺ ផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃ ឬចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទថ្មី។
• ជំងឺទឹកនោមផ្អែមប្រភេទទី ២ ៖ ប្រសិនបើអ្នកប្រើប្រាស់ថ្នាំអាំងស៊ុយលីនដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទនេះ វេជ្ជបណ្ឌិតអាចនឹងណែនាំអោយមានការធ្វើតេស្ត កម្រិតជាតិស្ករក្នុងឈាមម្តង ឬច្រើនដងក្នុងមួយថ្ងៃ អាស្រ័យលើចំនួនកម្រិត (dose) អាំងស៊ុយលីនដែលអ្នកបានប្រើប្រាស់។ ការធ្វើតេស្តត្រូវបានធ្វើជាទូទៅនៅមុនពេលទទួលទានអាហារពេលព្រឹក ឬយ៉ាងហោចណាស់ប្រាំបីម៉ោងបន្ទាប់ពីទទួលទានអាហារ និងពេលខ្លះបន្ទាប់ពីទទួលទានអាហាររួច ប្រសិនបើមានការណែនាំពីអ្នកជំនាញ។ ប្រសិនបើអ្នកគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់អ្នកជាមួយនឹងថ្នាំដែលមិនមែនជាអាំងស៊ុយលីន (noninsulin) ឬជាមួយនឹងរបបអាហារ និងគ្រាន់តែការធ្វើលំហាត់ប្រាណ អ្នកប្រហែលជាមិនចាំបាច់ត្រូវធ្វើតេស្តកម្រិតជាតិស្ករក្នុងឈាមរាល់ថ្ងៃនោះទេ៕