ការឈឺក្រពះ អាចបណ្តាលមកពី ការរំលាយអាហារមិនបានល្អ។ អ្នកប្រហែលជាមានអារម្មណ៍ថា តឹងណែនក្នុងពោះ គ្រប់ពេលវេលាទាំងអស់។ ជាមួយគ្នានេះផងដែរ អ្នកអាចចង្អោរ ក្អួត ហើយភើរញឹកញាប់។

អ្នកប្រហែលជាញ៉ាំមិនឆ្ងាញ់នោះទេ ពេលអ្នកឈឺក្រពះ អឺចឹង គួរធ្វើបែបណាទៅ? បើមិនទាន់ឈឺខ្លាំង អ្នកអាចសាកល្បង របបអាហារទាំងនេះបាន ៖

ទឹកដំឡូងបារាំង
វាអាចជួយសម្អាតប្រព័ន្ធរំលាយ និងថ្លើមផងដែរ។ ទឹកដំឡូងបារាំង អាចជួយព្យាបាលការរលាកក្រពះ និងបំបាត់ការឈឺក្នុងពោះបានផងដែរ។

ល្ហុង
ល្ហុង មានផ្ទុក beta carotene ដែលអាចព្យាបាលជំងឺក្រពះពោះវៀន។ ចូរញ៉ាំល្ហុងឲ្យបានញឹកញាប់បន្តិច ប្រសិនបើអ្នកឧស្សាហ៍ឈឺក្រពះ។

ម្នាស់
អ្នកមិនហ៊ានញ៉ាំម្នាស់ទេ ពេលឈឺក្រពះ ប៉ុន្តែ ការញ៉ាំតិចតួច អាចមានប្រយោជន៍ទៅវិញទេ ពីព្រោះ ម្នាស់ មានអង់ស៊ីមដែលជួយដល់ ការរំលាយអាហារ និងការឈឺក្រពះបាន។

ខ្ញី
ខ្ញី ជួយព្យាបាលការរលាក និងប្រឆាំងមេរោគ ដូច្នេះ ចូរញ៉ាំទឹកតែធ្វើពីខ្ញី ដើម្បីដោះស្រាយរឿងទាំងនេះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង