ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ឆ្នាំជូត មិនសូវខ្ចិលទេ ដោយមានការប្រឹងប្រែងក្នុងការងារផងដែរ។ ចំពោះលុយវិញតែងតែមកក្បែរឆ្នាំជូតជានិច្ច។ ជាហេតុដែលធ្វើឲ្យគេមានលុយដែលចាយមិនចេះអស់នោះទេ ព្រោះហូរចូលមកគ្រប់ពេល។
ឆ្នាំច
ឆ្នាំច ជាបុគ្គលដែលប្រើមាត់ដើម្បីបង្កើតបានលុយធំ ព្រោះគេស្គាល់មនុស្សច្រើន។ ថ្វីត្បិតតែគេរាងខ្ចិលបន្តិច ប៉ុន្តែបើកន្លែងណាមានលុយ គឺតែងតែមានមុខគេជានិច្ច។ ដូចនេះ គេនឹងមិនខ្វះក្រដាសប្រាក់ក្នុងហោប៉ាវ ឬកាបូបទេ។
ឆ្នាំថោះ
ឆ្នាំថោះ ជាបុគ្គលដែលមើលសំបកក្រៅមិនចូលចិត្តកម្រើកទេ។ តាមពិតទៅ ក្នុងខួរក្បាលមិនចេះនៅស្ងៀមទេ ដោយរកវិធីក្នុងការបង្កើតបានលុយធំជានិច្ច។ ជាហេតុដែលធ្វើឲ្យគេអាចក្លាយជាអ្នកមានគ្រប់ពេល៕