ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរកា
កូនដែលកើតក្នុងឆ្នាំរកា មានចិត្តល្អ និងស្មោះត្រង់ ថែមទាំងកើតមកគឺនាំលាភធំមកជាមួយតែម្តង។ ជាហេតុដែលធ្វើឲ្យមានទ្រព្យជាច្រើនរត់មកក្បែរខ្លួនមាតាបិតារបស់គេ។ ដូចនេះ អ្នកផ្ទះនឹងមានលុយចាយទាំងអស់គ្នាម៉ង។
ឆ្នាំកុរ
កូនដែលកើតក្នុងឆ្នាំកុរ ជាផ្កាយទ្រព្យក្នុងផ្ទះ ដោយធ្វើឲ្យមុខរបររបស់ប៉ាម៉ាក់គឺរីកចម្រើនខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យអ្នកផ្ទះរបស់គេមានលុយច្រើនទៅៗជារៀងរាល់ឆ្នាំតែម្តង។ ដូចនេះ ក្នុងផ្ទះនឹងពោរពេញទៅដោយសុភមង្គល។
ឆ្នាំច
កូនដែលកើតក្នុងឆ្នាំច កើតមកនាំមហាទ្រព្យមកជាមួយ។ ជាពិសេស មិនថានរណាជួបទេគឺស្រឡាញ់គេទាំងអស់។ ជាហេតុដែលធ្វើឲ្យប៉ាម៉ាក់របស់គេអាចទទួលបានផលច្រើនណាស់។ ដូចនេះ ក្រោយពេលដែលគេកើតចេញមក បរិយាកាសក្នុងផ្ទះនឹងប្រែជារីករាយខ្លាំង៕