ប្រវែង​របស់​រោមភ្នែក​មិន​សំខាន់​នោះ​ទេ ប្រសិនបើ​អ្នកមាន​រោមភ្នែក​ស្តើង​។ បើសិនជា​អ្នក​កើតមក​មិន​មាន​រោមភ្នែក​ក្រាក់​នោះ​ទេ យើង​មាន​វិធី​ដែល​អាច​ជួយ​អ្នក​បាន​។ អ្នក​ត្រូវ​ដោះស្រាយ​បញ្ហា​ក្នុង​ពេល​បណ្តោះអាសន្ន​ដែល​មានការ​យកចិត្តទុកដាក់​និង​ព្យាបាល​រោមភ្នែក​របស់​អ្នក​។ អ្នក​អាច​តុបតែង​ភ្នែក​របស់​អ្នក​ឱ្យ​មាន​រោមភ្នែក​ក្រាស់​និង​គួរ​ឱ្យ​ចាប់អារម្មណ៍ ដើម្បី​ចូលរួម​កម្មវិធី​ពិសេស​ៗ ដូច​ជា​ពិធី​អាពាហ៍ពិពាហ៍ ឬ ការ​ណាត់ជួប​ដ៏​រ៉ូ​មេន​ទិច ឬ សម្រាប់​ការ​រស់នៅ​រាល់ថ្ងៃ​។

សំភារៈ​ដែល​អ្នក​ត្រូវការ

  • សម្រាប់​ពត់​រោមភ្នែក
  • ម៉ា​ស្កា​រ៉ា
  • រោមភ្នែក​ក្លែងក្លាយ
  • ជ័រ​បិត​រោមភ្នែក

ចូរ​អនុវត្ត​តាម​ការ​ណែនាំ​ខាងក្រោម​៖
១. ការ​ពត់​រោមភ្នែក
– ដាក់​សម្រាប់​ពត់​រោមភ្នែក​ត្រង់​គល់​រោមភ្នែក​ដោយ​ប្រុង​ប្រយ័ត្ន កុំឱ្យ​គាប​ត្រូវ​ស្បែក​។
– ពត់​រោមភ្នែក​របស់​អ្នក​រយៈពេល ១០ វិនាទី​។
– បន្ទាប់​មក​រំកិល​សម្រាប់​ពត់​រោមភ្នែក​មក​ត្រឹម​ពាក់កណ្តាល​រោមភ្នែក ហើយ​ពត់​រោមភ្នែក​ត្រង់​កន្លែង​នោះ​រយៈពេល ១០ វិនាទី ដូច​គ្នា​។

២. ការ​លាប​ម៉ា​ស្កា​រ៉ា
– ផ្តេក​ដង​ម៉ា​ស្កា​រ៉ា​ដោយ​បើកភ្នែក​ពាក់កណ្តាល ហើយ​មើល​ឱ្យ​ត្រង់​ទៅ​មុខ​។
– ដាក់​ដង​ម៉ា​ស្កា​រ៉ា​នៅ​ក្រោម​រោមភ្នែក​របស់​អ្នក ខិត​ទៅ​ជិត​នឹង​ស្បែក​។
– ប្រើ​ដង​ម៉ា​ស្កា​រ៉ា​លាប​លើ​រោមភ្នែក​ឡើង​ចុះ​ទៅ​វិញ​ទៅ​មក​។ វា​ជួយ​ឱ្យ​រោមភ្នែក​របស់​អ្នក​មើលទៅ​ក្រាស់​ជាង​មុន​។
– ទុក​ឱ្យ​ម៉ា​ស្កា​រ៉ា​ស្ងួត​សិន មុន​នឹង​លាប​បន្ថែម​ពីលើ​ម្តងទៀត​។

៣. ការ​បិត​រោមភ្នែក​ក្លែងក្លាយ
– លាប​កាវ​បន្តិច​លើ​គល់​រោមភ្នែក​ក្លែងក្លាយ​។
– ភ្នែក​ម្ខាង​ដែល​ត្រូវ​បិត​រោមភ្នែក​ត្រូវ​មើលទៅ​ក្នុង​កញ្ជក់ រីឯ​ភ្នែក​ម្ខាង​ទៀត​ត្រូវ​បិទ​។
– បិត​រោមភ្នែក​ក្លែងក្លាយ​លើ​ត្របកភ្នែក មិនមែន​លើ​រោមភ្នែក​នោះ​ទេ​។
– ទប់​រោមភ្នែក​នោះ​ឱ្យ​នៅ​នឹង​កន្លែង​រយៈពេល ៣ ឬ ៤ វិនាទី បន្ទាប់​មក​កែតម្រូវ​ឱ្យ​មើលទៅ​ដូច​ធម្មជាតិ​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង