ជំងឺមហារីក​ស្បែក​មាន​បី​ប្រភេទ​គឺ​៖ basal cell carcinoma, squamous cell carcinoma, និង malignant melanoma​។ ប្រភេទ​នីមួយ​ៗ​ខុស​គ្នា​ដោយសារ​កម្រិត​មហារីក​របស់​វា កម្រិត​គ្រោះថ្នាក់​ដែល​ប៉ះពាល់​ដល់​សុខភាព​ស្បែក​, និង​វិធី​ព្យាបាល​ដែល​ត្រូវ​ប្រើ​។ កម្តៅថ្ងៃ​គឺជា​មូលហេតុ​ចំបង​នៃ​ជំងឺ ជំងឺមហារីក​ស្បែក​ច្រើន​តែ​កើត​មាននៅ​ផ្នែក​នៃ​រាង​កាយ​អ្នក​ដែល​ត្រូវ​កម្តៅថ្ងៃ​។ តំនពូជ​ក៏​មាន​ឥទ្ធិពល​លើ​ជំងឺមហារីក​ស្បែក​នេះ​ផង​ដែរ​។ ដូច្នេះ បើ​អ្នកមាន​សាច់ញាតិ​ដែល​មាន​ជំងឺមហារីក​ស្បែក​នោះ អ្នក​គួរតែ​កុំ​ធ្វេសប្រហែស​ក្នុង​ការ​ការពារ​ពី​កម្តៅថ្ងៃ​និង​ធ្វើការ​ពិនិត្យ​ជា​ប្រចាំ​។ ហើយ​មនុស្ស​គ្រប់​រូប​គួរ​ប្រើ​ឡេ​ការពារ​កម្តៅថ្ងៃ​ឱ្យ​បាន​គ្រប់ពេល​។

Basal cell carcinoma គឺជា​ប្រភេទ​មហារីក​ស្បែក​ដែល​មាន​គ្រោះថ្នាក់​តិច​បំផុត ទោះជា​វា​នៅ​តែ​ត្រូវ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​។ វា​មាន​លក្ខណៈ​ជា​ដំបៅ​ក្រហម​តូច​ៗ ប្រហែលជា​លេច​ឬ​មិន​លេច​ចេញ​មក​ក្រៅ​នោះ​ទេ​។ ជា​ទូទៅ​ដំបៅ​នោះ​មាន​កន្ទួល​ពណ៌​សរ​លោង​តូច​ៗ ដែល​ពេទ្យ​សើរ​ស្បែក​ហៅ​ថា “​គុ​ជ​ខ្យង​”​។ ពេល​ខ្លះ ដំបៅ​នេះ​អាច​ទៅ​ជា​រលួយ​និង​ចេញ​ឈាម​។ កោសិកា​ដែល​បង្ក​ជា​មហារីក​ស្បែក​នេះ​មាន​លក្ខណៈ​រាតត្បាត​តែ​មួយ​កន្លែង មាន​ន័យ​ថា វា​កម្រ​នឹង​រីក​រាលដាល​ទៅ​កន្លែង​ផ្សេង​ទៀត​នៃ​រាង​កាយ​ណាស់ ដែល​វា​ជា​មូលហេតុ​ដែល​គេ​ចាត់​ទុក​វា​ថា​ជា​ជំងឺមហារីក​ដែល​បង្ក​ការ​គ្រោះថ្នាក់​តិច​ជាង​មហារីក​ស្បែក​ពីរ​ប្រភេទ​ទៀត​ដែល​អាច​រាតត្បាត​។ ប៉ុន្តែ​ទោះជា​វា​មិន​រីក​រាលដាល​ទៅ​ក​ន្លែ​ដទៃ​ទៀត​ក៏​ដោយ វា​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ប្រសិនបើ​មិន​ព្យាបាល​ទាន់​ពេលវេលា​ផង​ដែរ​។
ដំបៅ​កោសិកា (Basal cell lesion) អាច​ព្យាបាល​ដោយ​ប្រើ​ថ្នាំលាប និង​ការ​វះកាត់ ដែល​វិធី​ទាំង​ពីរ​នេះ ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​។ ថ្នាំលាប Efudex (5-fluorouracil cream ដែល​គេ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺមហារីក​ផ្សេង​ៗ) ដែល​គេ​ប្រើ​សម្រាប់​លាប​នៅ​លើ​ដំបៅ​នោះ​ជា​រៀងរាល់ថ្ងៃ​។ គុណវិបត្តិ​នៃ​ការ​ព្យាបាល​នេះ​គឺ​កន្លែង​ដែល​មាន​ដំបៅ​នោះ​អាច​ជ្រាប ឬ​ហូរ​ទឹក នៅ​ពេល​ដែល​ថ្នាំ​នោះ​ជ្រាប​ចូល​ទៅ​ក្នុង​ដំបៅ​។ ប៉ុន្តែ Efudex អាច​ទទួល​បាន​ជោគជ័យ ៩១ ភាគរយ ក្នុង​ការ​ធ្វើ​ឱ្យ​កោសិកា​មហារីក​ស្បែក​នោះ​ជា​សះស្បើយ​។ នេះ​ជា​វិធី​ព្យាបាល​ដែល​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ​ដែល​មិន​អាច​ធ្វើការ​វះកាត់​បាន​។

ប្រសិនបើ​អ្នក​ចង់​ព្យាបាល​មហារីក​កោសិកា​ស្បែក​ដោយ​ការ​វះកាត់​នោះ អ្នក​អាច​ទៅ​ជួប​ជាមួយ​ពេទ្យ​សើរ​ស្បែក ឬ ពេទ្យវះកាត់​។ កោសិកា​សាច់​ដុះ (basal cell) ភាគច្រើន​ត្រូវការ​ការ​វះកាត់​ធម្មតា​ប៉ុណ្ណោះ តែ​បើសិនជា​វា​នៅ​ជិត​ត្របកភ្នែក ច្រមុះ បបូរមាត់​នោះ អ្នក​ត្រូវ​ប្រាកដ​ថា​គ្រូពេទ្យ​នឹង​ប្រើ​វិធី​វះកាត់ Mohs surgical technique​។ វិធី​នេះ​តម្រូវ​ឱ្យ​កាត់​សាច់​ត្រង់​កន្លែង​នោះ​ចេញ​ជា​ចំរៀក​ស្ដើង​ៗ​ម្ដង​មួយ​ៗ, ពិនិត្យ​មើល​ជាលិកា​នៅ​ក្រោម microscope ដើម្បី​បញ្ជាក់​ថា​វា​មាន​កោសិកា​មហារីក​ឬទេ ហើយ​បន្តដំណើរ​ការ​រហូត​ទាល់តែ​កោសិកា​មហារីក​នោះ​ត្រូវ​បាន​កាត់​ចេញ​អស់​។ វា​កំហិត​ពី​កម្រិត​ដែល​វះកាត់​សាច់​ចេញ និង​ត្រូវ​ប្រាកដ​ថា​កោសិកា​មហារីក​ត្រូវ​បាន​យក​ចេញ​អស់​។ ការ​វះកាត់​នេះ​ទទួល​បាន​ជោគជ័យ ៩៩ ភាគរយ​។

Squamous Cell Carcinoma៖ ជា​រឿយ​ៗ squamous cell lesions មាន​លក្ខណៈ​ដូច​ជា​ឬ​ស​ដែល​ដុះ​ចេញ​ឡើង ហើយ​មាន​ដុំ​ពក​ដូច​ជា​មើម​ឈើ​ដែល​ដុះ​ចេញពី​ដី ហើយ​ពេល​ខ្លះ​មាន​ស្រទាប់​។ អ្នក​គួរតែ​ដឹង​ថា Squamous cell អាច​កើត​ចេញពី​ដំបៅ​ដែល​មិន​មាន​មហារីក (noncancerous lesion) ដែល​គេ​ឱ្យឈ្មោះ​ថា actinic Keratoses​។ ដំបៅ​គ្រៀម​ក្រហម​ទាំងនេះ មានឱកាស ២០ ភាគរយ ក្នុង​ការ​វិវត្តន៍​ទៅ​ជា squamous cell ដូច្នេះ​វា​ត្រូវ​តែ​ព្យាបាល​ដូច​ជា​ជំងឺមហារីក​ដែរ​។ និយាយ​ទៅ អ្នក​ត្រូវ​ព្យាបាល​វា​ឱ្យទាន់​ពេល​។
វា​មិន​អាច​ព្យាបាល​ដោយ​ប្រើ​ថ្នាំលាប​បាន​ទេ​− ជាលិកា​នោះ​ត្រូវ​តែ​កាត់​ចេញ​។ ហើយដោយ​សារ​តែ​មហារីក​នេះ​អាច​រីក​រាលដាល វា​ពិតជា​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​ធ្វើការ​វះកាត់​យក​កោសិកា​មហារីក​នោះ​ចេញ​ទាំងអស់​។ ដូច្នេះ ជាលិកា​មួយ​ផ្នែក​ធំ​ត្រូវ​តែ​កាត់​ចេញ​។
The noncancerous actinic keratoses ដែល​មិន​ចាំបាច់​ធ្វើការ​កាត់​ចេញ​ទេ ជា​ធម្មតា​ត្រូវ​ព្យាបាល​ដោយ​ប្រើ​ថ្នាំលាប​ឈ្មោះ​ថា Carac​។ Carac គឺជា​ថ្នាំ​ដែល​មាន 5-flourouracil មានជោគ​ជ័យ​ក្នុង​ការ​កំចាត់ actinic keratoses ក៏​ដូច​ជា premalignant lesions ផង​ដែរ​។

Malignant Melanoma៖ នេះ​ជា​ប្រភេទ​មហារីក​ទី​បី​ដែល​អាច​បង្ករ​គ្រោះថ្នាក់​ដល់​ជីវិត​។ អត្រា​នៃ​ការ​រស់នៅ​គឺ​ល្អ ប្រសិនបើ​វា​ព្យាបាល​បាន​ទាន់​ពេលវេលា ហើយ​អ្នកជំងឺ​ទទួល​ការ​ព្យាបាល​ត្រឹមត្រូវ​។ Malignant melanoma កើត​ចេញពី​ប្រជ្រុយ​នៅ​លើ​ស្បែក​របស់​អ្នក​។ ការ​ពិត​ទៅ ប្រជ្រុយ​ភាគច្រើន​មិនមែន​បង្ករ​ជំងឺមហារីក​នោះ​ទេ ដូច្នេះ​អ្នក​មិន​ចាំបាច់​ភ័យ​នោះ​ទេ​បើ​អ្នកមាន​ប្រជ្រុយ​នោះ​។ វិធី​ដោះស្រាយ​គឺ​សម្គាល់​រាល់​បំ​លាស់​ប្ដូរ​ទាំងឡាយ​នៃ​ប្រជ្រុយ ហើយ​បើ​មាន​បម្រែបម្រួល​អ្វី​នោះ សូម​ទៅ​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​ភ្លាម​។ បន្ថែម​ពី​នេះ​ទៀត​នោះ ប្រជ្រុយ​ដែល​ដុះ​ថ្មី ត្រូវ​តែ​ពិនិត្យ​ដោយ​ប្រុង​ប្រយ័ត្ន ដើម្បី​ឱ្យ​ច្បាស់​ថា​វា​មិន​បង្ករ​លក្ខណៈ​ដូចដែល​បាន​រៀបរាប់​ខាងក្រោម​នេះ​។
The American Academy of Dermatology បាន​បង្កើត​សេចក្ដីណែនាំ​ដើម្បី​ប្រើប្រាស់​សម្រាប់​វាយតម្លៃ​ប្រជ្រុយ​ដោយ​ខ្លួនឯង​។ អ្នកជំងឺ​របស់ខ្ញុំ​ចង​ចាំ​វា​បាន​យ៉ាង​ងាយស្រួល​ក្នុង ព្រោះ​វា​មាន​តាម​លំដាប់លំដោយ A-B-C-D​។

A សំដៅ​ទៅ​លើ​ពាក្យ​ថា Asymmetry​។ ប្រជ្រុយ​ដែល​ដុះ​គួរតែ​មាន​ភាព​ស៊ី​មេ​ទ្រី​។ បើសិន​វា​ធំ​ម្ខាង​តូច​ម្ខាង អ្នក​គួរតែ​ទៅ​ឱ្យ​ពេទ្យ​ពិនិត្យ​។
B សំដៅ​ទៅ​លើ​ពាក្យ​ថា Border​។ ផ្នែក​នៅ​ជុំវិញ​ប្រជ្រុយ​ដែល​ជ្រួញ​ឬ​ប៉ោង​អាច​ជា​សញ្ញា​បង្ហាញ​ថា មាន​សុខភាព​មិនល្អ​។ ប្រសិនបើ​ប្រជ្រុយ​ទាំងឡាយ​ណា មិន​ថា​ចាស់​ឬ​ថ្មី មាន​ផ្នែក​ដែល​នៅ​ជុំវិញ​មិន​ប៉ុនគ្នា នោះ​អ្នក​គួរតែ​ទៅ​ជួប​ពេទ្យ​។
C សំដៅ​ទៅ​លើ​ពាក្យ​ថា Color​។ ប្រជ្រុយ​ដែល​មាន​សុខភាព​ល្អ​បញ្ជាក់​ដោយ​ពណ៌​របស់​វា​។ ប្រសិនបើ​វា​មាន​ពណ៌​ច្រើន នេះ​ជា​សញ្ញា​បង្ហាញ​ថា អ្នកមាន​បញ្ហា​ហើយ​។ ប្រសិនបើ​អ្នក​មិន​ច្បាស់​ឬ​ច្រឡំ អ្នក​គួរតែ​ពិនិត្យ​វា​មើល​។
D សំដៅ​ទៅ​លើ​ពាក្យ​ថា Diameter​។ ប្រជ្រុយ​ដែល​មាន​បី​ទំហំ ជា​ធម្មតា វា​ដុះ​ឡើង លិ​ប​ចុះ និង លាន​ចេញ​។ ប្រជ្រុយ​ណា​ដែល​ធំ​ជាង​អង្កត់ផ្ចិត​នៃ​ជ័រលុប​ខ្មៅ​ដៃ អ្នក​គួរតែ​ទៅ​ឱ្យ​ពេទ្យ​ពិនិត្យ​។

Malignant melanoma cancer គឺ​ទាក់ទង​ផ្ទាល់​ទៅ​នឹង​ការ​ប៉ះ​ទៅ​នឹង​កម្តៅថ្ងៃ ហើយ​ក៏​ពាក់ព័ន្ធ​ទៅ​នឹង​ដំនពូជ​ផង​ដែរ​។ មនុស្ស​ភាគច្រើន​គិត​ថា នេះ​ដោយសារ​តែ​ស្រទាប់​អូហ្សូន​រហែក ដែល​អនុញ្ញាតិ​ឱ្យ​រស្មី ultraviolet ចូល​ក្នុង​បរិយាកាស​កាន់តែ​ខ្លាំង​។ ការ​ប្រើ​ឡេ​ការពារ​កម្តៅថ្ងៃ​គឺ​ពិតជា​មាន​សារៈ​ប្រយោជន៍​ក្នុង​ការ​ការពារ​ខ្លួន​អ្នក​ពី​កម្តៅថ្ងៃ​។ Retin-A ក៏​បាន​បង្ហាញ​ថា អាច​បន្ថយ​ឱកាស​ក្នុង​ការ​កើនឡើង​នូវ​ជំងឺមហារីក​ស្បែក​មួយ​ចំនួន​ដែរ (basal cell និង squamous cancer) ដោយសារ​តែ​វា​មាន​ប្រសិទ្ធ​ក្នុង​ការ​ផ្ទេរ​ចំនួន​ដង​នៃ​កោសិកា​នៅ​ក្នុង​ស្រទាប់​ស្បែក​ខាងក្រៅ​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង