ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរោង
បុគ្គលដែលកើតក្នុងឆ្នាំរោង ជាពិសេសកើតក្នុងខែ១០ថ្ងៃទី១១ តែងតែទទួលបានជោគជ័យជានិច្ច។ ជាហេតុដែលធ្វើឲ្យគេងាយក្លាយជាអ្នកមានណាស់។ ជាពិសេស ក្នុងមុខរបរក៏តែងតែមានអ្នកជួយផងដែរ។
ឆ្នាំមមី
អ្នកដែលកើតក្នុងឆ្នាំមមី ជាបុគ្គលដែលអាចធ្វើការងារធំបាន។ ជាពិសេស ក្នុងជីវភាពរស់នៅប្រចាំថ្ងៃអាចរស់បានយ៉ាងសុខស្រួល។ ថ្វីត្បិតតែការងាររវល់ខ្លាំង ប៉ុន្តែគេតែងតែអាចដឹកបានលុយធំជូនអ្នកផ្ទះជានិច្ច។
ឆ្នាំកុរ មនុស្សដែលកើតក្នុងឆ្នាំកុរ មានចិត្តល្អ មិនលោភលន់ និងមិនចេះប្រកាន់ច្រើន។ ជាពិសេស ក៏មានចិត្តទន់ដែរ ដោយធ្វើឲ្យគេមិនសូវកើតមានជម្លោះជាមួយនរណាឡើយ។ ដូចនេះ គេនឹងអាចរកបានប្រាក់ធំមកឲ្យអ្នកផ្ទះផងដែរ៕