ចំពោះ​ក្មេង​ប្រុស​ភាគច្រើន​, ការ​និយាយ​យ៉ាង​ម៉ត់ចត់​អំពី​ផ្នែក​សំខាន់​របស់​ពួក​គេ​អាច​ជា​រឿង​មួយ​ខ្មាស​អៀន​។ ហើយ​ចំពោះ​បុរស​វ័យ​ជំទង់​វិញ​, ការ​និយាយ​អំពី​បញ្ហា​នេះ​គឺ​ប្រុង​ប្រយ័ត្ន ជា​ពិសេស​នៅ​មុខ​ម្តាយ​របស់​ពួក​គេ​។ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​កូនប្រុស​វិញ​, ជា​រឿង​សំខាន់​ដែល គាត់​ដឹង​ដើម្បី​ប្រាប់​អ្នក​ប្រសិនបើ​គាត់​មានការ​ឈឺចាប់​ត្រង់​ប្រដាប់​ភេទ ជា​ពិសេស​នៅ​ត្រង់​ស្រោមពង​ស្វាស ឬ​ពងស្វាស​។
ជា​ធម្មតា​, ការ​ឈឺ​ប្រដាប់​ភេទ​គឺ​មិន​មាន​អ្វី​ជា​បញ្ហា​ទាំងអស់​។ ប៉ុន្តែ​នៅ​ពេល​ដែល​វា​កាន់តែ​ឈឺ​ខ្លាំង​ឡើង​ៗ, វា​អាច​ត្រូវ​បាន​បង្ក​ឡើង​ដោយ​បញ្ហា​ធ្ងន់ធ្ងរ​ដែល​ត្រូវ​បាន​គេ​ហៅ​ថា ការ​រមួល​ពងស្វាស​។ ការ​រមួល​ពងស្វាស​គឺជា​រឿង​មួយ​បន្ទាន់​ដែល​ជា​ធម្មតា​តម្រូវ​ធ្វើការ​វះកាត់​ដើម្បី​សង្គ្រោះ​ពងស្វាស​នោះ​។

ការ​យល់​ដឹង​អំពី​ការ​រមួល​ពងស្វាស

ការ​រមួល​ពងស្វាស​កើត​មាន​ឡើង​នៅ​ពេល​ដែល​ខ្សែ​នៃ​បំពង់​បង្ហូរ​ទឹកកាម​ដែល​ផ្តល់​ឈាម​ហូរ​ទៅ​កាន់​ពងស្វាស​នោះ បាន​វិល និង​ក្លាយទៅជា​រមួល​ដែល​ជា​ធម្មតា​ត្រូវ​បាន​បង្ក​ឡើង​ដោយ​បញ្ហា​គ្រោះថ្នាក់ ឬ​បញ្ហា​វេជ្ជសាស្ត្រ​។ នេះ​កាត់​បន្ថយ​ការ​ស្រោចស្រព​ឈាម​ទៅ​កាន់​ពងស្វាស និង​បណ្តាល​អោយ​ឈឺ​ភ្លាម​ៗ និង​ធ្ងន់ធ្ងរ ហើយ​ហើម​ផង​ដែរ​។
ការ​រមួល​ពងស្វាស​នេះ​តម្រូវ​អោយធ្វើ​ការ​វះកាត់​ជា​បន្ទាន់​។ ប្រសិនបើ​ទុក​វា​មិន​ធ្វើការ​វះកាត់​, ពងស្វាស​អាច​ត្រូវ​បាន​ខូចខាត និង​ក្មេង​ប្រុស​នោះ​អាច​មាន​ហានិភ័យ​នៃ​ការ​ប៉ះពាល់​នឹង​ពងស្វាស​។ បញ្ហា​នេះ​អាច​កើត​មាន​ឡើង​ទៅ​លើ​បុរស​ដែល​រួម​មាន ក្មេង​ប្រុស​តូច និង​ក្មេង​ប្រុស​ធំ ប៉ុន្តែ​វា​កើត​មាន​ជា​ទូទៅ​ចំពោះ​នៅ​ចន្លោះ​១០​ឆ្នាំ ទៅ​២៥​ឆ្នាំ និង​ក្មេង​ប្រុស​ជំទង់​ដែល​បាន​វិ​វត្ត​ទៅ​ជា​ពេញវ័យ​ថ្មី​ៗ​។

មូលហេតុ

ស្រោមពង​ស្វាស​គឺជា​កញ្ចប់​នៃ​ស្បែក​ដែល​នៅ​ពីក្រោម​ពងស្វាស​។ នៅ​ក្នុង​ស្រោមពង​ស្វា​សមាន​ពងស្វាស​ពីរ​គ្រាប់​។ ពងស្វាស​នីមួយ​ៗ​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ផ្នែក​ដទៃ​ទៀត​នៃ​ខ្លួន​ដោយ​សរសៃឈាម​ដែល​ត្រូវ​បាន​គេ​ហៅ​ថា ខ្សែ​នៃ​បំពង់​ទឹកកាម​។​ការ​រមួល​ពងស្វាស​កើត​មាន​ឡើង​នៅ​ពេល​ដែល​ខ្សែ​នៃ​បំពង់​ទឹកកាម​នេះ​ក្លាយទៅជា​រមួល​ចូល​គ្នា​, បាន​បន្ថយ​លំហូរ​ឈាម​ទៅ​កាន់​ពងស្វាស​។

ករណី​ជា​ច្រើន​នៃ​ការ​រមួល​ពងស្វាស​កើត​មាន​ឡើង​ចំពោះ​បុរស​ដែល​មាន​បញ្ហា​សេនេទិច​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា bell clapper deformity​។ ជា​ធម្មតា​, ពងស្វាស​ត្រូវ​បាន​ចង​ភ្ជាប់​ទៅ​នឹង​ស្រោមពង​ស្វាស ប៉ុន្តែ​ក្នុង​បញ្ហា​នេះ ពងស្វាស​មិន​ត្រូវ​បាន​ចង​ភ្ជាប់​នោះ​ទេ ហើយ​លើស​ពី​នេះ​វា​ហាក់ដូចជា​បត់ និង​រមួល​នៅ​ក្នុង​ស្រោមពង​ស្វាស​ទៅ​វិញ​។​ការ​រមួល​ពងស្វាស​ក៏​អាច​កើត​មាន​ឡើង​ក្រោយ​ពី​ការ​ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំង​, នៅ​ពេល​ដែល​កំពុង​គេង ឬ​ក្រោយ​ពី​គ្រោះថ្នាក់​ប៉ះ​ទៅ​លើ​ស្រោមពង​ស្វាស​។ ទោះជា​យ៉ាងណា​ក៏​ដោយ​, ជា​រឿយ​ៗ​មូលហេតុ​មិន​ត្រូវ​បាន​គេ​ដឹង​នោះ​ទេ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង