អំឡុងពេលមានផ្ទៃពោះ, កូនរបស់អ្នកត្រូវបានរុំព័ទ្ធ និងទ្រទ្រង់ដោយថង់មួយដែលត្រូវបានគេហៅថា ថង់ទឹកភ្លោះ។ មុននឹងកូនរបស់អ្នកកើត, ថង់នោះនឹងធ្លាយ។ នេះត្រូវបានគេស្គាល់នៅពេលដែលទឹកនោះមានការហូរចេញ ឬធ្លាយថង់ទឹកភ្លោះនោះ។

នៅពេលដែលទឹកភ្លោះហូរ, អ្នកអាចមើលពីបរិមាណទឹកភ្លោះហូរតាមជើង និងទៅដល់ស្បែកជើងរបស់អ្នក។ ប៉ុន្តែវាមិនតែងតែស្រួលក្នុងការប្រាប់ថាទឹកភ្លោះរបស់អ្នកហូរនោះទេ។ នៅពេលចុងក្រោយនៃការមានផ្ទៃពោះ, ក្រពេញទាំងអស់ដែលអ្នកមិនដែលស្គាល់នៅក្នុងទ្វារមាសរបស់អ្នកផលិតនូវជាតិទឹកមួយដើម្បីរំអិលផ្លូវដល់កូនរបស់អ្នក។
ដូចនេះអ្នកដឹងយ៉ាងដូចម្តេចថាតើអ្នកកំពុងតែហូរទឹកដែលចេញតាមទ្វារមាស, ទឹកភ្លោះ ឬទឹកនោមនោះ?
- ប្រសិនបើអ្នកកំពុងតែហៀរទឹកនោម, ទឹកនោះនឹងមានក្លិនឆ្អេះ
- ប្រសិនបើអ្នកកំពុងតែហូរទឹករំអិលចេញពីទ្វារមាស, ទឹកនោះហាក់ដូចជាថ្លា ឬស ទៅលឿង។ វាអាចរាវពេក, ដែលតម្រូវអោយមានការផ្លាស់ប្តូរសម្លីអនាម័យច្រើនក្នុងមួយថ្ងៃៗ
- ប្រសិនបើអ្នកកំពុងតែហៀរទឹកភ្លោះ, ជាតិទឹកហាក់ដូចជាថ្លា ឬប៉ុន្តែមិនរាវពេកនោះទេ ហើយប្រហែលជាអាចលាយជាមួយនឹងឈាម ឬ ស្មេស្ម។ ទោះជាយ៉ាងណាក៏ដោយ, វាហាក់ដូចជាមិនមានក្លិនអ្វីទាំងអស់
ប្រសិនបើអ្នកមិនប្រាកដថាជាអ្វីដែលហូរមកនោះ, សូមទៅជួបនឹងគ្រូពេទ្យ។ អ្នកអាចត្រូវការការពិនិត្យដើម្បីអោយច្បាស់។ ជាពិសេសវាជារឿងសំខាន់ប្រសិនបើអ្នកសង្ស័យថា ទឹកភ្លោះត្រូវបានហូរ ឬទឹកនោះមានពណ៌បៃតងដែលនេះជាធម្មតាមានន័យថា អ្នកត្រូវការការសម្រាលដោយប្រុងប្រយ័ត្នបំផុត៕