ជាធម្មតា ថ្នាំបន្ទន់លាមកត្រូវបានគេចាត់ទុកថាផ្តល់សុវត្ថិភាពអំឡុងពេលមានផ្ទៃពោះ។
ការទល់លាមកអំឡុងពេលមានផ្ទៃពោះអាចជារឿងពិបាក និងផ្តល់អារម្មណ៍មិនល្អ។ ថ្នាំបន្ទន់លាមដូចជា Colace, ធ្វើអោយលាមកប្រែជាទន់ និងងាយស្រួលបញ្ចេញមកក្រៅ។ សមាសធាតុសកម្មនៅក្នុងថ្នាំទាំងនោះមិនត្រូវបានស្រូបដោយខ្លួននោះទេ ដូចនេះវាហាក់ដូចជាមិនមានប្រតិកម្មទៅលើការលូតលាស់របស់ទារកនោះទេ។ ទោះជាយ៉ាងណាក៏ដោយ, សូមពិនិត្យជាមួយនឹងគ្រូពេទ្យមុននឹងប្រើថ្នាំនានា រួមមានថ្នាំបន្ទន់លាមក និងប្រភេទនៃថ្នាំទាំងនោះដទៃទៀតដើម្បីព្យាបាលការទល់លាមកអំឡុងពេលមានផ្ទៃពោះនោះ។

សូមចាំថា ការទល់លាមកអំឡុងពេលមានផ្ទៃពោះជារឿយៗអាចត្រូវបានការពារជាមួយនឹងផ្លាស់ប្តូររបៀបរស់នៅ។ ឧទាហរណ៍ៈ
- សូមផឹកទឹកអោយបានច្រើនៈ ទឹកគឺជាជម្រើសល្អមួយ។ ទឹកផ្លែឈើក៏អាចជួយបានដែរ។
- ការធ្វើលំហាត់ប្រាណប្រចាំថ្ងៃៈ ការដើរ និងការធ្វើលំហាត់ប្រាណដទៃទៀតជារៀងរាល់ថ្ងៃអាចជួយការពារការទល់លាមកអំឡុងពេលមានផ្ទៃពោះបាន។
- សូមញ៉ាំអាហារសំបូរទៅដោយជាតិសរសៃៈ សូមជ្រើសរើសអាហារសំបូរទៅដោយជាតិសរសៃដូចជា ផ្លែឈើ, បន្លែជាដើម។ ជាមួយនឹងការយល់ស្របពីគ្រូពេទ្យ, សូមពិចារណាលើថ្នាំជាតិសរសៃដូចជា Metamucil ជាដើម។
ប្រសិនបើអ្នកលេបថ្នាំគ្រាប់ជាតិដែក, សូមនិយាយអំពីការទល់លាមកទៅដល់គ្រូពេទ្យ។ ទោះបីជាថ្នាំគ្រាប់ជាតិដែកគឺជាសារធាតុសំខាន់អំឡុងពេលមានផ្ទៃពោះក៏ដោយ, ប៉ុន្តែការប្រើប្រាស់វាច្រើនពេកអាចបណ្តាលអោយទល់លាមកបាន។
ប្រសិនបើអ្នកមិនមានការបញ្ចេញលាមកក្នុងរយៈពេល៣ថ្ងៃ, សូមសួរគ្រូពេទ្យដើម្បីទទួលការណែនាំ។ ប្រសិនបើគ្រូពេទ្យបង្ហាញពីថ្នាំបន្ទន់លាមក ឬប្រភេទនានានៃថ្នាំបន្ទន់លាមកនោះ, សូមប្រុងប្រយ័ត្នក្នុងការប្រើប្រាស់វា៕