ប្រសិនបើអ្នកមានបញ្ហាផ្នែកវេជ្ជសាស្ត្រ ដូចជា ជំងឺហឺត , ជំងឺបេះដូង ឬ ជំងឺទឹកនោមផ្អែម ការធ្វើលំហាត់ប្រាណគឺមិនត្រូវបានណែនាំសំរាប់អ្នកនោះទេ។

ការហាត់ប្រាណនេះ អាចផ្តល់ទុក្ខទោស ប្រសិនបើ ការមានគភ៌របស់អ្នកមានជាប់ទាក់ទងនឹង សា្ថនភាពមួយចំនួនដូចជា ៖
• ការហូរឈាម ឬ មានស្នាមអុជៗ
• សុករបស់អ្នក ស្ថិតនៅទាប
• មានការគំរាមរលូត ឬ ធ្លាប់រលូតផ្ទួនៗ
• ធ្លាប់កើតកូនមិនគ្រប់ខែ ឬ មានប្រវត្តិឆាប់សម្រាលកូនជាងពេលធម្មតា
• មានស្បូនខ្សោយ
សូមពិភាក្សាជាមួយ អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក មុនពេលអ្នកចាប់ផ្តើម កម្មវិធីធ្វើលំហាត់ប្រាណណាមួយ។ អ្នកផ្តល់សេវាថែទាំសុខភាព ក៏អាចផ្តល់អោយអ្នកផងដែរនូវគន្លឹះនៃការហាត់ប្រាណសំរាប់ខ្លួនអ្នកផ្ទាល់ ដោយយោងទៅលើប្រវត្តិវេជ្ជសាស្ត្ររបស់អ្នក ៕