បើ​ទោះជា​អ្នក​បាន​ភ្លេច​លេបថ្នាំ​គ្រាប់​ពន្យា​កំណើត​របស់​អ្នក យឺត​ជាង ១២​ម៉ោង​នោះ ក៏​វា​អាច​នឹង បង្កើន​នូវ​ឱកាស នៃ​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​បាន​ផង​ដែរ​។ ប្រសិនបើ​អ្នក​បាន​ខក មិន​បាន​លេបថ្នាំ​ណា មួយ ក្នុង​ចំណោម​ថ្នាំ​ទាំង ២១​គ្រាប់​ដំបូង នៃ​កញ្ចប់​ថ្នាំ​របស់​អ្នក នោះ​អ្នក​ត្រូវ​តែ​ប្រើ​នូវ ជម្រើស​នៃ​វិធី ពន្យា​កំណើត​បែប​ផ្សេង​ទៀត មាន​ដូច​ជា ការ​ប្រើ​ស្រោមអនាម័យ ក្នុង​រយៈពេល ៧​ថ្ងៃ ក្រោយមក​ទៀត ។

ប្រសិនបើ​អ្នក​បាន​ភ្លេច​លេប​វា ក្នុង​រយៈពេល​តិច​ជាង ២៤​ម៉ោង នោះ​អ្នក​ត្រូវ​ប្រញាប់​លេប​វា​ភ្លាម​ៗ នោះ និង បន្ត​ប្រើ​ថ្នាំ​គ្រាប់​ដទៃ​ទៀត​អោយ​បាន​ទៀត​ទាត់ ដូច​តាម​ការ​ណែនាំ​។ តែ​ទោះជា​យ៉ាងណា​ក៏ ដោយ ប្រសិនបើ​អ្នក​បាន​ចាំ​នៅ​ក្នុង​ថ្ងៃ​បន្ទាប់ ហើយ​ពិនិត្យ​ឃើញ​ថា អ្នក​បាន​ភ្លេច​លេប​វា កាលពី​ម្សិល មិ​ញ នោះ​អ្នក​ត្រូវ​លេប​វា​ពីរ​គ្រាប់ ក្នុង​ពេល​តែ​មួយ​។ អ្នក​មិន​ត្រូវ​ធ្វើការ​លេបថ្នាំ​គ្រាប់​ពន្យា​កំណើត ច្រើន​ជាង​ពីរ​គ្រាប់ ក្នុង​រយៈពេល​១​ថ្ងៃ​នោះ​ទេ លុះត្រាតែ​អ្នក​ទ​ទូល​បាន​នូវ ការ​អនុញ្ញាត​ពី អ្នក​ផ្តល់​សេវា ថែទាំ​សុខភាព​របស់​អ្នក ។​

ប្រសិនបើ​វា​មាន​រយៈពេល លើស​ពី ២៤​ម៉ោង​តាំងពី​ពេល ដែល​អ្នក​បាន​លេបថ្នាំ​គ្រាប់​ពន្យា​កំណើត នេះ​ចុង​ក្រោយ នោះ​អ្នក​ត្រូវ​លេប​នូវ​ថ្នាំ​ដែល​អ្នក​បាន​ខក និង លេបថ្នាំ​បន្ទាប់​ដែល​មាន​តាម​កាលវិភាគ ។ ធ្វើការ​បោះចោល​នូវ​ថ្នាំ​គ្រាប់​ពន្យា​កំណើត​ដែល​អ្នក​មិន​បាន​លេប និង បន្ត​លេបថ្នាំ​គ្រាប់​ដែល​នៅ​សល់ នៅ​ក្នុង​កញ្ចប់ តាម​កាលវិភាគ​ដែល​បាន​ណែនាំ​។​

តែ​ប្រសិនបើ​អ្នក​បាន​ភ្លេច​លេបថ្នាំ​គ្រាប់​ពន្យា​កំណើត ក្នុងអំឡុងពេល​នៃ​ស​ប្តា​ហ៍​ទី​៣ នៃ​បន្ទះ​ថ្នាំ របស់​អ្នក នោះ​អ្នក​ត្រូវ​បន្ត​លេបថ្នាំ​គ្រាប់​ពន្យា​ក​ណើ​ត​ដែល​នៅ​សល់​ក្នុង​បន្ទះ​ថ្នាំ​នេះ និង រំលង​ចោល​នូវ ថ្នាំ​ទាំង ៧​គ្រាប់​ដែល​មិន​មាន​ជាតិ​អរ​ម៉ូ​ន ។ ហើយ​ភ្លាម​ៗ​នោះ អ្នក​ត្រូវ​ចាប់ផ្តើម​ប្រើ​បន្ទះ​ថ្នាំ​គ្រាប់ ពន្យា​កំណើត​ថ្មី​មួយទៀត ហើយ​អ្នក​ត្រូវ​យល់​ថា ក្នុង​ពេល​នេះ អ្នក​អាច​នឹង​មិន​មាន​ធ្លាក់​ឈាមរដូវ​ទេ រហូត​ដល់​ពេល​ដែល​អ្នក បាន​បញ្ចប់​នូវ​បន្ទះ​ថ្នាំ​គ្រាប់​ពន្យា​កំណើត​ថ្មី​នេះ ។ ក្នុង​ពេល​តំណាលគ្នា​នេះ ដែរ​អ្នក​ត្រូវ​ប្រើ​នូវ​មធ្យោបាយ​ពន្យា​កំណើត ផ្សេង​ទៀត រហូត​ដល់​ពេល ដែល​អ្នក​បាន​លេបថ្នាំ​គ្រាប់ ដែល​មិន មាន​ជាតិ​អរ​ម៉ូ​ន ទាំង​៧​គ្រាប់​អស់ ពី​បន្ទះ​ថ្នាំ​ថ្មី​នេះ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង