អ្នកជំនាញបាននិយាយថា ការប្រើប្រាស់ថ្នាំប៉ារ៉ាសេតាម៉ុល និង ប្រភេទថ្នាំបំបាត់ការឈឺចាប់ផ្សេងៗ ទៀត ក្នុងអំឡុងពេលនៃការមានផ្ទៃពោះ គឺអាចមានផ្តល់នូវភាពគ្រោះថ្នាក់ចំពោះទារកដែលមានភេទ ប្រុស ពីព្រោះវាអាចមានការប្រឈមទៅនឹង ពងស្វាសដែលកំពុងមានការលូតលាស់។

ស្ថានភាពនេះ អាចមានទំនាក់ទំនងជាមួយនឹង ជំងឺមហារីក នៅក្នុងរយៈពេលក្រោយនៃជីវិតរបស់ពួកគេ និង អាចធ្វើអោយពួកគេមិនអាចមានកូនបាន ផងដែរ។ ស្ត្រីមានផ្ទៃពោះភាគច្រើន គឺត្រូវបានគេ ធ្វើការណែនាំរួចមកហើយថា ពួកគេត្រូវធ្វើការជៀសវាងនូវការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ ដើម្បីការ ពារទារកដែលមិនទាន់កើតរបស់ពួកគេ បើទោះបីជាមានការនិយាយថា ការលេបថ្នាំបំបាត់ការឈឺចាប់ យូរៗម្តង សម្រាប់អាការៈឈឺក្បាល គឺនឹងមិនបណ្តាលអោយមានផលប៉ះពាល់អ្វីនោះទេ។
ក្រុមអ្នកសិក្សាស្រាវជ្រាវ ដែលមកពីប្រទេសដាណឺម៉ាក, ហ្វាំងឡង់ និង ប្រទេសបារាំង បានធ្វើការ តាមដានទៅលើស្ត្រីមានផ្ទៃពោះចំនួន ២០០០នាក់ និង ទារករបស់ពួកគេ ហើយបានរកឃើញថា ស្ត្រីដែល បានប្រើថ្នាំបំបាត់ការឈឺចាប់ច្រើនជាងមួយប្រភេទ ក្នុងពេលតែមួយនោះ មានដូចជា ថ្នាំ ប៉ារ៉ាសេតាម៉ុល និង អ៊ីប៊ុយប្រូហ្វែន គឺមានឱកាស ៧ដង ប្រឈមនឹងគ្រោះថ្នាក់ នៃការផ្តល់កំណើតអោយ ទារកភេទប្រុស ដែលមានពងស្វាស មិនបានធ្វើការលូតលាស់បានល្អ ឬ cryptorchidism នេះបើធ្វើការ ប្រៀបធៀបជាមួយនឹងស្ត្រីដែល មិនបានលេបនូវថ្នាំទាំងនេះ ។ ក្រុមអ្នកសិក្សាស្រាវជ្រាវ បានគិតថា ពពួកថ្នាំបំបាត់ការឈឺចាប់ទាំងនេះ គឺបានរំខានដល់ តុល្យភាពជាប្រក្រតីរបស់អរម៉ូនបុរស ដែលមានពី ធម្មជាតិ ចំពោះទារកភេទប្រុសដែលមិនទាន់កើត ។
នៅក្នុងត្រីមាសទីពីរ ដែលស្ថិតនៅចន្លោះសប្តាហ៍ទី ១៤ និង២៧នៃការមានគភ៌ គឺហាក់ជា ដំណាក់ កាលដែលមានគ្រោះថ្នាក់បំផុត ពីព្រោះការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ ក្នុងដំណាក់កាលនេះ គឺ អាចមានទំនាក់ទំនង ទៅនឹងគ្រោះថ្នាក់ច្រើនជាងទ្វេដង នៃការកើតមាននូវពងស្វាស ដែលមិនបានលូត លាស់ល្អ។
ការប្រើប្រាស់ថ្នាំប៉ារ៉ាសេតាមុល និង អ៊ីប៊ុយប្រូហ្វែនរួមគ្នា ក្នុងពេលតែមួយ គឺរឹតតែបង្កើនគ្រោះថ្នាក់ជាខ្លាំង នៅក្នុងត្រីមាសទីពីរនៃការមានគភ៌
ស្ថិតិដែលគួរអោយរន្ធត់ ដែលមាននៅក្នុងវេបសាយស្តីពីសុខភាពទារក គឺបានបង្ហាញថា ការប្រើ ប្រាស់ថ្នាំបំបាត់ការឈឺចាប់ច្រើនជាងមួយប្រភេទ ក្នុងពេលដំណាលគ្នា រួមមានទាំង ប៉ារ៉ាសេតាម៉ុល នៅក្នុងអំឡុងនៃត្រីមាសទីពីរ គឺបានបង្កើនគ្រោះថ្នាក់ដល់ទៅ ១៦ដង។ ការប្រើប្រាស់ថ្នាំបំបាត់ការឈឺ ចាប់ ក្នុងរយៈពេលយូរជាង ២សប្តាហ៍ នៅក្នុងអំឡុងពេលនៃការមានផ្ទៃពោះ ក៏អាចបង្កើនគ្រោះថ្នាក់ បានដ៏គួរអោយកត់សម្គាល់ផងដែរ ។
ស្ត្រីមានផ្ទៃពោះទាំងឡាយ អាចនឹងមានការព្រួយបារម្ភជាមួយនឹងការសិក្សាស្រាវជ្រាវថ្មីនេះ ប៉ុន្តែពួកគេ ត្រូវដឹងថា វាអាចមានឥទ្ធិពលបាន តែក្នុងពេលដែលពួកវាត្រូវបានប្រើ ក្នុងរយៈពេលដ៏យូរ ប៉ុណ្ណោះ ហើយស្ត្រីភាគច្រើន ដែលស្ថិតនៅក្នុងករណីសិក្សានេះ ដែលធ្លាប់បានប្រើ ប៉ារ៉ាសេតាម៉ុលនេះ គឺ មិនបានបង្កើតទារកប្រុស ដែលមានពងស្វាសមិនបានលូតលាស់បានល្អនោះទេ។ ក្រុមអ្នកសិក្សាស្រាវជ្រាវ បានជឿថា ដំបូន្មានដែលបានផ្តល់ទៅកាន់ ស្ត្រីមានផ្ទៃពោះស្តីពីការ ប្រើប្រាស់ ថ្នាំបំបាត់ការឈឺចាប់ គួរត្រូវបានធ្វើការពិចារណាឡើងវិញ។
វេជ្ជបណ្ឌិត Allan Pacey ដែលជា សាស្ត្រាចារ្យជាន់ខ្ពស់ ផ្នែកមនុស្សសាស្ត្រ នៅសកលវិទ្យាល័យ Sheffield បាននិយាយថា អ្នកវិទ្យាសាស្ត្របានមានការព្រួយបារម្ភ នាពេលខ្លះ អំពី សារធាតុគីមី ដែល ម្តាយអាចនឹងប្រឈម នៅក្នុងអំឡុងពេលនៃការមានផ្ទៃពោះ គឺវាអាចនឹងមានសក្តានុពល ដែលនឹង ធ្វើ អោយទារកភេទប្រុស អាចនឹងមានបញ្ហាចំពោះប្រព័ន្ធបន្តពូជ។