ការហូរឈាមតាមទ្វារមាសអំឡុងពេលមានផ្ទៃពោះអាចជារឿងមួយដែលគួរអោយខ្លាច។ ទោះជាយ៉ាងណាក៏ដោយ, វាជារឿងទូទៅ ហើយវាមិនតែងតែជាសញ្ញានៃបញ្ហានោះទេ។ ស្ត្រីភាគច្រើនដែលមានការហូរឈាមតាមទ្វារមាសអំឡុងពេលមានផ្ទៃពោះ ជាពិសេសអំឡុងពេលត្រីមាសដំបូងនៃការមានផ្ទៃពោះ គឺបន្តការសម្រាលកូនដែលមានសុខភាពល្អ។

វានៅតែជារឿងសំខាន់ដើម្បីពិនិត្យមើលលើការហូរឈាមតាមទ្វារមាសអំឡុងពេលមានផ្ទៃពោះ។ ជួនកាល ការហូរឈាមតាមទ្វារមាសអំឡុងពេលមានផ្ទៃពោះបង្ហាញពីការនឹងរលូតកូន ឬបញ្ហាដែលត្រូវការការព្យាបាលអោយបានត្រឹមត្រូវ។ ដើម្បីយល់ពីមូលហេតុទូទៅបំផុតនៃការហូរឈាមអំឡុងពេលមានផ្ទៃពោះ, អ្នកគួរតែដឹងពីអ្វីដែលគួរធ្វើ និងនៅពេលណាដែលគួរទៅជួបនឹងគ្រូពេទ្យ។
មូលហេតុ
ការហូរឈាមតាមទ្វារមាសអំឡុងពេលមានផ្ទៃពោះមានមូលហេតុជាច្រើន។ មូលហេតុមួយចំនួនគឺធ្ងន់ធ្ងរ និងមួយចំនួនផ្សេងទៀតគឺមិនធ្ងន់ធ្ងរនោះទេ។
ត្រីមាសដំបូងនៃការមានផ្ទៃពោះ
មូលហេតុដែលអាចកើតមាននៃការហូរឈាមអំឡុងពេលត្រីមាសដំបូងនៃការមានផ្ទៃពោះនោះរួមមានៈ
- ជំងឺមហារីកកស្បូន
- ការប្រែប្រួលស្រទាប់កស្បូន
- កូនក្រៅស្បូន
- ការរលូតកូន
- ភាពមិនធម្មតានៃកូន
- ឆ្លងមេរោគលើកស្បូន
ត្រីមាសទី២ និងទី៣នៃការមានផ្ទៃពោះ
មូលហេតុរួមមានៈ
- ការរលូតកូន
- សុកមិនប្រក្រតី
- កូនកើតមិនគ្រប់ខែ
- បញ្ហាកស្បូន ដូចជាការឆ្លងមេរោគលើកស្បូន, កស្បូនរលាក
- រហែកស្បូន
ការហូរឈាមតាមទ្វារមាសធម្មតានៅជិតបញ្ចប់នៃការមានផ្ទៃពោះ
បន្ថែមពីលើមូលហេតុខាងលើនៃការហូរឈាម, ការហូរឈាមតាមទ្វារមាសមួយចំនួននៅជិតពេលបញ្ចប់នៃការមានផ្ទៃពោះគឺជារឿងធម្មតានោះទេ។ នៅពេលដែលកស្បូនចាប់ផ្តើមស្តើង និងរៀបចំដើម្បីសម្រាល, ភាពខាប់នៃមុយគីសត្រូវបានហៀរចេញ។ នៅពេលដែលវាបានកើតមានឡើង, អ្នកប្រហែលជាសម្គាល់ឃើញពីការឡើងខាប់ ឬទឹកដែលអាចឃើញមានជាមួយនឹងឈាម។ ការឃើញថាមានឈាមនោះគឺជាសញ្ញាធម្មតាដែលអាចកើតមានឡើងមួយ ឬពីរសប្តាហ៍មុននឹងសម្រាល។
នៅពេលណាដែលគួរទៅជួបនឹងគ្រូពេទ្យ
វាជារឿងសំខាន់ដើម្បីប្រាប់ពីការហូរឈាមតាមទ្វារមាសអំឡុងពេលមានផ្ទៃពោះទៅកាន់គ្រូពេទ្យរបស់អ្នក។ ត្រូវរៀបចំពិពណ៌នាអំពីបរិមាណឈាមប៉ុន្មានដែលបានធ្លាក់, សភាពរបស់ឈាម និងថាតើវាមានដុំឈាមកក ឬជាលិកាមកជាមួយឬយ៉ាងណា។
ត្រីមាសដំបូងនៃការមានផ្ទៃពោះ
អំឡុងពេលត្រីមាសដំបូងៈ
- សូមប្រាប់គ្រូពេទ្យប្រសិនបើអ្នកមានការហូរឈាមតាមទ្វារមាសតិចតួច ឬច្រើនដែលបាត់ទៅវិញក្នុងអំឡុងពេលមួយថ្ងៃ
- សូមទាក់ទងទៅគ្រូពេទ្យអំឡុងពេល២៤ម៉ោងប្រសិនបើអ្នកមានបរិមាណនៃការហូរឈាមនោះច្រើនជាងមួយថ្ងៃ
- សូមទាក់ទងទៅគ្រូពេទ្យភ្លាមៗប្រសិនបើអ្នកមានការហូរឈាមកម្រិតមធ្យម ឬខ្លាំង, មានជាលិកាមកជាមួយ ឬគួបផ្សំជាមួយនឹងរោគសញ្ញាមួយចំនួនដូចជាឈឺពោះ, រមួល, ក្តៅ ឬញាក់
ត្រីមាសទី២នៃការមានផ្ទៃពោះ
អំឡុងពេលត្រីមាសទី២៖
- សូមប្រាប់គ្រូពេទ្យប្រសិនបើអ្នកមានការហូរឈាមច្រើនដែលបាត់ទៅវិញក្នុងអំឡុងពេលប៉ុន្មានម៉ោង
- សូមទាក់ទងទៅគ្រូពេទ្យភ្លាមៗប្រសិនបើអ្នកមានបរិមាណនៃការហូរឈាមនោះច្រើនជាងពីរ ឬបីម៉ោង
- សូមទាក់ទងទៅគ្រូពេទ្យភ្លាមៗប្រសិនបើអ្នកមានការហូរឈាមកម្រិតមធ្យម ឬខ្លាំង, មានជាលិកាមកជាមួយ ឬគួបផ្សំជាមួយនឹងរោគសញ្ញាមួយចំនួនដូចជាឈឺពោះ, រមួល, ក្តៅ ឬញាក់
ត្រីមាសទី៣
អំឡុងពេលត្រីមាសទី៣៖
- សូមទាក់ទងទៅគ្រូពេទ្យភ្លាមៗប្រសិនបើអ្នកមានបរិមាណនៃការហូរឈាមនោះមុន៣៧សប្តាហ៍
- សូមទាក់ទងទៅគ្រូពេទ្យភ្លាមៗប្រសិនបើអ្នកមានការហូរឈាមកម្រិតមធ្យម ឬខ្លាំង, មានជាលិកាមកជាមួយ ឬគួបផ្សំជាមួយនឹងរោគសញ្ញាមួយចំនួនដូចជាឈឺពោះ
ចំពោះសប្តាហ៍ចុងក្រោយនៃការមានផ្ទៃពោះ, សូមចាំថា ការមានឈាមធ្លាក់គឺជាសញ្ញាធម្មតានៃការសម្រាលកូន។