Join with Health.com.kh on Telegram

បើ​អ្នក​កាន់តែ​ចាស់ នោះ​អ្នក​នឹង​ចំនាយពេល​កាន់តែ​យូរ​ក្នុង​ការ​មានគភ៌ ដូច្នេះ​ចូរ​ចង​ចាំ​ថា នៅ​ពេល​អ្នក​កំពុង សំរេចចិត្ត​អ្នក​គួរ​និយាយ​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក​អំពី​បញ្ហា​ដែល​អាច​កើត​មាន​។​ម្តងទៀត​ប្រសិនបើ អ្នក កាន់ តែ​ចាស់ នោះ​អ្នក​កាន់តែ​មានឱកាស​តិចតួច​ក្នុង​ការ​មានកូន ដូចនេះ អ្នក​ប្រហែលជា​ចង់​ឆាប់ ទទួលយក​ដំបូន្មាន ។

• ចំនួន​នៃ​ស្ត្រី​ដែល​មិន​អាច​មានកូន​កើនឡើង​ជាមួយនឹង​អាយុ ៖ ស្ត្រី​ម្នាក់​ក្នុង​ចំណោម ១០​នាក់ ចន្លោះ​អាយុ​ពី ២០ ទៅ ២៤​ឆ្នាំ​គឺ​មិន​អាច​មានកូន ប៉ុន្តែ​វា​មានការ​កើនឡើង​ជិត​ដល់ ៣០​ភាគរយ​នៃ​ស្ត្រី​ដែល​មាន​អាយុ​ពី ៤០ ទៅ ៤៤​ឆ្នាំ ។
• គ្រប់ការ​ព្យាបាល​ទាំងអស់​សម្រាប់​ភាព​មិន​មានកូន គឺ​អាច​មាន​ភាព​ជោគជ័យ​សំរាប់​គូ​ស្វាមីភរិយា
ដែល​មាន​អាយុ​ក្រោម ៣០​ឆ្នាំ ។
• គុណភាព​ទាំងអស់​នៃ​មេជី​វិត​ញី​របស់​ស្ត្រី មានការ​អន់​ថយ​ទៅ​តាម​អាយុ ក៏​ដូច​ជា​ចំនួន​នៃ​មេជី​វិត​ញី​ដែល​មាន​សុខភាព​បាន​បង្កើត​ក្នុង​ពេល​ណាមួយ ។
• ស្បូន​របស់​ស្ត្រី គឺ​មិនសូវ​ទទួលយក​ស៊ុត​បង្ក​កំណើត នៅ​ពេល​ដែល​នាង​កាន់តែ​ចាស់ ដូច្នេះ​ការ​រីក
លូតលាស់​នៃ​មេជី​វិត​ញី​គឺ ហាក់ដូចជា​មិន​អាច​កើត​មាន ។
• កម្រិត​មិន​ត្រឹមត្រូវ​នៃ​អរ​ម៉ូ​ន luteinizing hormone (LH) និង follicle-stimulating hormone (FSH) អាច​ប៉ះពាល់​ដល់​ការ​បញ្ចេញ​អូវុល​របស់​ស្ត្រី ។ ចំពោះ​បុរស ក៏​មាន​អរ​ម៉ូ​ន​ពីរ​នេះ​ផង​ដែរ គឺ (LH) និង (FSH) ដែល​ជួយ​ជំរុញ​ពងស្វាស​អោយ​ផលិត​មេជី​វិត​ឈ្មោល ។ ដូចនេះ ប្រសិនបើ​ក្រពេញ​បញ្ចេញ​ទឹករំអិល​របស់​បុរស មិន​បញ្ចេញ​អរ​ម៉ូ​ន (LH) និង (FSH) គ្រប់គ្រាន់​ទេ នោះ​សម្ថ​ភាព​របស់​គាត់​ក្នុង​ការ​ផលិត​មេជី​វិត​ឈ្មោល​នឹង​ចុះ​អន់​ខ្សោយ ។
• ចំពោះ​បុរស និង ស្ត្រី ប្រសិនបើ​ក្រពេញ ទី​រ៉ូ​អ៊ី​ត និង អា​ដ្រេ​ណា​ល់​មិន​ដំណើរការ​បាន​ត្រឹមត្រូវ​ទេ នោះ
ការ​ផលិត​ស្ពែម៉ាតូសូអ៊ីត និង ការ​បញ្ចេញ​អូវុល​នឹង​មាន​ផល​ប៉ះពាល់ ។

តើ​អ្នកមាន​បញ្ហា​រឺទេ ?
ប្រសិនបើ​អ្នក​កំពុង​មាន​ភាព​ពិបាក​ក្នុង​ការ​មានគភ៌ វា​មិនមែន​មាន​ន័យ​ថា​អ្នក​មិន​មាន​លទ្ធភាព​មានកូន​នោះ​ទេ​។​ភាព​មិន​មានកូន មាន​ន័យ​ខុស​ៗ​គ្នា ទៅ​តាម​មនុស្ស​ផ្សេង​ៗ​គ្នា​។ វា​ពិតជា​មាន​ន័យ​ផ្សេង​គ្នា ចំពោះ​វេជ្ជបណ្ឌិត និង​គូ​ស្វាមីភរិយា​។ ប្តី​ប្រពន្ធ​ភាគច្រើន​ដែល​គិត​ថា ពួក​គេ​មិន​អាច​មានកូន​បាន​នោះ គឺ​ការ​ពិត​ពួក​គេ​គ្រាន់តែ​ពិបាក​ក្នុង​ការ​មានកូន​ប៉ុណ្ណោះ​។ ជាមួយនឹង ជំនួយ​ពួក​គេ​ពិតជា​អាច​មានគភ៌​ដោយ​ជោគជ័យ​បាន ។

តើ​ភាព​មិន​អាច​មានកូន​បាន ជា​អ្វី0x017d7
ភាព​មិន​អាច​មានកូន មិនមែន​ជា​ករណី​ដែល​តែងតែ​អាច រឺ​មិន​អាច​មានគភ៌​បាន​នោះ​ទេ​។ ស្វាមីភរិយា​មួយគូ​ប្រហែលជា​មិន​មាន​ភាព​ពិបាក ក្នុង​ការ​មានគភ៌​កូន​ទី​១ ប៉ុន្តែ​ក្រោយមក​ទៀត​បាន​រក​ឃើញ​ថា​ពួក​គេ មិន​អាច​មានគភ៌​កូន​លើក​ទី​២​បាន​។ ក្នុង​ករណី​នេះ​គេ​ហៅ​ថា ភាព​មិន​អាច​មានកូន​ក្នុង​កំរិត​មធ្យម​។ ដៃគូ​ផ្សេង​ទៀត ដែល​ពូក​គេ​ទាំង​ពីរ​នាក់​ធ្លាប់​មានកូន​ជាមួយនឹង​ដៃគូ​ចាស់​របស់​ពួក​គេ បែរជា​ឥលូវ​នេះ រក​ឃើញ​ថា​ពួក​គេ​មិន​អាច​មានកូន​ជាមួយ​គ្នា​បាន ។

លទ្ធភាព​នៃ​ការ​បង្ក​កំណើត​របស់​គូ​ស្វាមីភរិយា​មួយគូ គឺជា​ផលបូក​រវាង​លទ្ធភាព​មានកូន​របស់​ពួក​គេ​ម្នាក់​ៗ ។​ប្រសិនបើ​ពួក​គេ​ទាំង​ពីរ​អ្នកមាន​បញ្ហា​ក្នុង​ការ​បង្ក​កំណើត នោះ​វា​ប្រហែលជា​ពិបាក​សំរាប់​ពួក​គេ ក្នុង​ការ​មានកូន​។​ប៉ុន្តែ​ប្រសិនបើ​មាន​ដៃគូ​ម្នាក់ មាន​សមត្ថភាព​ខ្លាំង​ក្នុង​ការ​បង្ក​កំណើត វា​ប្រហែលជា​នៅ​តែ​អាច​ទៅ​រួច​ចំពោះ​ពួក​គេ​ក្នុង​ការ​មានគភ៌​។ គូ​ស្វាមីភរិយា​ភាគច្រើន អាច​មានគភ៌​បាន​ក្នុង​រយៈពេល ៤​ទៅ ៦​ខែ​នៃ​ការ​ព្យាយាម ។​ប្រសិនបើ​ស្វាមីភរិយា​មួយគូ មិន​អាច​មានកូន​បាន​បន្ទាប់​ពី​រយៈពេល ៦​ខែ ហើយ​ទៅ​សុំ​យោបល់​ពី​វេជ្ជបណ្ឌិត ពួក​គេ​ទំនងជា​ត្រូវ​បាន​ប្រាប់​អោយ​ត្រលប់​មក​វិញ ហើយ​បន្ត​ព្យាយាម និង​ត្រលប់​មក​វិញ​បន្ទាប់​ពី​រយៈពេល​មួយ​ឆ្នាំ ប្រសិនបើ​ពុំ​មាន​អ្វី​កើតឡើង​ទេ ។

អាយុ​គឺជា​កត្តា​មួយ​សំរាប់​ស្ត្រី​។ តាម​ដែល​ស្ត្រី​ម្នាក់​កាន់តែ​ចាស់ នោះ​គុណភាព​នៃ​មេជី​វិត​ញី​របស់​នាង​ក៏​ត្រូវ​បាន​ធ្លាក់​ចុះ​ដែរ​។ តាម​ស្ថិតិ​បាន​បង្ហាញ​ថា ប្រហែលជា ៩០​ភាគរយ​នៃ​ស្ត្រី​ដែល​មាន​អាយុ​ខ្ទង់​២០​ឆ្នាំ នឹង​អាច​មានកូន​បាន​ក្នុង​រយៈពេល​១​ឆ្នាំ​នៃ​ការ​ព្យាយាម ហើយ​អ្នក​ដែល​នៅ​សល់​ទៀត នៅ​តែ​អាច​មានឱកាស​ល្អ​ក្នុង​ការ​មានកូន​ដោយ​ធម្មតា​បាន ក្នុង​រយៈពេល​មួយ​ឆ្នាំ​មក​ទៀត រឺ​លើស​ពី​នេះ​។ ប៉ុន្តែ​ចំពោះ​ស្ត្រី​ដែល​មាន​អាយុ ៣០​ឆ្នាំ គឺ​មាន​ស្ថិតិ​ប្រូ​បា​ប៊ី​លី​តេ​ទាប ក្នុង​ការ​មានកូន​បន្ទាប់​ពី​រយៈពេល ១​ឆ្នាំ​នៃ​ការ​ព្យាយាម​។​ពួក​គេ មិន​គួរ​រង់ចាំ​យូរ​ក្នុង​ការ​ទទួលយក​ដំបូន្មាន​នោះ​ទេ​។

វិធី​ជា​ច្រើន​ដែល​អាច​ជួយ អោយ​ស្វាមីភរិយា​មានកូន​បាន គឺ​មាន​ចាប់ពី​ដំបូន្មាន​សាមញ្ញ​ធម្មតា អំពី​វិធីសាស្ត្រ​រួម​ភេទ រហូត​ដល់​ការ​ព្យាបាល​ដោយ​ថ្នាំ ការ​វះកាត់ និង​ចុង​ក្រោយ​បំផុត​នោះ​គឺ បច្ចេកទេស​វិទ្យា​ថ្មី​ជំនួយ​ដល់​ប្រព័ន្ធ​បន្ត​ពូជ (Assisted reproductive technology ART ) ។​ជំនួយ​គឺ​មាននៅ​ទីនោះ ប៉ុន្តែ​ការ​ស្រាវជ្រាវ​ពី​អ​សម្ថ​ភាព​មានកូន អាច​សាកល្បង​ការ​ព្យាយាម និង​ដំណោះស្រាយ​របស់​អ្នក​។ មិន​ថា​ដៃគូ​ណា​មាន​បញ្ហា​ក្នុង​ការ​មានកូន​ប្រហែលជា​អាច​មាន​អារម្មណ៍​គំរាមកំហែង និង​ថែម​ទាំង​មាន​កំហុស​ដូច្នេះ​ចូរ​អ្នក​ត្រៀម​មានចិត្ត​សណ្តោស និង​គាំទ្រ ។

ផល​ប៉ះពាល់​ផ្នែក​អារម្មណ៍
គូ​ស្វាមីភរិយា​ដែល​កំពុង​មាន​បញ្ហា ក្នុង​ការ​មានគភ៌ ក៏​ប្រហែលជា​អាច​កំពុង​មាន​ភាព​ពិបាក​ផ្សេង​ទៀត​ផង​ដែរ​។​ហើយ​ប្រសិនបើ​ពួក​គេ ទៅ​ទទួលយក​ការ​ព្យាបាល​សំរាប់​ភាព​មិន​មានកូន ពួក​គេ​ប្រហែលជា​យល់​ឃើញ​ថា វា​ពិតជា​ពោរពេញ​ទៅ​ដោយ​ស្ត្រេ​ស​។ វា​ស្ទើរតែ​មានការ​ជ្រៀតជ្រែក​ដែល​មិន​អាច​ទទួលយក​បាន ជាមួយនឹង​ជីវិត​រួម​ភេទ​របស់​ពួក​គេ ហើយ​ថែម​ទាំង​អាច​បំផ្លាញ​សេចក្តី​ស្នេហា​ដែល​ដៃគូ​មាន​ចំពោះ​គ្នា ។ ការ​ចំណាយ​ដ៏​ច្រើន​សំរាប់​ការ​ព្យាបាល ក៏​អាច​ជា​ប្រភព​ដ៏​ធំ​នៃ​ស្ត្រេ​ស ហើយ​ដូចនេះ​វា​ពិតជា ចាំបាច់​ណាស់​សំរាប់​អ្នក​ទាំង​ពីរ ក្នុង​ការ​តាំងចិត្ត​ប្រឈម​នឹង​បញ្ហា​នេះ ។

ភាព​មិន​អាច​មានកូន​បាន អាច​ជា​ភាព​មិន​ពិត នៃ​មូលដ្ឋាន​គ្រិះ​សិ​ទិ្ធ​របស់​មនុស្ស ហើយ​គូ​ស្វាមីភរិយា​ដែល​អ​សម្ថ​ភាព​មានកូន អាច​មាន​អារម្មណ៍​មិន​យុ​តិ្ត​ធម៌ ខកចិត្ត និង​ទុក្ខសោក​។ ការ​មិន​អាច​បំពេញ​សេចក្តី​ត្រូវការ​ចង់​មានកូន​បាន គឺជា​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ នៅ​ក្នុង​ជីវិត​រស់នៅ​របស់​គូ​ស្វាមីភរិយា​មួយ​ចំនួន ហើយ​វា​ក៏​អាច​អោយ​ពួក​គេ មាន​អារម្មណ៍មិនល្អ​ចំពោះ​គ្រប់​ទិដ្ឋភាព​ក្នុង​ជីវិត​។ ម្នាក់ រឺ​ដៃគូ​ទាំង​ពីរ​នាក់ អាច​ក្លាយជា​ឯកោ និង​ប្រឆាំង​នឹង​សង្គម ហើយ​ទំនាក់ទំនង​ក៏​ប្រហែលជា​អាច​បែកបាក់​នៅ​ក្រោម​សម្ពាធ​មួយ​។

ផលប្រយោជន៍​នៃ​ការ​ពិភាក្សា
ជាមួយនឹង​ភាព​តានតឹង​ទាំងឡាយ​ដែល​នៅ​ជុំវិញ ការ​ព្យាបាល​អ​សម្ថ​ភាព​ក្នុង​ការ​បង្ក​កំណើត គូ​ស្វាមីភរិយា​ត្រូវការ និង​សាក​សម​ទទួលយក​ការ​គាំទ្រ​ផ្នែក​ចិត្តសាស្ត្រ​។ ប្រសិនបើ​អ្នក​សំរេចចិត្ត​ចាប់ផ្តើម ទទួលយក​វគ្គ​ស្រាវជ្រាវ​និង​ព្យាបាល សូម​ធ្វើការ​សាកសួរ​វេជ្ជបណ្ឌិត អោយ​គាត់​ណែនាំ​អ្នក ទៅ​ជួបនឹង​អ្នក​ប្រឹក្សា​ដើម្បី​ជួយ​អ្នក​ប្រឈម​មុខ​នឹង​ស្ត្រេ​ស​។ កុំ​មាន​អារម្មណ៍​ថា អ្នក​ត្រូវ​រង់ចាំ រហូត​ដល់​អ្នក​យល់​ឃើញ​ថា អ្នក​ត្រូវ​ទទួលយក​ការ​ព្យាបាល​ក្នុង​កំរិត​មធ្យម អ្នក​ត្រូវ​ទទួលយក​ដំបូន្មាន​ចាប់តាំងពី​ដំបូង​មក​ម្ល៉េះ​។ ទំរង់ការ​មួយ​ចំនួន រួម​មានការ​សួរ​សំនួរ​ខ្លួនឯង​យ៉ាង​ស៊ីជំរៅ ដែល​អាច​មាន​ឥទ្ធិពល​ដល់​ទំនាក់ទំនង​ស្នេហា​របស់​អ្នក ហើយ​គូ​ស្វាមីភរិយា​នឹង​ត្រូវការ ការ​គាំទ្រ​យ៉ាង​ធំធេង​ការ​ព្យាបាល​ក៏​អាច​មាន​រយៈពេល​យូរ និង​ជ្រៀតជ្រែក​ផង​ដែរ ហើយ​វា​ក៏​មាន​បញ្ហា​ក្រមសីលធម៌​ជា​ច្រើន​ដែល​នៅ​ជុំវិញ​បច្ចេកវិទ្យា​ជំនួយ​ដល់​ប្រព័ន្ធ​បន្ត​ពូជ​, ការ​ដាក់​ទឹកកាម​ឈ្មោល​ចូល​ក្នុង​ស្បូន និង​ការ​ប្រើប្រាស់​ជំនួយ​ពី​អ្នក​ដទៃ​។

កត្តា​ចិត្តសាស្ត្រ​ដែល​ប៉ះពាល់​ដល់​ភាព​មានកូន
ឥ​ទិ្ធ​ពល​នៃ​អារម្មណ៍​របស់​អ្នក​អាច​ប៉ះពាល់​ដល់ សម្ថ​ភាព​មានកូន​របស់​អ្នក​ដោយ​បណ្តាល​អោយ​មាន​ផល​រំខាន​ដល់​អរ​ម៉ូ​ន ឬ អ​សម្ថ​ភាព​។ ដូច្នេះ​បើ​គ្មាន​ការ​គាំទ្រ​ត្រឹមត្រូវ​ទេ ការ​ព្យាបាល​ភាព​មិន​អាច​មានកូន អាច​ធ្វើ​អោយ​បញ្ហា​កាន់តែ​អាក្រក់​ឡើង ។​ម្យ៉ាងវិញទៀត វេជ្ជបណ្ឌិត​មាន​ភស្តុ​តាង​ដែល​គូ​ស្វាមីភរិយា​មួយ​ចំនួន អាច​មានកូន​វិញ​ភ្លាម​ៗ​បាន បន្ទាប់​ពី​ការ​សំរេចចិត្ត​ទទួលយក​ការ​ស្រាវជ្រាវ​ពី​ភាព​មិន​អាច​មានកូន​របស់​ពួក​គេ​។ វា​ហាក់ដូចជា​ការ​សំរេចចិត្ត​ធ្វើ​អ្វី​សំរាប់​បញ្ហា​នេះ គឺ​អាច​បញ្ចេញ​ភាព​តានតឹង ដែល​អាច​បញ្ឈប់​ពួក​គេ​ពី​ការ​មានគភ៌​បាន​។

ភាព​មិន​អាច​មានកូន​ដែល​មិន​អាច​ពន្យល់​បាន
នៅ​ក្នុង​ចក្រភព​អង់គ្លេស ១២​ភាគរយ​នៃ​គូ​ស្វាមីភរិយា ដែល​មាន​បញ្ហា​ក្នុង​ការ​មានកូន អាច​ប្រឈម​មុខ​នឹង​ការ​ពិត​ដែល​អ​សម្ថ​ភាព​ក្នុង​ការ​មានកូន​របស់​ពួក​គេ​មិន​អាច​បកស្រាយ​បាន​។ ចំពោះ​គូ​ស្វាមីភរិយា​ទាំងនោះ ហាក់ដូច ជា​ត្រូវការ​ពិចារណា នូវ​ការ​ព្យាបាល​ជា​មូលដ្ឋាន ប៉ុន្តែ​ជា​ទូទៅ​វា​ត្រូវ​បាន​គេ​គាំទ្រ​ថា វា​ពិតជា​ល្អ​បំផុត​សំរាប់​ពួក​គេ​ក្នុង​ការ​រង់ចាំ ៣​ឆ្នាំ​ទៀត អាស្រ័យ​ទៅ​លើ​អាយុ​របស់​ស្ត្រី និង​រង់ចាំ​ប្រសិនបើ​មាន​អ្វី​កើត​ឡើងជា​ធម្មជាតិ ។ បន្ទាប់​ពី​នេះ​វា​មានការ​ព្យាបាល​ជា​ច្រើន ដែល​អាច​សំរេច​ជោគជ័យ​បាន ដូច​ជា ការ​ចាក់​បញ្ចូល​ទឹកកាម​ឈ្មោល​ចូល​ក្នុង​ស្បូន រួម​ទាំង​ការ​ជំរុញ​ពី ក្ល​មី​ហ្វែ​ន ( clomiphene) ឬ follicle-stimulating hormone (FSH), GIFT,​និង IVF ។​ការ​ព្យាបាល​ដោយ​ថ្នាំ ជាមួយនឹង ប្រូ​ម៉ូ​គ្រីប​ទី​ន​(bromocriptine) គឺ​មិនសូវ​មាន​ប្រ​សិ​ទិ្ធ​ភាព​ទេ​។ ការ​ស្រាវជ្រាវ​ដែល​ត្រូវធ្វើ​ឡើង​ដើម្បី​ស្វែងរក​ថា តើ​វា​អាច​មានការ​ចូលរួម​ពី​កត្តា​ភាព​សុំា ប្រហែលជា​អាច​ទទួល​បាន​ផ្លែផ្កា​ផង​ដែរ​។

***កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវ។ វាមានបំណងផ្តល់ជូនព័ត៌មានហើយមិនមែនជំនួស ការព្យាបាលដោយគ្រូពេទ្យឡើយ។ វេបសាយសុខភាព health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួន ឯងដោយធ្វើតាមអត្ថបទនេះឡើយ។ ពេលមានជំងឺ សូមជួបជាមួយគ្រូពេទ្យដើម្បីពិនិត្យនិងព្យាបាល៕