ជំងឺមហារីក​មាត់​ស្បួ​ន គឺជា​ជំងឺមហារីក​ដែល​មាន​កើតជា​ញឹកញាប់​ជាងគេ​ចំពោះ​ស្ត្រីភេទ ។ មូលហេតុ​ចំបង​នៃ​ជំងឺ​នេះ​គឺ​បណ្តាល មក​ពី​ការ​ឆ្លង​វី​រ៉ុ​ស human papillomavirus (HPV) ។

មុន​ពេល​ជំងឺមហារីក​មាត់ស្បូន​លេច​ចេញ​ជា​រូបរាង​ឡើង​, កោសិកា​ស្បូន​បាន​ឆ្លងកាត់ ដំណាក់កាល​ការ​ផ្លាស់​ប្តូរ​មុន​ពេល​ក្លាយជា​មហារីក (precancerous changes) ហៅ​ថា dysplasia, ដែល​កោសិកា​ចំលែក និង មិនធម្មតា (abnormal cells) ចាប់ផ្តើម​មាន​វត្តមាន នៅ​ក្នុង​ជាលិកា​ស្បូន ។ នេះ​គឺជា​ការ​ផ្លាស់​ប្តូរ​មុន​ពេល​ក្លាយជា​មហារីក​។ សំរាប់ ស្ត្រី មួយ​ចំនួន​, ការ​ផ្លាស់​ប្តូរ នេះ​មិន​ចាំបាច់​មានការ​ព្យាបាល​នោះ​ទេ ។ ប៉ុន្តែ​, ជា​រឿយ​ៗ គេ​តែងតែ​ព្យាបាល ដើម្បី ការពារ​វា​មិន​អោយ​ក្លាយទៅជា​ជំងឺមហារីក ។

ដោយសារ​តែ​ស្ត្រី​ជា​ច្រើន​បាន​ធ្វើ Pap tests ជា​រៀង​រាល់​ឆ្នាំ ធ្វើ​អោយ​ការ​ស្លាប់​ដោយសារ ជំងឺមហារីក​មាត់ស្បូន (cervical cancer) ត្រូវ​បាន​កាត់​បន្ថយ​គួរ​អោយ​កត់សំគាល់ ។​ប៉ុន្តែ ទោះបីជា​យ៉ាងណា​ក៏ ដោយ ការ​ស្លាប់​នៅ​តែ​មាន ។ ឳ​កាស​ក្នុង​ការ​ព្យាបាល​អោយ​បានជា​សះស្បើយ​មាន​ច្រើន ជាទី​បំផុត ប្រសិនបើ​យើង​ដឹង និង រក​ឃើញ​ថា​នរណា​ម្នាក់​មាន​ផ្ទុក​ជំងឺ​នេះ​ឆាប់រហ័ស ទាន់​ពេលវេលា ។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង