Join with Health.com.kh on Telegram

ការ​គាំងបេះដូង​កើតឡើង​នៅ​ពេល​ដែល​លំហូរ​ឈាម​សម្រាប់​ទៅ​ចិញ្ចឹម​សាច់ដុំ​បេះដូង​ត្រូវ​បាន​រាំងស្ទះ ។ ការ​ដែល​គ្មាន​វត្តមាន​ឈាម និង​អុក​ស៊ី​សែន​ទៅ​ចិញ្ចឹម​ផ្នែក​ណាមួយ​នៃ​បេះដូង ផ្នែក​នោះ​នឹង​ត្រូវ​ស្លាប់ ។ ជម្ងឺ​គាំងបេះដូង​មិន​ធ្វើ​អោយ​ស្លាប់​ទាំង​អស់នោះ​ទេ ។ ការ​ដែល​មានការ​ព្យាបាល​បាន​ទាន់​ពេលវេលា និង​លឿន​អាច​ស្ការ​ឡើង​វិញ​នូវ​លំហូរ​ឈាម​ទៅ​ដល់​សាច់​បេះដូង ក៏​ដូច​ជា​សង្គ្រោះ​ជីវិត​បាន ។
ប្រសិនបើ​អ្នកមាន​រោគ​សញ្ញា​នៃ​ជម្ងឺ​គាំងបេះដូង ត្រូវ​តែ​ព្យាបាល​អោយ​លឿន ។ ការ​ព្យាបាល​បាន​ទាន់​ពេលវេលា​អាច​ជួយ​សង្គ្រោះ​ជីវិត​អ្នក​បាន ។

ប្រសិនបើ​អ្នក​មានការ​ឈឺទ្រូង ហើយ​គ្រូពេទ្យ​នឹង​ត្រូវ​ចេញ​ថ្នាំ Nitroglycerin សម្រាប់ Angina

· ប្រើ​ថ្នាំ Nitroglycerin មួយ​គ្រាប់ ហើយ​រង​ចាំ ៥​នាទី

· ប្រសិនបើ​ការ​ឈឺទ្រូង​របស់​អ្នក​មិន​ធូ​ស្រាល​ទេ ឬ​កាន់តែ​ធ្ងន់​ទៅ​ៗ ចូរ​ទូរស័ព្ទ​ទៅ​កាន់ ៩១១ ឬ​សេវា​សង្គ្រោះ​បន្ទាន់ ។ ចូរ​និយាយ​អំពី​រោគ​សញ្ញា​របស់​អ្នក និង​ប្រាប់​ថា​អ្នក​កំពុង​មាន​ជម្ងឺ​គាំងបេះដូង​ហើយ ។

· បន្ទាប់​ពី​អ្នក​ទូរស័ព្ទ​សុំ​ជំនួយ​ហើយ ចូរ​ទំពារ​ថ្នាំ Aspirin ឬ ថ្នាំ​ដែល​មាន​កំរិត Aspirin ទាប ២ ទៅ ៤​គ្រាប់​ប្រសិនបើ​អ្នកមាន​បញ្ហា​អា​ឡឺ​ហ្សី​ជាមួយ Aspirin ។ ថ្នាំ Aspirin ជួយ​ធ្វើ​អោយ​ឈាម​មិន​អាច​កក​បាន ដូច្នេះ​វា​ប្រហែលជា​ជួយ​អោយ​អ្នក​រួច​ផុត​ពី​ជម្ងឺ​គាំងបេះដូង ។

ប្រសិនបើ​អ្នក​កំពុង​មានការ​ឈឺទ្រូង និង​មិន​មាន​ថ្នាំ Nitroglycerin ទេ

· ចូរ​ទូរស័ព្ទ​ទៅ​កាន់ ៩១១ ឬ​សេវា​សង្គ្រោះ​បន្ទាន់ ។ ចូរ​ពី​ពណ៌នា​អំពី​រោគ​សញ្ញា​របស់​អ្នក និង​ប្រាប់​ថា​អ្នក​កំពុង​មាន​បញ្ហា​គាំងបេះដូង ។

· ចូរ​នៅ​ស្តាប់​ទូរស័ព្ទ​រហូត នៅ​ពេល​នោះ​អ្នក​សង្គ្រោះ​នឹង​ប្រាប់​អ្នក​នូវ​អ្វី​ដែល​អ្នក​ត្រូវធ្វើ ។

· បន្ទាប់​ពី​អ្នក​ទូរស័ព្ទ​សុំ​ជំនួយ​ហើយ ចូរ​ទំពារ​ថ្នាំ Aspirin ឬ ថ្នាំ​ដែល​មាន​កំរិត Aspirin ទាប ២ ទៅ ៤​គ្រាប់​ប្រសិនបើ​អ្នកមាន​បញ្ហា​អា​ឡឺ​ហ្សី​ជាមួយ Aspirin ។ ថ្នាំ Aspirin ជួយ​ធ្វើ​អោយ​ឈាម​មិន​អាច​កក​បាន ដូច្នេះ​វា​ប្រហែលជា​ជួយ​អោយ​អ្នក​រួច​ផុត​ពី​ជម្ងឺ​គាំងបេះដូង ។

មធ្យោបាយ​ដ៏​ល្អ​បំផុត​គឺ​ការ​ទៅ​មន្ទីរពេទ្យ ។ ការ​ប្រើ​ថ្នាំ​នៅ​តាម​ផ្ទះ​អាច​នឹង​ជួយ​សង្គ្រោះ​ជីវិត​អ្នក​បាន​ទោះបីជា​មុន​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ក៏​ដោយ ។ ប្រសិនបើ​អ្នក​មិន​អាច​មាន​សេវា​សង្គ្រោះ​បន្ទាន់​ទេ ត្រូវ​តែ​អោយ​នរណា​ម្នាក់​ជួយ​បើកបរ​បញ្ជូន​អ្នក​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់ ។ មិន​ត្រូវ​បើកបរ​ដោយ​ខ្លួនឯង​នោះ​ទេ លុះត្រាតែ​អ្នក​គ្មាន​ជម្រើស​សោះ ។
ប្រសិនបើ​អ្នក​គិត​ថា​អ្នក​កំពុង​មាន Unstable Angina ប៉ុន្តែ​អ្នក​មិន​ប្រាក​ខ្លួនឯង ចូរ​ធ្វើ​តាម​ជំហាន​ដូច​ខាងលើ​នេះ ។ Unstable Angina អាច​ធ្វើ​អោយ​គាំងបេះដូង ឬ​ស្លាប់​បាន ដូច្នេះ​អ្នក​ត្រូវ​តែ​ទៅ​ពិនិត្យ​វា​អោយ​បាន​លឿន​បំផុត ៕