ទំនាក់ទំនង របស់អ្នកជាមួយនឹងសាច់ថ្លៃអាចល្អឬកាន់តែល្អអាស្រ័យទៅលើថាអ្នក ចង់ឲ្យវាល្អក្នុងកម្រិតណា។ វាអាចនឹងមិនមែនអាស្រ័យទាំងស្រុងលើអ្នកនោះទេប៉ុន្តែដោយសារតែ អត្ថបទនេះយើងនិយាយតែពីអ្វីដែលអ្នកអាចធ្វើបានដូច្នេះចូរ ចាប់ផ្តើមដូចតទៅ៖

១. និយាយតែពីចំណុចវិជ្ជមានរបស់ដៃគូរបស់អ្នកនៅមុខសាច់ថ្លៃ៖ រាល់ឪពុកម្តាយទាំងអស់សុទ្ធតែចង់ដឹងថាកូនរបស់គាត់គឺជាមនុស្ស អស្ចារ្យ។ ការនិយាយបែបនេះនឹងធ្វើឲ្យពួកគាត់សប្បាយចិត្តហើយត្រលប់មកវិញក៏ ធ្វើឲ្យគាត់មានអារម្មណ៍ល្អចំពោះអ្នកដែរ។
២. មិនត្រូវនិយាយពីបញ្ហាអវិជ្ជមាននៅមុខសាច់ថ្លៃរបស់អ្នកឡើយ៖ បើទោះបីជាជីវិតអាពាហ៍ពិពាហ៍របស់អ្នកកំពុងតែជួបប្រទះនូវស្ថានភាព លំបាកកម្រិតណាក៏ដោយ អ្នកមិនត្រូវនិយាយពីចំណុចអាក្រក់ដែលកូនរបស់គាត់បានប្រព្រឹត្ត នោះទេ។ នៅពេលអ្នកបានដោះស្រាយបញ្ហាក្នុងជីវិតអាពាហ៍ពិពាហ៍របស់អ្នកហើយក៏ ដោយ ក៏សាច់ថ្លៃរបស់អ្នកនឹងនៅចងចាំពីចំណុចអវិជ្ជមានដែលអ្នកបាននិយាយ ពីកូនរបស់គាត់។
៣. គោរពនិងគួរសមចំពោះសាច់ថ្លៃរបស់អ្នក៖ វារួមមានការពិចារណាពីតម្រូវការរបស់ពួកគាត់។ អ្នកមិនត្រូវទុកកូនៗរបស់អ្នកចោលនៅផ្ទះគាត់ដោយឲ្យគាត់មើលថែ យូរពេកនោះទេ។ ពិតណាស់ថាពួកគាត់ស្រលាញ់ចៅរបស់គាត់ ប៉ុន្តែអ្នកមិនត្រូវធ្វើឲ្យវាក្លាយទៅជាការរំខានដល់ពួកគាត់នោះទេ។
៤. ចំណាយពេលនៅជាមួយសាច់ថ្លៃរបស់អ្នកហើយជួយពួកគេ៖ ចាប់ផ្តើមជួយដោយមើលថាអ្វីដែលចាំបាច់ត្រូវធ្វើ។ អ្នកអាចបោសសម្អាតផ្ទះរៀបចំឥវ៉ាន់ ឬជួសជុលរបស់ដែលអ្នកអាចជួសជុលបាន។ ការធ្វើបែបនេះនឹងបន្សល់ទុកនូវភាពវិជ្ជមានរបស់អ្នកដល់ពួកគាត់។
៥. បង្ហាញខ្លួនក្នុងកម្មវិធីនានាហើយបង្ហាញការគោរពចំពោះដៃគូរបស់អ្នក ៖ ការធ្វើបែបនេះនឹងបង្ហាញសាច់ថ្លៃរបស់អ្នកថាអ្នកយកចិត្តទុកដាក់និង រីករាយក្នុងការចូលរួមជាមួយដៃគូរបស់អ្នកនិងក្រុមគ្រួសាររបស់គាត់ ៕