Join with Health.com.kh on Telegram

តើ​អ្នក​កំពុង​តែ​ងឿងឆ្ងល់​អំពី​របៀប​ដាក់​គ្រឿង​ដល់​ជីវិត​អាពាហ៍ពិពាហ៍ និង​ធ្វើ​អោយ​វា​រីករាយ​កាន់តែ​ខ្លាំង​ជាមួយ​ប្តី​របស់​អ្នក​មែន​ទេ? ខាងក្រោម​នេះ​គឺជា​មធ្យោបាយ​ដែល​អ្នក​អាច​ពង្រឹង​ភាព​ស្និទ្ធស្នាល​ជាមួយ​ប្តី​របស់​អ្នក​បាន​។

ការ​ណាត់ជួប​គ្នា
ការ​ណាត់ជួប​គ្នា​ដ៏​រ៉ូ​ម៉ែ​ន​ទិច​មួយ​ក្រោយ​ពី​របៀបការ​បាន​ច្រើន​ឆ្នាំ​មក​ហាក់បីដូចជា​មិន​អាច​អនុវត្តន៍​បាន ឬ​មិន​ដែល​គិតដល់​ទេ ប៉ុន្តែ​ការ​រៀប​គម្រោង​មួយ​នេះ​អាច​ប្រាកដ​ថា​នឹង​ពង្រឹង​ដល់​ភាព​ស្និទ្ធស្នាល​ជាមួយ​ប្តីរ​របស់​អ្នក​បាន​។ ក្រោយ​ពី​ការ​រស់នៅ​ជាមួយ​គ្នា​អស់​ជា​ច្រើន​ឆ្នាំ មនុស្ស​ទាំង​ពីរ​នាក់​នឹង​ឈាន​ដល់ “​ចំណុច​មួយ​ដែល​មាន​ផា​សុខភាព​” ដែល​ទំនាក់ទំនង​មួយ​នេះ​ប្រហែលជា​មាន​លក្ខណៈ​ល្អ​ជាង​មុន​ដែរ​។ ដើម្បី​បង្ការ​ការ​បាត់បង់​សេចក្តី​ស្រឡាញ់ និង​រក្សា​ភាព​ស្រស់បំព្រង​ដល់​ដដែល​ទៀត ចូរ​ធ្វើការ​ណាត់ជួប​គ្នា​ជាមួយ​ប្តី​នូវ​បរិយាកាស​ដ៏​រ៉ូ​ម៉ែ​ន​ទិច​បំផុត​មួយ​ទៅ​។

បរិយាកាស​រ៉ូ​ម៉ែ​ន​ទិច​ដែល​គួរ​អោយ​ភ្ញាក់ផ្អើល​មួយ​ចំនួន
ជា​ធម្មតា បុរស​ច្រើន​តែ​រំពឹង​ថា​នឹង​ផ្តល់​ភាព​ភ្ញាក់ផ្អើល​នៅ​ក្នុង​ទំនាក់ទំនង​មួយ ប៉ុន្តែ​បើសិនជា​អ្នក​ចង់បាន​ភាព​ខុស​គ្នា​តិចតួច និង​អោយ​ប្តី​ភ្ញាក់ផ្អើល ចូរ​រៀប​គម្រោង​ធ្វើ​អ្វីមួយ​ដែល​គេ​មិន​អាច​នឹក​ស្មាន​ដល់​។ បរិយាកាស​ដ៏​រ៉ូ​ម៉ែ​ន​ទិច​របស់​អ្នក​ដូច​ជា ការ​ទុក​សំបុត្រ​តូច​មួយ​អោយ​គេ​នៅ​ពេល​អ្នក​មិន​នៅផ្ទះ​, សរសេរ​អក្សរ​អ្វីមួយ​អោយ​គេ​នៅ​កន្លែងធ្វើការ​អាច​ថា “​អូន​ស្រឡាញ់​បង​” ឬ​ការ​តុបតែង​បន្ទប់ដេក​ដែ​លងាច​ផ្តល់​ជា​សេចក្តី​ស្នេហា​វិញ​បាន​។ ការ​កាន់​ដៃ​របស់​គេ​ក្នុង​ពេល​កំពុង​ដើរ​ទិញ​ឥ​វ៉ា​ន​, ការ​ដើរ​ព្រឹក ឬ​ល្ងាច ឬ​លួច​ថើប​គាត់​អោយ​លឿន​ប្រាកដជា​ប្រាកដ​ថា​បន្ថែម​បាន​នូវ​ទំនាក់ទំនង​ដ៏​រ៉ូ​ម៉ែ​ន​ទិច​។ ការ​ចំអិន​អាហារ​ជាមួយ​គ្នា​ក៏​អាច​ជា​កាយវិការ​ដ៏​រ៉ូ​ម៉ែ​ន​ទិច​បាន​ដែរ​។

ពង្រឹង​ជីវិត​ផ្លូវភេទ
ការ​រួម​ភេទ​មួយ​ដែល​គ្មាន​ការ​រួម​ភេទ​សោះ​គឺជា​រឿង​ដែល​ពិបាក​នឹង​ទៅ​រួច​ណាស់​។ នៅ​ពេល​ការ​រៀប​ការ​ចាប់ផ្តើម​មាន​អាយុកាល​យូរ​ទៅ ការ​រួម​ភេទ និង​ស្និទ្ធស្នាល​គ្នា​ហាក់បីដូចជា​រឿង​កាលពី​អតិ​ត​អ​ញ្ជឹ​ង​។ ការ​រួម​ភេទ​ជាមួយ​ដៃគូ​មិនមែន​ជា​រឿង​ទទួលខុសត្រូវ ហើយ​ក៏​មិនមែន​ជា​តួនាទី​ដែល​ត្រូវ​តែ​ធ្វើ​ដែរ​។ ការ​រួម​ភេទ​ជួយ​បន្ថែម​កាមតណ្ហា​ដល់​អាពាហ៍ពិពាហ៍ និង​អោយ​ជីវិត​របស់​អ្នក​ស្រស់បំព្រង​។ ចូរ​ធ្វើខ្លួន​អោយ​សិច​ស៊ី​, គួរ​អោយ​ចាប់អារម្មណ៍ និង​ស្រស់​ស្អាត​សម្រាប់​ប្តីរ​របស់​អ្នក​។ ចូរ​ឈប់​រង​ចាំង​ប្តីរ​របស់​អ្នក​ចាប់ផ្តើម​មុន​អី ហើយ​ចូរ​ធ្វើ​អោយ​គេ​ភ្ញាក់ផ្អើល​ជាមួយនឹង​ការ​ចាប់អារម្មណ៍​របស់​អ្នក​ទៅ​។ កាលណា​អ្នក​ថ្នាក់ថ្នម​ជាមួយ​ប្តី​អ្នក​កាន់តែ​ច្រើន​គាត់​កាន់តែ​មាន​សម្រើប​ផ្លូវភេទ​។ ការ​ម៉ាស្សា​រាង​កាយ​ជាមួយនឹង​ការ​ស្ងៀមស្ងាត់​តិចតួច ឬ​ការ​ដោះ​សម្លៀក​បំពាក់​អាច​ធ្វើ​អោយ​ប្តី​របស់​អ្នក​ឆ្គួ​ត​នឹង​សម្រស់​អ្នក​បាន​។ ការ​ផ្លាស់​ប្តូរ​ក្បាច់​រួម​ភេទ​ថ្មី​ក៏​ប្រហែលជា​ជួយ​អ្នក​បាន​ដែរ​។ យក​ល្អ​គួរតែ​ធ្វើខ្លួន​អោយ​សិច​សី និង​ចាប់អារម្មណ៍ ប៉ុន្តែ​អ្នក​ត្រូវ​តែ​ដឹង​អំពី​ល្បិច​ក្នុង​ការ​ធ្វើ​វា​អោយ​បាន​។

បង្ហាញ​ការ​គោរព
ការ​រៀប​ការ​មិនមែន​មាន​ន័យ​ថា អ្នក ឬ​ដៃគូ​ត្រូវការ​នៅ​ជិត​គ្នា​បេះ​មិន​ចេញ​ជាប់​រហូត​នោះ​តេ​។ ការ​គ្រប់គ្រង​ការងារ​ក្នុងផ្ទះ​មិនមែន​ជា​ការ​គ្រប់គ្រង​ប្តី​នោះ​ទេ​។ ចូរ​ផ្តល់​គំលាត​ផ្ទាល់ខ្លួន​មួយ​ដល់​គេ ហើយ​ក៏​មិន​ត្រូវ​ដាក់​ពិន័យ​គេ​គ្រប់ពេល​ដែរ​។ បើសិនជា​គាត់​ពេញចិត្ត​នឹង​ការ​ជួបជុំ​មិត្តភក្តិ​ម្តងម្កាល់ មិន​ត្រូវ​តាមដាន​គេ​ឡើយ​។ មិន​ត្រូវ​រំពឹង ឬ​បង្ខំ​អោយ​គេ​និយាយ​រឿងរ៉ាវ​គ្រប់​នាទី​ពេល​គេ​ចេញ​ទៅ​ក្រៅ​ប្រាប់​អ្នក​ទាំងអស់​ឡើយ​។ ទាំង​អស់នេះ​គឺជា​របៀប​ដែល​អ្នកគ្រប់គ្រង​មនុស្ស​យើង​។ ការ​ស្នើ​សុំ ឬ​ពិនិត្យ​ទៅ​លើ​មិត្តភក្តិ​ស្រី​ៗ​របស់​គាត់​បង្ហាញ​ថា អ្នក​មិន​មាន​យុត្តិធម៌​ពោះ​ដៃគូ​ឡើយ​។ ចូរ​ផ្តល់​ការ​សរសើរ​ចំពោះ​ជម្រើស​របស់​គាត់ ប៉ុន្តែ​មិន​ត្រូវ​បញ្ជាក់​អំពី​កំហុស​របស់​គាត់​ជ្រុល​ពេក​ឡើយ ផ្ទុយ​ទៅ​វិញ​គួរតែ​ស្តាប់​ដោយ​យកចិត្តទុកដាក់​នូវ​ការ​បារម្ភ ឬ​ការ​សារភាព​របស់​គេ​។

ជាមួយនឹង​រឿងរ៉ាវ​ជា​ច្រើន​ផ្សេង​ៗ​ទៀត​ដែល​កំពុង​កើតឡើង​ក្នុង​ជីវិត​របស់​អ្នក ការ​ថែរក្សា​សេចក្តី​ស្រឡាញ់ និង​ការ​គោរព​ចំពោះ​ការ​រៀប​ការ​របស់​អ្នក​ប្រហែលជា​រឿង​មួយ​ពិបាក ប៉ុន្តែ​ចំនុច​ដែល​យើង​និយាយ​ពី​ខាងលើ​នេះ​អាច​ជា​ជំនួយ​ដល់​អ្នក​ក្នុង​ការ​បង្ហាញ​ពី​ចំណង់ស្នេហា​ដ៏​ស្រស់បំព្រង​របស់​អ្នក​ជាមួយ​ប្តី​៕