អាការៈនៃការឈឺជង្គង់គឺជាបញ្ហាមួយដែលគេច្រើនជួបជាញឹកញាប់ហើយវាកើនក្នុងមនុស្សគ្រប់វ័យ ។ ការឈឺជង្គង់នេះអាចកើតឡើងដោយសារការគ្រោះថ្នាក់ដូចជា ដាច់សរសៃពួរឆ្អឹង ឬរហែកឆ្អឹងខ្ចី។ មួយវិញទៀតវាក៏អាចបណ្តាលមកពីស្ថានភាពជំងឺរាងកាយជាច្រើនទៀតដូចជា ជំងឺរលាក់សន្លាក់ ជំងឺសន្លាក់ដែលមានជាតិ អាស៊ីតអ៊ុយរិច(Urea Acid )ច្រើនក្នុងសន្លាក់ (Gout) និងជំងឺឆ្លងផ្សេងៗ ដែលសុទ្ធតែអាចអោយឈឺសន្លាក់បានទាំងអស់ ។

មានការឈឺសន្លាក់បន្ទាប់បន្សំជាច្រើនប្រភេទទៀតគឺអាចវិលមករកភាពធូរស្រាលវិញតាមរយៈការថែរក្សាដោយខ្លួនឯង ។ ការព្យាលដោយចលនា និងឧបករណ៍សំរាប់ពាក់នឹងជង្គង់ អាចជួយសំរួលដល់ការជឺចាប់បានផងដែរ ។ ទោះបីជាយ៉ាងណាក៏ដោយ មានករណីខ្លះទៀត បញ្ហាឈឺជង្គង់របស់អ្នកគឺត្រូវទាមទារនូវការវះកាត់ដើម្បីកែសំរួលនូវបញ្ហាដែលកើតមានក្នុងនោះ ។
រោគសញ្ញាលេចឡើងជាមួយការឈឺជង្គង់
ទីតាំង និងភាពធ្ងន់ធ្ងរនៃការឈឺចាប់របស់ជង្គង់អាចមានការប្រែប្រួល និងមិនទៀងទាត់ទេ នោះដោយសារតែមូលហេតុរបស់វា ។ មានរោគសញ្ញាជាច្រើនដែលពេលខ្លះមានការទាក់ទងនឹងការឈឺជង្គង់គឺ៖
- ហើម និងគាំងសន្លាក់
- ក្រហម និងក្តៅពេលស្ទាបប៉ះ
- ជង្គង់ទៅជាខ្សោយ ឬមិនមានលំនឹង
- ដូចជាជាប់សោរជង្គង់ ព្រោះមិនអាចធ្វើការបត់បែនបានពេញល្អ
ពេលដែលត្រូវទៅជួបគ្រូពេទ្យ
អ្នកគួរតែទៅរកគ្រូពេទ្យប្រសិនបើអ្នកមានអាការៈដូចជា - មិនអាចប្រើជង្គង់ដើរទ្រទម្ងន់ខ្លួនបាន
- សម្គាល់ឃើញថាមានការហើមជង្គង់
- ឃើញសភាពជើង ឬជង្គង់ខុសទ្រង់ទ្រាយដើម
- ក្តៅខ្លួន ក្រហម ឈឺ និងហើមនៅជង្គង់
- ដើរចេះតែដួលដោយសារជង្គង់មានបញ្ហា
មូលហេតុនាំអោយឈឺជង្គង់
ការឈឺជង្គង់អាចបណ្តាលមកពីការមានរបួស បញ្ហារមេកានិច ប្រភេទនៃការឈឺសន្លាក់ និងបញ្ហាជាច្រើនទៀត ។
ការមានរបួស
ការមានរបួសទៅលើជង្គង់អាចប៉ះពាល់ដល់សរសៃពួរឆ្អឹងជាច្រើន រូមទាំងសរសៃពួរសាច់ដុំ ឬថង់ទឹកដែលនៅព័ទ្ធជុំវិញសន្លាក់ជង្គង់ ក៏ដូចជាឆ្អឹង ឆ្អឹងខ្ចី និងសរសៃពួរឆ្អឹងសំរាប់បង្កើតបានជាសន្លាក់ ។ ការរបួសជង្គង់មួយចំនួនអាចបណ្តាលមកពី៖ - របួសលើ ACL៖ ការរបួសលើ ACL មានន័យថា ការរហែកសរសៃពួរឆ្អឹង anterior cruciate (ACL) អាចរហែកមួយក្នុងចំណោមសរសៃទាំងបួនដែលវាមាននាទីតភ្ជាប់ពីឆ្អឹងស្មងជើង ទៅឆ្អឹងភ្លៅ ។ ការមានរបួលលើ ACL ច្រើនកើតលើមនុស្យលេងកីឡា បាល់បោះ រឺជិះស្គីពីលើភ្នំ ។
- រហែក Meniscus៖ Meniscus ត្រូវបានបង្កើតឡើងដោយ ឆ្អឹងខ្ចីដែលមានលក្ខណៈស្វិត រឹង និងមាននាទីទ្រ និងសម្រាលទម្ងន់នៅចន្លោះឆ្អឹងស្មងជើង និងឆ្អឹភ្លៅ ។ វាអាចរហែកប្រសិនបើអ្នកធ្វើការមួលជង្គង់របស់អ្នកក្នុងពេលដែលកំពុងទ្រទម្ងន់ ។
- រលាក់ថង់(Bursitis) ទឹកជង្គង់៖ ការរបួលជង្គង់មួយចំនួនអាចបង្កអោយរលាកដល់ bursae ដែលវាជាថង់ទឹកតូចៗនៅខាងក្រៅសន្លាក់ជង្គង់ ដែលអាចអោយសរសៃពួរសាច់ដុំ និងសរសៃពួរឆ្អឹងអាចធ្វើការរមៀល ឬកកិតលើសន្លាកបានស្រួល ។
- ការរលាក់សរសៃពួរសាច់ដុំរបស់ឆ្អឹងអង្គុញ៖ ការរលាកសរសៃពួរសាច់ដុំអាចតែមួយ ឬច្រើន ហើយសរសៃពួរនេះមានលក្ខណៈក្រាស់ ជាសរសៃៗ សំរាប់ភ្ជាប់ពីសាច់ដុំទៅឆ្អឹង ។ ចំពោះអ្នករត់ប្រណាំង អ្នកជិះស្គី និងអ្នកជិះកង់ គឺអាចនឹងវិវត្តន៍ជាការរលាកសរសៃពួរសាច់ដុំរបស់ឆ្អឹងអង្គុញបាន ដែលវាជាអ្នកភ្ជាប់ពីសាច់ដុំ Quadriceps ដែលស្ថិតនៅខាងមុខភ្លៅ ទៅឆ្អឹងស្មងជើង ។
បញ្ហាគ្រោះថ្នាក់តាមរយៈមេកានិច - រលង់ឆ្អឹង(Loose Body)៖ ពេលខ្លះការរបួសទៅលើឆ្អឹង ឬឆ្អឹខ្ចីអាចបង្កអោយបំនែកនៃឆ្អឹងនោះធ្លាក់ចូលទៅក្នុងចន្លោះសន្លាក់ ។ ហេតុការណ៍វាមិនបង្កអោយមានបញ្ហាទេលុះត្រាតែបំនែកឆ្អឹងនោះរំខានដល់ការធ្វើចលនារបស់សន្លាក់ ដែលវាហាក់បីជាយកខ្ចៅទៅខ្ទាស់នឹងត្រចៀកទ្វារដែរ ។
- គាំងសន្លាកជង្គង់៖ បញ្ហានេះអាចកើតឡើងដោយសារការរហែកឆ្អឹងខ្ចី ។ នៅពេលដែលបំនែករបស់ឆ្អឹងខ្ចីចូលទៅក្នុងសន្លាក់ អ្នកប្រហែលជាមិនអាចធ្វើការបត់បែនជង្គង់របស់អ្នកបានពេញទេ ។
- ការភ្លាត់ឆ្អឹងអង្គុញចេញ៖ បញ្ហានេះកើតឡើងនៅពេលជ្រុងទាំងបីរបស់ឆ្អឹងអង្គុញដែលសំរាប់គ្របនៅផ្នែកខាងមុខរបស់សន្លាក់ជង្គង់ត្រូវបានភ្លាត់ចេញទៅខាងក្រៅកន្លែងរបស់វា ។ អ្នកនឹងឃើញឆ្អឹងអង្គុញរបស់អ្នកភ្លាត់ចេញទៅម្ខាង ។
- ការឈឺសន្លាក់ត្រគៀក ឬប្រអប់ជើង៖ ប្រសិនបើអ្នកមានអាការៈឈឺសន្លាក់ត្រគៀក ឬប្រអប់ជើង អ្នកប្រហែលជាធ្វើការផ្លាស់ប្តូររបៀបនៃការដើរដើម្បីកុំអោយឈឺថែមទៀត ។ ប៉ុន្តែការធ្វើដូច្នេះវា ហាក់បីដូចជាដាក់សម្ពាធលើសន្លាក់ជង្គង់ច្រើនពេកទៅវិញទេ ។ មានករណីខ្លះទៀត បញ្ហាដែលកើតលើឆ្អឹងត្រគៀក ឬប្រអប់ជើងអាចធ្វើអោយឈឺជង្គង់តែម្តង ។
ប្រភេទនៃការឈឺសន្លាក់ - ការរលាកឆ្អឹកក្នុងសន្លាក់៖ វាគឺជាស្ថានភាពមួយកើតឡើងនៅពេលដែលឆ្អឹងខ្ចីនៅក្នុងជង្គង់មានការខូចរិចរឹលទៅតាមការប្រើប្រាស់ និងអាយុកាល ។
- ការរលាកសន្លាក់ Rheumatoid៖ ការរលាក់សន្លាក់ប្រភេទនេះជាបញ្ហាមួយដែលច្រើនកើតជាញឹកញាប់ និងបង្កឡើងដោយជំងឺ Autoimmune ដែលធ្វើការវាយប្រហារលើសន្លាក់ធម្មតាជាច្រើនក្នុងរាងកាយ ដែលរួមទាំងសន្លាក់ជង្គង់ផងដែរ ។ ថ្វីបើការរលាកសន្លាក់ Rheumatoid គឺជាជំងឺរ៉ាំរ៉ៃក៏ពិតមែន ប៉ុន្តែភាពធ្ងន់ធ្ងររបស់វាអាចមានការប្រែប្រួល ។
- ការរលាកសន្លាក់ Gout៖ ការរលាក់សន្លាកមួយនេះកើតឡើងដោយសារ ការកើនឡើងនៃពពួកUric Acid Crystals ច្រើនពេកក្នុងសន្លាក់ ។ ខណៈពេលដែលការរលាកសន្លាក់ Gout នេះដែលវាច្រើនកើតតែសន្លាក់មេជើង ហើយវាក៏អាចកើតលើសន្លាក់ជង្គង់ដែរ ។
- ការរលាកសន្លាក់ Pseudogout៖ សន្លាកដែលរលាកបែបនេះតែងច្រលំនឹង Gout ណាស់ ដោយសារតែ Pseudogout បង្កឡើងដោយ Calcium Pyrophosphate Crystale នៅក្នុងសន្លាក់ ។ ជង្គង់គឺជាសន្លាក់មួយប្រភេទដែលច្រើនកើតជា Pseudogout ជាងគេ ។
- ការរលាកសន្លាក់ដោយសារមេរោគក្នុងខ្លួន៖ ពេលខ្លះសន្លាក់ជង្គង់របស់អ្នកទៅជាឆ្លងរោគ ហើយវិវត្តន៍ជាហើម ឈឺ និងក្រហម ។ បញ្ហានេះជាធម្មតាមិនមែនកើតឡើងដោយសារការប៉ះ ទង្គិចនោះទេ ហើយការឈឺសន្លាក់នេះច្រើនមានសញ្ញាក្តៅខ្លួនជាមួយគ្នា ។
បញ្ហាផ្សេងៗទៀត - ចង្កោមរោគសញ្ញា Iliotibial Band៖ បញ្ហានេះកើតឡើងនៅពេលសរសៃពួរឆ្អឹងដែលចេញពីឆ្អឹងអាងត្រគៀក ទៅភ្ជាប់នឹងឆ្អឹងកំភួនជើង (Iliotibial Band) ក្លាយទៅជាតឹង ដែលជាហេតុធ្វើអោយមានការកកិតនឹងផ្នែកខាងក្រៅរបស់ឆ្អឹងភ្លៅ ។
- Chondromalacia Patellae (ចង្កោមរោគសញ្ញានៃការឈឺចាប់នៅ Patellofemoral)៖ អត្ថន័យនេះចង់សំដៅទៅលើការឈឺចាប់មួយប្រភេទដែលកើតឡើងនៅចន្លោះឆ្អឹងអង្គុញ និងនៅផ្ទៃខាងក្រោមរបស់ឆ្អឹងភ្លៅ ។ វាជាជំងឺដែលច្រើនកើតជាងគេក្នុងវ័យជំទង់ ពិសេសចំពោះអ្នកដែលមានរចនាសម្ព័នឆ្អឹងអង្គុញមិនប្រក្រតី កីឡាករអត្តពលកម្ម និងមនុស្សចាស់ដែលមានជំងឺហើយស្ថានភាពជំងឺរបស់គាត់មានមានការវិវត្តន៍ទៅជាការរលាកសន្លាក់របស់ឆ្អឹងជង្គង់
- ជំងឺ Osgood-Schlatter៖ ស្ថានភាពនៃជំងឺមួយប្រភេទនេះគឺវាមានការប៉ះពាល់នឹងតំបន់ឆ្អឹងដែលទន់ៗពិសេសនៅផ្នែកខាងលើរបស់ឆ្អឹងស្មងជើង និងជាកន្លែងសំរាប់អោយឆ្អឹងលូតលាស់ផងដែរ ។ វាជាជំងឺមួយដែលច្រើនតែកើតលើក្មេងប្រុសដែលចូលចិត្តលេងល្បែងកំសាន្ត ឬកីឡាដូចជា ការរត់ប្រណាំងឬលោតកម្ពស់ ។ ជំងឺនេះធ្វើអោយមិនអាចមានអារម្មណ៍ថាស្រួលក្នុងចិត្តនោះទេក្នុងរយៈពេល ពីរបីខែ ឬវាអាចបន្តរហូតធ្វើអោយឆ្អឹងរបស់ក្មេងឈប់លូតតែម្តងក៏មាន ។
- Osteochondritis Dissecans៖ វាជាជំងឺសន្លាក់មួយប្រភេទដែលបំនែកមួយរបស់ឆ្អឹងខ្ចីចូលទៅក្នុងស្រទាប់ដ៏ស្តើងនៅខាងក្រោមឆ្អឹង ហើយមូលហេតុរបស់វាដោយសារការថយចុះនៃលំហូរឈាមចូលទៅផ្នែកចុងៗរបស់ឆ្អឹង ។ ជំងឺនេះច្រើនកើតនៅលើមនុស្សប្រុសវ័យក្មេង ពិសេសចំពោះអ្នកដែលមានរបួសនៅជង្គង់ ។
កត្តាប្រឈមមុខមួយចំនួនដែលអាចនាំដល់ការឈឺជង្គង់
មានកត្តាមួយចំនួនអាចធ្វើអោយការប្រឈមមុខរបស់អ្នកក្នុងឈឺជង្គង់មានការកើនឡើង ហើយកត្តាទាំងនោះរួមមាន៖ - អាយុ៖ ពិតណាស់ការឈឺជង្គង់គឺជាបញ្ហាដែលច្រើនតែកើតលើមនុស្សគ្រប់វ័យ ពិសេសចំពោះអ្នកមានជំងឺ Osgood-Schlatter និង Patellar Tendinitis ។ ចំនែកឯជំងឺផ្សេងៗទៀតដូចជា ការរលាកឆ្អឹងក្នុងសន្លាក់ ការរលាកសន្លាក់ Gout និងការរលាកសន្លាក់ Pseudogout ដែលវាច្រើនតែកើតលើមនុស្សវ័យចំនាស់ ។
- ភេទ៖ យុវតីជាច្រើនអាចមានអត្រាកើតច្រើនជាងយុរវជន ពិសេសក្នុងការរហែក ACL ឬការភ្លាត់ឆ្អឹងអង្គុញ ។ ម្យ៉ាវិញទៀត ក្មេងប្រុសអាចមានការប្រឈមមុខខ្ពស់ក្នុងការកើតជំងឺ Osgood-Schlatter និង Patellar Tendinitis ជាងក្មេងស្រី ។
- ធាត់ពេក៖ ការដែលធាត់ពេកគឺមានន័យថាការដាក់ទម្ងន់កាន់តែខ្លាំងទៅលើសន្លាក់ជង្គង់ ទោះបីជាពពួកគេត្រូវធ្វើចលនាធម្មតាៗដូចជាការដើរ រឺឡើងចុះជណ្តើក៏ដោយ ។ ប្រការនេះក៏វាធ្វើអោយអ្នកប្រឈមមុខខ្ពស់ក្នុងការរលាកសន្លាក់ឆ្អឹងដោយសារតែសន្លាកឆ្អឹងខ្ចីឆាប់ដាច់ពេក ។
- បញ្ហាមេការនិច៖ ករណីដែលមានរចនាសម្ព័ន្ធខុសធម្មតាដូចជា ជើងម្ខាងខ្លីជាម្ខាងទៀត ជង្គង់មិនត្រង់ដូចធម្មតា និងប្រអប់ជើងសំប៉ែតពេក ដែលសុទ្ធសឹងតែធ្វើអោយជង្គង់របស់អ្នកមានបញ្ហាទាំងអស់ ។
- ការខ្វះនូវកម្លាំងរបស់សាច់ដុំ ឬការបត់បែន៖ ការដែលខ្វះនូវកម្លាំង និងការបត់បែនគឺជាបញ្ហាដែលនឹងធ្វើអោយរបួសដល់ជង្គង់ ។ ភាពតឹង ឬខ្សោយសាច់ដុំសំរាប់ទ្រទម្ងន់ជង្គង់ ដោយសារតែមិនអាចជួយសំរាល់ទម្ងន់ខ្លួនបានគឺធ្វើអោយសន្លាក់ជង្គង់កាន់តែពិបាកក្នុងការធ្វើការ ។
- កីឡាមួយចំនួន៖ ការលេងកីឡាខ្លះគឺជាការដាក់ទំងនដ៏ធ្ងន់ទៅលើជង្គង់ជាងកន្លែងដទៃទៀត ។ ការជិះស្គីពីលើភ្នំចុះក្រោម បូករួមនឹងទំនាញនៃការធ្លាក់ចុះហាក់បីដូចជាជួយរមួលនូវសន្លាក់ជង្គង់ដែរ ការលោតដើម្បីលេងកីឡាបាលបោះ និងការធ្វើចលនាជ្រាំដែលៗលើជង្គង់នៅពេល រត់កីឡា គឺសុទ្ធតែធ្វើអោយប្រឈមមុខកាន់តែខ្ពស់ទៅនឹងការរបួសលើជង្គង់ ។
- ធ្លាប់មានរបួសពីមុនមក៖ ការដែលធ្លាប់មានរបួសជង្គង់ធ្វើអោយជង្គង់របស់អ្នកហាក់បីជាឈឺកាន់តែខ្លាំងម្តងដែរ ។
ឈឺជង្គង់នាំអោយមានផលវិបាកអ្វីខ្លះ0x017d7
មិនមែនការឈឺជង្គង់ទាំងអស់សុទ្ធតែធ្ងន់ធ្ងរទាំងអស់នោះទេ ប៉ុន្តែរបួសជង្គង់មួយចំនួន និងស្ថានភាពជំងឺរាងកាយផ្សេងទៀតដូចជា ការរលាកសន្លាក់ក្នុងឆ្អឹង អាចធ្វើអោយការឈឺចាប់កាន់តែខ្លាំង ខូចសន្លាក់ និងពិការភាពបានប្រសិនបើមិនបានព្យាបាល ។
ការត្រៀមខ្លួនជួបជាមួយគ្រូពេទ្យ
ដោយយោងទៅតាមមូលហេតុដែលបង្កបញ្ហា គ្រូពេទ្យរបស់អ្នកអាចនឹងបញ្ជូនអ្នកអោយទៅជួបជាមួយគ្រូពេទ្យឯកទេសខាងជំងឺសន្លាក់ (Rheumatologist) គ្រូពេទ្យវះកាត់សន្លាក់ (Orthopedic Surgeon) ។
អ្វីដែលអ្នកអាចធ្វើបានគឺ
ក្នុងពេលដែលជួបជាមួយគ្រូពេទ្យ អ្នកប្រហែលជាឆ្លើយទៅនឹងតារាងសំនួរខាងក្រោម៖ - នៅពេលណាដែលអ្នកចាប់ផ្តើមមានរោគសញ្ញាទៅ0x017d7
- តើរោគសញ្ញារបស់អ្នកចេះតែបន្តរហូត ឬម្តងម្កាល0x017d7
- តើរោគសញ្ញានោះវាធ្ងន់ធ្ងរដល់កំរិតណាដែរ0x017d7
- តើមានអ្វីធ្វើអោយរោគសញ្ញាទាំងនោះមានការធូរស្រាលឡើងវិញដែរទេ0x017d7
- តើមានអ្វីធ្វើអោយរោគសញ្ញាទាំងនោះកានតែធ្ងន់ធ្ងរទៅៗ?
- តើអ្នកមានហាត់ប្រាណ ឬលេងកីឡាអីដែររឺទេ0x017d7
- តើអ្នកធ្លាប់មានហើម ឈរមិននឹង ឬគាំងសន្លាក់ជង្គង់ដែររឺទេ0x017d7
- តើអ្នកធ្លាប់មានរោគសញ្ញានៅកន្លែងណាផ្សេងទៀតដែររឺទេ ឬមានតែជង្គង់0x017d7
- តើអ្នកធ្លាប់មានឈឺជង្គង់ពីមុនដែររឺទេ0x017d7 ប្រសិនបើមានតើអ្នកមានដឹងពីមូលហេតុវាដែររឺទេ0x017d7
អ្វីដែលគ្រូពេទ្យចង់បានពីអ្នកវិញ
ខណៈពេលដែលគ្រូពេទ្យធ្វើការពិនិត្យលើរាងកាយ គាត់អាចធ្វើ៖ - មើលនូវការហើម ឈឺ ក្តៅ និងការដាច់រយះរបស់ជង្គង់
- ពិនិត្យតើអ្នកអាចធ្វើចលនាជើងរបស់អ្នកផ្នែកខាងក្រោមបានកំរិតណាដែរ
- ធ្វើការរុញ ឬទាញនូវសន្លាក់ជង្គង់ដើម្បីមើលពីលំនឹងរបស់រចនាសម្ព័នរបស់ជង្គង់
ការថតរូបភាពវេជ្ជសាស្ត្រ - ថតកាំរស្មីអ៊ិច៖ គ្រូពេទ្យអាចនឹងធ្វើការថតកាំរស្មីអ៊ិចដំបូងគេ ដើម្បីរកមើលឆ្អឹងដែលបានបាក់ និងជំងឺឆ្អឹងដែលខូចខាត ។
- ថត CT Scan៖ CT Scan ជាការផ្សំចូលគ្នានឹងការថតកាំរស្មីអ៊ិច តាមរយៈការថតនូវការកាត់រូប ភាពខាងក្នុងខ្លួន ។ កាត់បែបនេះជួយអោយគ្រូពេទ្យធ្វើរោគវិនិច្ឆ័យនូវជំងឺឆ្អឹងបានយ៉ាងល្អ ។
- ថត់អេកូ៖ បច្ចេកវិទ្យាមួយប្រភេទនេះគឺជាការប្រើរលកសំលេងដើម្បីផ្តិតយករូបភាពនៃរចនាសម្ព័ខាងក្នុង និងជុំវិញជង្គង់ រួមទាំងដឹងពីរបៀបនៃការធ្វើការរបស់វាផងដែរ ។ គ្រូពេទ្យអាចនឹងធ្វើចលនាជង្គង់របស់អ្នកក្នុងទីតាំងផ្សេងៗគ្នាក្នុងពេលថតអេកូដើម្បីពិនិត្យនូវបញ្ហាពិសេសណាមួយ ។
- ការថត MRI៖ MRI គឺជាការប្រើនូវរលកវិទ្យុសកម្ម និងថាមពលម៉ាញេទិចដ៏អស្ចារ្យមួយដើម្បីបង្កើតបានជារូបនៅក្នុងជង្គង់ជាលក្ខណៈ 3D ។ ការធ្វើតេស្តប្រភេទមួយនេះមានលក្ខណៈពិសេស និងផ្តល់អត្ថប្រយោជន៍ច្រើនក្នុងការរកមើលនូវការខូចខាតទៅលើជាលិការទន់ៗដូចជា សរសៃពួរឆ្អឹង សរសៃពួរសាច់ដុំ ឆ្អឹងខ្ចី និងសាច់ដុំ ។
ការធ្វើតេស្តក្នុងមន្ទីរពិសោធន៍
ប្រសិនបើគ្រូពេទ្យគិតថា ការឈឺជង្គង់នេះបង្កឡើងដោយGout ឬ Pseudogout អ្នកអាចនឹងត្រូវពិនិត្យ និងធ្វើការបូមទឹកសន្លាក់ដើម្បីវាយតម្លៃបន្ថែមទៀត ហើយការវាយតម្លៃនេះនឹងត្រូវធ្វើនៅក្នុងមន្ទីរពិសោធន៍
ការព្យាបាល
ចំពោះការព្យាបាលការឈឺជង្គង់មានលក្ខណៈផ្សេងៗពីគ្នា គឺវាយោងទៅតាមអ្វីដែលជាភាពជាក់ស្តែងនៃមូលហេតុរបស់វា ។
ការប្រើប្រាស់ថ្នាំ
គ្រូពេទ្យរបស់អ្នកអាចនឹងចេញវេជ្ជបញ្ជានូវថ្នាំមួយចំនួនដើម្បីសំរួលនូវការឈឺចាប់ និងព្យាបាលពីមូលហេតុរបស់វាដូចជា ការរលាកសន្លាក់ Rehumatoid ឬ Gout ។
វិធីព្យាបាល - ការព្យាបាលដោយចលនា៖ ធ្វើការទាញតម្រង់សាច់ដុំនៅជុំវិញជង្គង់អោយបានត្រង់ល្អដើម្បីអោយជង្គង់មានលំនឹង ។ ការធ្វើហាត់ធ្វើដូច្នេះក្នុងបំនងបង្ខំអោយសាច់ដុំនៅខាងមុខភ្លៅ (Quadriceps) និងសាច់ដុំខាងក្រោយភ្លៅ (Hamstrings) មានចលនាបានស្រួលឡើងវិញ ។ លើសពីនោះអ្នកគួរតែធ្វើលំហាត់ប្រាណបន្ថែមដើម្បីអោយលំនឹងរបស់អ្នកកាន់តែប្រសើជាងមុន ។
- ការប្រើឧបករណ៍ជំនួយខាងជំងឺឆ្អឹង និងសន្លាក់ (Orthotics and Bracing)៖ ការប្រើវត្ថុកំនោងសំរាប់ទ្រទម្ងន់ ឬពេលខ្លះអាចប្រើជាស្នៀតសំរាប់សូកចូលខាងក្នុង ឬខាងក្រៅកែងជើង ព្រោះវាអាចជួយសម្រាលនូវសម្ពាធដែលធ្លាក់មកលើជង្គង់បានមួយកំរិតដែរ ហើយមធ្យោបាយមួយនេះច្រើនធ្វើលើអ្នកជំងឺដែលមានការរលាកឆ្អឹងក្នុងសន្លាក់ ។ មានចំនួននៃឧបករណ៍ជំនួយខាងឆ្អឹង និងសន្លាក់ជាច្រើនផ្សេងៗគ្នាអាចជួយ និងទ្រទម្ងន់របស់សន្លាក់ជង្គង់បាន ។
ការចាក់ថ្នាំ - Corticosteroids៖ ការចាក់ថ្នាំ corticosteroid ទៅក្នុងសន្លាក់ជង្គង់អាចជួយសម្រាលនូវរោគសញ្ញានៃការរលាក់សន្លាក់ និងធ្វើអោយបាត់ឈឺបានរយៈពេលពីរបីខែ ប៉ុន្តែការធ្វើដូច្នេះ មិនមែនមានប្រសិទ្ធភាពគ្រប់ករណីទាំងអស់នោះទេ ព្រោះថាវាអាចជាការប្រឈមមុខដ៏តូចមួយនៃការឆ្លង់ជំងឺដែរ ។
- Hyaluronic Acid៖ វាគឺជាទឹកដែលខាប់ៗ បានមកពីសន្លាក់ដែលមានសុខភាពល្អ ហើយធ្វើការចាក់វាចូលទោក្នុងសន្លាក់ណាដែលខូច ដើម្បីបំបាត់នូវការឈឺចាប់ និងជួយអោយសន្លាក់រអិលបានល្អ ។ មានអ្នកឯកទេសជាច្រើនមិនបានប្រាដកថាតើ hyaluronic acid នេះធ្វើការយ៉ាងដូចមេ្តចនោះទេ ប៉ុន្តែវាអាចជួយកាត់បន្ថយនូវការរលាក ។ ការធ្វើដូច្នេះអាចជួយកាត់បន្ថយការ ឈឺចាប់បានយូរ ពី ៦ខែទៅ ១ឆ្នាំ ។
ការវះកាត់
ប្រសិនបើអ្នកមានរបួសជង្គង់ អ្នកមិនគួរចាំបាច់ធ្វើការវះកាត់ជាបន្ទាន់នោះទេ ។ មុននឹងសំរាច់ចិត្តធ្វើការវះកាត់អ្នកគួរតែពិចារណា ពីគុណសម្បត្តិ និងគុណវិបត្តិនៃការព្យាបាលដោយមិនវះកាត់ និងការព្យាបាលដោយវាកាត់ ថាតើថាមានទំនាក់ទំនង និងសំខាន់ចំពោះអ្នកដូចម្តេចដែរ ។ ប្រើសិនបើអ្នករើសយកការវះកាត់ អាចមានជំរើសដូចជា៖ - ការវះកាត់ដោយប្រើបំពុងឆ្លុះសន្លាក់៖ វាផ្អែកទៅលើយន្តការនៃការគ្រោះថ្នាក់របស់អ្នក គ្រូពេទ្យអាចនឹងធ្វើការពិនិត្យ និងជួសជុលសន្លាក់ដែលខូចខាត ដោយប្រើ កាមេរា Fiber-optic ដែលជាឧបករណ៍ដែលតូច និងវែង សំរាប់ដាក់បញ្ចូលទៅក្នុងសន្លាក់ជង្គង់តាមរយៈការវះស្បែកក្នុងទំហំដ៏តូច ។ ការវះកាត់ដោយប្រើបំពង់ឆ្លុះសន្លាក់អាចប្រើក្នុងការដកយកនូវបំនែកឆ្អឹងដែលនៅក្នុងសន្លាក់ជង្គង់ ជួសជុលនូវការរហែក រឺដាច់ឆ្អឹងខ្ចី និងតនូវសរសៃពួរឆ្អឹងដែលដាច់ ។
- ការវះកាត់ដោយការប្តូរសន្លាក់ជង្គង់មួយផ្នែក៖ ដំណើរការមួយនេះហៅថា (Unicompartmental Arthroplasty) គឺគ្រូពេទ្យធ្វើការផ្លាស់ប្តូរតែកន្លែងដែលខូចក្នុងជង្គង់របស់អ្នកតែប៉ុណ្ណោះ ដោយជំនួសមកវិញនូវ ការដាក់ដែក និងប្លាស្ទិច ។ ការវះកាត់នេះអាចធ្វើទៅបានតាមរយៈ ការវះកាត់ស្បែកដ៏តូចមួយ ហើយត្រូវចំនាយពេលមួយយប់ក្នុងមន្ទីរពេទ្យសំរាប់ការបញ្ចប់ នូវការវះកាត់នេះ ។ ចំនែករបួសនៃការវះអាចជាលឿនជាងការវះកាត់ដូរសន្លាក់ជង្គង់ទាំងអស់តែម្តង។
- ការវះកាត់ដោយប្តូរសន្លាក់ជង្គង់ទាំងមូល៖ ដំណើរការនៃការវះកាត់មួយនេះ គ្រូពេទ្យធ្វើការកាត់ឆ្អឹង និងឆ្អឹងខ្ចីនៅខាងភ្លៅ ស្មងជើង និងឆ្អឹងអង្គុញចោល ដោយជំនួយមកវិញនូវសន្លាក់សិប្បនិមិត្ត ដែលធ្វើអំពីដែក alloys និងប្លាស្ទិចដែលមានគុណភាពខ្ពស់ ។
មានការប្រើថ្នាំជាច្រើនដូចជា Acetaminophen (Tylenol), Ibuprofen (Advil, Motrin) និង Naproxen (Aleve) អាចជួយកាតបន្ថយនូវការឈឺជង្គង់បានដែរ ។ មានមនុស្សមួយចំនួនធ្វើការបំបាត់ការឈឺចាប់តាមរយៈ លាបប្រេង រឺក្រែមនៅនឹងស្បែកជង្គង់ ដែលរបស់អស់ទាំងនោះច្រើនផ្សំឡើងពី Lidocain ជាតិថ្នាំស្ពឹក ឬ Capsaicin ដែលជាសារធាតុធ្វើអោយក្រហាយស្បែក ។
សំរាប់ការព្យាបាលដោយខ្លួនឯងទៅលើការឈឺជង្គង់មានដូចជា៖ - ធ្វើការសំរាក៖ ការបញ្ឈប់នូវការធ្វើការប្រចាំថ្ងៃអាចកាត់បន្ថយនូវកម្លាំងទាញ់របស់សន្លាក់ ជង្គង់ ដើម្បីអោយរបួសដែលមានអាចមានពេលក្នុងការជា និងជួយកុំអោយមានការខូចខាតបន្ថែមទៀត ។ ការខូចខាតកាន់តែធ្ងន់ទៅៗ គឺត្រូវការពេលវេលាយូរក្នុងការជាមកវិញ ។
- ស្អំទឹកកក៖ វត្ថុចម្បងសំរាប់របួសភ្លាមៗ គឺការស្អំទឹកកកដែលអាចសំរួលបាននូវការឈឺចាប់ និងការរលាកបាន ។ ថង់ស្អំទឹកកកមានប្រសិទ្ធភាពល្អក្នុងការប្រើ ព្រោះវាអាចគ្របជិត នូវសន្លាក់ជង្គង់ទាំងមូល ។ អ្នកអាចប្រើថង់ទឹកកកដោយបន្ថែមនូវកន្សែងពោះគោទ្រាប់ដើម្បីការពារស្បែក ។ ដូច្នេះការព្យាបាលដោយការស្អំទឹកកក ជាទូទៅមានសុវត្តិភាព និងប្រសិទ្ធភាព តែមិនត្រូវស្អំទឹកកកជាប់អោយលើសពី ២០នាទីអោយសោះព្រោះអាចប្រឈមមុខនឹងការខូច សរសៃប្រសាទរបស់ស្បែក ។
- ការចងសង្កត់៖ ការធ្វើដូច្នេះអាចជួយកាត់បន្ថយនូវទឹកកុំអោយចូលទៅក្នុងជាលិការដែលខូច និងរក្សានូវ រូបរាង និងលំនឹងរបស់ជង្គង់ ។ របស់ដែលអាចប្រើបានដូចជា បង់ចងរឹតដែលស្រាល មិនរឹងពេក និងអាចស្អិតបាន ។ ការចងគួរតែល្មមនឹងទ្រជង្គង់បាន ដោយគ្មានការរាំងស្ទះដល់ចរន្តឈាម ។
- លើកអោយខ្ពស់៖ ការលើកជង្គង់អោយខ្ពស់អាចជួយបន្ថយនូវការស្រកហើមបាន ដោយដាក់ខ្នើយទ្រជើង។