ការវិលមុខអាចជាអារម្មណ៍មួយដ៏ខ្លី ឬជាសញ្ញាធ្ងន់ធ្ងរដែលធ្វើអោយមុខងារធម្មតារបស់យើងមិនអាចប្រព្រឹត្តទៅបាន។ ជិតពាក់កណ្តាលនៃមនុស្សវ័យកណ្តាលធ្លាប់ឆ្លងកាត់ការវិលមុខដែលពេលខ្លះអាចធ្ងន់ធ្ងររហូតអោយពួកគេមកជួបនឹងគ្រូពេទ្យ។ បើសិនជាអ្នកវិលមុខហើយមានឈឺទ្រូងនោះវាគឺជាសញ្ញាត្រូវសង្គ្រោះបន្ទាន់ហើយ។

ការវិលមុខសំដៅជាធម្មតាទៅអារម្មណ៍៣ដែលជាក់ច្បាស់ៈ
-ភាពអស់កម្លាំងៈ ប្រភេទមួយនៃការវិលមុខត្រូវបាន ពិពណ៌នាដូច ជាការមាន អារម្មណ៍ ធីងធោងហាក់ដូចជាចង់ផុតៗដង្ហើម។
-បាត់បង់តុល្យភាពៈ ប្រភេទដទៃទៀតនៃការវិលមុខត្រូវបានសម្គាល់ដោយការមានអារម្មណ៍នឹងខ្លួនដោយហាក់ដូចជារកកល់ចង់ដួលជាដើម។
-ការវិលមុខ(vertigo): ជាមួយនឹងការវិលមុខ, អ្នកមានអារម្មណ៍ ដូចទៅនឹង ពិភពលោក កំពុងតែវិលជុំវិញអ្នក ឬអ្នកខ្លួនឯងគឺកំពុងតែវិល។
ការពិពណ៌អំពីការវិលមុខអោយបានច្បាស់លាស់នឹងអាចធ្វើអោយងាយស្រួលចំពោះគ្រូពេទ្យដើម្បីធ្វើការវាយតម្លៃមូលហេតុ និងការព្យាបាលវា។
មូលហេតុ
មូលហេតុនៃការវិលមុខគឺផ្សេងៗគ្នាទៅតាមរោគសញ្ញារបស់វា។ វាអាចត្រូវបានបណ្តាលមកពីពុលឡាន យន្តហោះ ឬពុលរលកជាដើម។ប៉ុន្តែវាអាចជារោគសញញានៃជំងឺធ្ងន់ៗមួយចំនួនដូចជាជំងឺដាច់សរសៃឈាមខួរក្បាល, ជំងឺបេះដូង និងជំងឺលើសរសៃឈាម។
មូលហេតុមួយចំនួនៃការវិលមុខរួមមានៈ
បញ្ហាលើស្រទាប់នៃត្រចៀក(Inner ear problems )
ក្នុងករណីជាច្រើននៃការវិលមុខត្រូវបានបណ្តាលមកដោយសារបញ្ហាដែលប៉ះពាល់
យន្តការលំនឹងក្នុងស្រទាប់នៃត្រចៀករបស់អ្នក។ ឧទាហរណ៍ៈ
-ការរលាកឆ្អឹងកណ្តាលរបស់ត្រចៀក
-ជំងឺMeniere
-ពុលឡាន យន្តហោះ និង រលក
ថយចុះលំហូរឈាម
ការវិលមុខអាចត្រូវបានបង្កឡើងប្រសិនបើខួរក្បាលរបស់អ្នកមិនបានទទួលឈាមគ្រប់គ្រាន់។ នេះអាចធ្វើអោយមាននូវហេតុផលផ្សេងៗរួមមានៈ
-ក្រិនសរសៃឈាម
-ខ្វះជាតិទឹក
-ចង្វាក់បេះដូងមិនប្រក្រតី
-ថយចុះសម្ពាធឈាមពេលឈរ
-ជំងឺដាច់សរសៃឈាមខួរក្បាល
-ខ្វះខាតការផ្គត់ផ្គង់ឈាមបណ្តោះអាសន្ត(TIA)
ថ្នាំមួយចំនួន
ប្រភេទថ្នាំមួយចំនួនបណ្តាលអោយវិលមុខផងដែរដែលរួមមានៈ
-ថ្នាំប្រឆាំងនឹងការធ្លាក់ទឹកចិត្ត
-ថ្នាំព្យាបាលប្រកាច់
-ថ្នាំព្យាបាលលើសឈាម
-ថ្នាំសន្តំនិងថ្នាំរំងាប់អារម្មណ៍
មូលហេតុផ្សេងទៀតនៃការវិលមុខ
-ស្លេកស្លាំង
-ថប់បារម្ភ
-ជាតិស្ករក្នុងឈាមថយចុះ
-ឈឺក្បាលប្រកាំង
-ជំងឺភ័យខ្លាច
នៅពេលណាដែលទៅជួបនឹងគ្រូពេទ្យ
ការវិលមុខជារឿយៗកើតមានតែមួយភ្លែត ហើយនឹងបាត់ទៅវិញដោយខ្លួនវាផ្ទាល់។ ការថែទាំដោយខ្លួនឯងទាំងនេះអាចជួយបានដូចជាៈ
-មានចលនាយឺតៗ:នៅពេលដែលអ្នកឈរក្រោយពីការគេង, សូមងើបយឺតៗ។ មនុស្សភាគច្រើនមានការវិលមុលប្រសិនបើពួកគេឈរលឿនពេក។
-ផឹកទឹកអោយបានច្រើនៈ ការមានជាតិទឹកគ្រប់គ្រាន់អាចជួយការពារ ឬបន្ថយនៃប្រភេទជាទូទៅនៃការវិលមុខ
-ចៀសវាងទទួលទានជាតិកាហ្វេអ៊ីន និងថ្នាំជក់ៈ ដោយធ្វើអោយលំហូរឈាមថយចុះ, សារធាតុទាំងនេះអាចធ្វើអោយរោគសញ្ញារបស់អ្នកកាន់តែអាក្រក់ទៅៗ។
ណាត់ជួយនឹងគ្រូពេទ្យ
សូមទូរស័ព្ទទៅគ្រូពេទ្យប្រសិនបើការវិលមុខត្រូវបានគួបផ្សំដោយៈ
-ឈឺក្បាលថ្មីៗ, ខ្លាំង
-ដើរដួលៗ ឬបញ្ហានៃការដើរដទៃទៀត
-បាត់បង់នៃការស្តាប់លឺ
ស្វែងរកអ្នកសង្គ្រោះបន្ទាន់
ការវិលមុខអាចជាសញ្ញានៃជំងឺធ្ងន់ៗមួយចំនួន ដូចជាការគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។ សូមស្វែងរកផ្នែកសង្គ្រោះបន្ទាន់ប្រសិនបើការវិលមុខរបស់អ្នកគួបផ្សំទៅដោយៈ
-ឈឺទ្រូង
-ញ័រទ្រូង
-ដកដង្ហើមញាប់
-ផ្លាស់ប្តូរគំហើញ និងការនិយាយ
-មានគ្រោះថ្នាក់ក្បាលធ្ងន់
-ខ្សោយដៃ ឬជើង
-បាត់បង់ស្មារតី
-ប្រកាច់