Join with Health.com.kh on Telegram

ឥឡូវ​ចូរ​យើង​ពិនិត្យ​មើល​ម្តង​អំពី​គ​ន្លឺះ​មាស​នៅ​ក្នុង​ការ​បញ្ឈប់​ការ​ជក់បារី​។​ចូរ​អ្នកដឹង​អំពី​វិធី​ទាំង​អស់នេះ​ដើម្បី​ជីវិត​យូរអង្វែង​និង​សុខភាព​កូន​របស់​អ្នក​។

  • បោះបង់​ការ​ជក់បារី គឺជា​រឿង​មួយ​ដ៏​ល្អ​ប្រពៃ​បំផុត​សំរាប់​លើកកំពស់​សុខភាព និង រូបរាង​កាយ​របស់​អ្នក ។
  • ត្រូវ​បញ្ឈប់​ការ​ជក់បារី​អោយ​បាន ៣ ខែ មុន​នឹង​ចង់​មាន​បុត្រ​ធីតា ។
  • សូមកុំ​ជក់បារី​អោយ​សោះ​ក្នុងអំឡុងពេល​អ្នកមាន​ផ្ទៃពោះ ។
  • បារី គឺជា​ផ្លូវ​ដឹកនាំ​អ្នក​អោយ​ប្រើប្រាស់​ថ្នាំ​ខុសច្បាប់​ផ្សេង​ៗ​ទៀត ។
  • អ្នក​ដែល​ចូល​ចិត្ត​ជក់បារី​មិន​គួរ​នៅ​ក្បែរ ឬ បីត្រកង​ទារក​, ក្មេង​ៗ​តូច​ៗ​ឡើយ ពីព្រោះ​វា​អាច​ធ្វើ​អោយ​ក្មេង​ៗ​ទាំងនោះ​ប្រឈម​មុខ​ទៅ​នឹង​គ្រោះថ្នាក់​ដោយសារ​ផ្សែង ឬ ជាតិ​បារី​ដែល​នៅ​ជាប់​នឹង​អ្នក​ជក់បារី​នោះ ។
  • សូមកុំ​ជក់បារី​ដែល​មាន​ជាតិ​ជ័រ​ខ្ពស់ (high-tar cigarettes) ។
  • ប្រសិនបើ​អ្នក​ចង់​ជក់បារី​, សូមកុំ​ជក់​ទៅ​ដល់​កន្ទុយ​តំរង​បារី (filter) អោយ​សោះ ពីព្រោះ​វា​ជា​កន្លែង​ដែល​សារធាតុ​គីមី​នៃ​ជំងឺមហារីក (cancer chemicals) ប្រមូលផ្តុំ​គ្នា ។
  • ប្រសិនបើ​មិន​អត់​បារី​បាន​, អ្នក​គួរតែ​ជក់​មិន​អោយ​លើស​ពី ៥ ដើម​ឡើយ​ក្នុង​មួយ​ថ្ងៃ ។
  • សូមកុំ​ជក់បារី​នៅ​ពេល​អ្នក​ផឹក​គ្រឿង​ស្រវឹង ទោះបីជា​អ្នក​យល់​ថា​ក្នុង​ចំនោម​ពីរ​នេះ អ្នក​មិន​អាច​អត់​មាន​មួយ​ណា​បាន​ក៏​ដោយ ។
  • មនុស្ស​ភាគច្រើន​យល់​ថា ការ​ឈប់​ជក់បារី​មាន​ភាព​ងាយស្រួល​ជាង​អ្វី​ដែល​ពួក​គេ​បាន​គិត​ពី​ដំបូង និង សង្ឃឹមថា​ពួក​គេ​អាច​ធ្វើ​វា​បាន​យ៉ាង​លឿន ។
  • ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​គ្រួសារ​ដែល​មាន​សមាជិក​ក្មេង​ៗ, អាយុ​តិច​ៗ, អ្នក​តែ​គួរ​រក​កន្លែង​ជក់​នៅ​ខាងក្រៅ​ផ្ទះ ។
  • ការ​បង្ហុយផ្សែង​ៗ​បារី ហើយ​ប៉ះពាល់​ទៅ​ដល់​អ្នក​ដទៃ​ដែល​នៅ​ក្បែរ​នោះ គឺជា​អំពើ​ប្រឆាំង​នឹង​សង្គម (antisocial) ។

បញ្ឈប់​ការ​ជក់បារី
ការ​ញៀន​នឹង​បារី​គឺជា​រឿង​សាមញ្ញ​មួយ និង ស្របច្បាប់​សំរាប់​ប្រជាជន​ស្ទើរ​គ្រប់​ប្រទេស​, ប៉ុន្តែ​វា​ជា​បញ្ហា​មួយ​ដ៏​កាច​សា​ហាច និង ពិបាក​បញ្ឈប់​ជាង​ការ​ញៀន​ហេ​រ៉ូ​អ៊ី​ន (heroin) ទៅ​ទៀត ។

បញ្ឈប់​ការ​ជក់បារី គឺជា​រឿង​មួយ​ដ៏​សំខាន់ និង បាន​ផ្តល់​ផលប្រយោជន៍​រយៈពេល​ខ្លី និង រយៈពេល​វែង​ជា​ច្រើន​លើសលុប​សំរាប់​សុខភាព​របស់​អ្នក ។

ខាងក្រោម​នេះ​គឺជា​រឿង​គ្រោះថ្នាក់​នៃ​បារី

  • មាន​ធាតុគីមី​ដែល​ប្រកប​ទៅ​ដោយ​គ្រោះថ្នាក់​ចំនួន ៣០០០ មុខ​នៅ​ក្នុង​បារី​តែ​មួយ​ដើម​ប៉ុណ្ណោះ ។
  • មាន​ជាតិ​កាបូន​មូ​ណូ​អុកស៊ីត (carbon monoxide) រហូត​ទៅ​ដល់ ៥ ភាគរយ​, ដែល​ដូច​គ្នា​ទៅ​នឹង​ការ​ស្លាប់​ដោយសារ​ឧស្ម័ន (gas) នៅ​ក្នុង​រថយន្ត ¬- ហើយ​វា​បាន​បញ្ឈប់​ឈាម​របស់​អ្នក​ពី​ការ​ស្រូប​យក​អុក​ស៊ី​សែន ។
  • ជាតិ​ជ័រកៅស៊ូ (tar) ដែល​គេ​យក​មក​ក្រាល​នៅ​លើ​ផ្លូវថ្នល់​ដូច​គ្នា​នឹង​ជាតិ​កៅស៊ូ​ដែល​គេ​យក​មក​ធ្វើ​ជា​បារី​, ហើយ​វា​អាច​បណ្តាល​អោយ​មាន​ជំងឺមហារីក (cancer) ។
  • ជាតិ​ជ័រកៅស៊ូ​ដែល​គ្រោះថ្នាក់​បំផុត​។
  • សារធាតុ​គីមី​ដទៃ​ទៀត​ដែល​យើង​ស្រូប​ចូល​តាម​រយៈ​ផ្សេង​ៗ​បារី​មាន​ដូច​ជា អា​ម៉ូ​នី​ញ៉ា (ammonia ជា​សារធាតុ​ដែល​គេ​បាន​រក​ឃើញ​នៅ​ក្នុង​គ្រាប់រំសេវ​ផ្ទុះ​, ថ្នាំ​ធ្វើ​អោយ​ស្បែក​ស និង ទឹក​លាង​បង្គន់​); cyanide (​ថ្នាំ​បំពុល​មនុស្ស​អោយ​ស្លាប់​); ហ្វេ​ណុ​ល (phenols ជា​សារធាតុ​រក​ឃើញ​នៅ​ក្នុង​ថ្នាំលាប​ពណ៌ (paint stripper) ។
    ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយ​ចំនួន​ដែល​ធ្វើ​អោយ​មនុស្ស​ជក់បារី
  • នៅ​ពេល​ដែល​ជាតិ​នី​កូ​ទិន (nicotine) បាន​រត់​មក​ដល់​ខួរក្បាល​, វា​ធ្វើ​អោយ​ក្បាល​របស់​អ្នក​វិល ហើយនឹង​មាន​អារម្មណ៍​ភ្ញាក់​, រំញោច និង ដឹងខ្លួន​ភ្លាម ។
  • ជាតិ​នីកូទីន​ធ្វើ​អោយ​បេះដូង​ដើរ​ញាប់ (heart beat faster), ដូច្នេះ​វា​ធ្វើ​អោយ​ចរន្តឈាម​រត់​ពេញ​ដងខ្លួន​ក្នុង​មួយ​នាទី​ៗ ហើយ​មនុស្ស​នឹង​មាន​អារម្មណ៍​ថា​ពួក​គេ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ក្រោក​ឡើង ហើយ​ចាប់ផ្តើម​ដើរទៅ​មុខ​បន្ត​ទៀត ។
  • ជាតិ​នីកូទីន (nicotine) ជួយ​កាត់​បន្ថយ​ការ​តឹង​សាច់ (tension in muscles) ដែល​ធ្វើ​អោយ​មនុស្ស​បាន​ធូរស្រាល​ពី​ការ​ឈឺចាប់ និង ហើម ។
  • ជាតិ​នីកូទីន (nicotine) ជួយ​បន្ធូរបន្ថយ​រោគ​តប់ប្រមល់​, ខ្វល់ខ្វាយ និង ស្ត្រេ​ស ។
  • ជាតិ​នីកូទីន (nicotine) ហាក់ដូចជា​បាន​ជួយ​មនុស្ស​បំបាត់​ភាព​អផ្សុក និង អស់កំលាំង ៕