ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមី
ឆ្នាំមមី ក្នុងខែក្រោយ ការងារគ្រប់យ៉ាងនឹងសម្រេចដូចបំណង។ ជាពិសេស ផ្លូវលាភអ្នកបើកធំណាស់។ ជាហេតុដែលធ្វើឲ្យទ្រព្យហូរចូលមកជាបន្តបន្ទាប់គ្នា ដោយធ្វើឲ្យអ្នកមិនអាចក្រនោះឡើយ។
ឆ្នាំមមែ
ឆ្នាំមមែ ចូលដល់ខែ១១ មាសនឹងធ្លាក់ពេញផ្ទះ។ ជាពិសេស ចាប់ពីខែក្រោយរហូតដល់ចុងឆ្នាំ អ្នកនឹងទទួលបានទ្រព្យមហាសាលចូលមកទុកក្នុងឃ្លាំង។ ដូចនេះ អ្នកនឹងមានលុយពេញផ្ទះតែម្តង។
ឆ្នាំវក
ឆ្នាំវក ក្នុងខែ១១ អាចនិយាយបានថាជាពេលដែលអ្នកអាចកើបលុយបានច្រើន។ ជាពិសេស ផ្កាយទ្រព្យក៏ចូលមកក្នុងជីវិតផងដែរ។ ជាហេតុដែលធ្វើឲ្យអ្នកមិនងាយក្រ និងខ្វះលុយខ្លាំងនោះឡើយ៕