កាល់ស្យូម​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លូតលាស់​កុមារ​តូច​។ ប្រសិនបើ​អ្នកឃើញ​កូន​របស់​អ្នក​បង្ហាញ​រោគសញ្ញា​ទាំងនេះ អ្នក​គួរតែ​ផ្តល់ឱ្យ​ពួកគេ​នូវ​កាល់ស្យូម​ឱ្យបាន​ឆាប់​តាម​ដែល​អាច​។

​ធុញ​នឹង​អាហារ​
​ការខ្វះ​ជាតិ​កាល់ស្យូម​នៅក្នុង​រាងកាយ​នឹង​នាំឱ្យ​មានការ​គេង​មិន​លក់​, ចំណង់​អាហារ​មិនល្អ​។ បើ​ទុក​យូរពេក​វា​នឹង​ប៉ះពាល់​ទាំង​រាងកាយ​និង​ចិត្ត​របស់​កុមារ​។​

បែក​ញើស​
​ប្រសិនបើ​កុមារ​បែកញើស​ពេលយប់ ហើយ​មាន​រយៈពេល​លើសពី​បី​ថ្ងៃនោះ​ទំនងជា​កុមារ​ខ្វះ​ជាតិ​កាល់ស្យូម​។ អ្នក​ម្តាយ​គួរពិនិត្យមើល​សម្លៀកបំពាក់ និង​កត្តា​ដែល​ប៉ះពាល់​ដល់​សីតុណ្ហភាព​រាងកាយ​កូន​។ ប្រសិនបើ​វា​មិនមែន​ដោយសារ​កត្តា​ទាំងនេះ​ដែល​បណ្តាលឱ្យ​កុមារ​បែកញើស ម្តាយ​គួរតែ​នាំ​កូន​ទៅ​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ និង​ផ្តល់​ថ្នាំ​គ្រាប់​កាល់ស្យូម​ដល់​កុមារ​។

​ពិបាក​គេង​, គេង​មិន​លក់​ស្រួល​
​សញ្ញា​ធម្មតា​មួយ​ចំពោះ​កុមារ​ដែល​ខ្វះ​ជាតិ​កាល់ស្យូម គឺ​ពិបាក​គេង ឫ​គេង​មិន​លក់​។ អ្នកជំនាញ​ជឿជាក់ថា​៖ កាល់ស្យូម​មានមុខ​ងារ​គ្រប់គ្រង​តុល្យភាព​រវាង​ស្ថានភាព​រំញោច និង​រារាំង​ខួរក្បាល​។ នៅពេល​រាងកាយ​ខ្វះ​ជាតិ​កាល់ស្យូម វា​នឹង​ប៉ះពាល់​ដល់​ការរំលាយ​អាហារ​របស់​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល​។ ជា​លទ្ធផល ផ្នែក​ខួរក្បាល​តែងតែ​ស្ថិតក្នុង​ស្ថានភាព​រំញោច និង​ធ្វើឱ្យ​កុមារ​ពិបាក​គេង​លក់ ហើយ​គេង​លក់​មិន​ស្រួល​។

សក់​នៅ​ខាងក្រោយ​ក្បាល​តិចពេក​
​ចំពោះ​កុមារ​ដែល​ខ្វះ​ជាតិ​កាល់ស្យូម កម្រិត​សក់​ច្រើនតែ​ស្ងួត មិន​ភ្លឺរលោង​ទេ ន្តែ​មាន​ពណ៌​លឿង​ស្លេក​។ កុមារ​ដែល​ខ្វះ​ជាតិ​កាល់ស្យូម​ធ្ងន់ធ្ងរ​ជារឿយៗ​មាន​សក់​តិច​។ ប្រសិនបើ​អ្នក​ឃើញថា​កូន​របស់​អ្នកមាន​សក់​តិចពេក​នៅ​ខាងក្រោយ​ក្បាល និង​មាន​អាកា​រៈ​ដូច​ខាងលើនេះ​កុមារ​អាច​ខ្វះ​ជាតិ​កាល់ស្យូម ហេតុនេះ​ម្តាយ​គួរតែ​តាមដាន និង​ផ្តល់​ថ្នាំ​បំប៉ន​ដល់​កូន​ឱ្យបាន​ទាន់ពេលវេលា​។​

​ក្មេង​ដើរ​យឺត ឆ្អឹង និង​សន្លាក់​ខូច​ទ្រង់ទ្រាយ​
​ក្មេង​ដើរ​យឺត ឬ​ខូច​ទ្រង់ទ្រាយ​ឆ្អឹង ក៏​ជាស​ញ្ញា​មួយ​ដែល​បង្ហាញថា​កុមារ​ខ្វះ​ជាតិ​កាល់ស្យូម​ដែរ​។ កុមារ​ភាគច្រើន​ដែលមាន​កង្វះ​សារធាតុ​រ៉ែ​នេះ ច្រើន​តែមាន​រោគសញ្ញា​នៅ​តំបន់​ជើង​។ ក្មេងៗ​អាច​លូន​ឈរ និង​ដើរ​យឺត​ជាង​មិត្តភក្តិ​របស់​ពួកគេ ព្រោះ​ជើង​របស់​ពួកគេ​ពត់​រាង​រាង​អក្សរ X ឬ​សាច់ដុំ​របស់​ពួកគេ​ខ្សោយ និង​រលុង​។

​ធ្មេញ​ពុក​, ដុះធ្មេញ​យឺត​
​នេះ​ក៏​ជា​សញ្ញា​មួយ​ក្នុងចំណោម​រោគសញ្ញា​ទូទៅ​ដែរ​។ មូលហេតុ គឺ​ដោយសារ​កាល់ស្យូម​ដើរតួ​ក្នុង​ការបង្កើត​ធ្មេញ និង​ឆ្អឹង​។ បើ​គ្មាន​ជាតិ​កាល់ស្យូម​ទេ ធ្មេញ​របស់​កុមារ​នឹង​លូតលាស់​យឺត ហើយ​ងាយ​នឹងមាន​បញ្ហា​ធ្មេញ​ផ្សេងទៀត​។ ឧទាហរណ៍​ធ្មេញ​ត្រូវបាន​រង្គោះរង្គើ ដុះ​មិន​ត្រឹមត្រូវ​តាម​ចន្លោះ​ធ្មេញ​។ លើសពីនេះ​ទៀត​ធ្មេញ​នឹង​ទន់ខ្សោយ ងាយ​បាក់ រលុង​។ ដូច្នេះ​ប្រសិនបើ​អ្នកឃើញ​រោគសញ្ញា​ទាំងនេះ នង​ជា​កុមារ​ខ្វះ​ជាតិ​កាល់ស្យូម​ហើយ​ត្រូវការ​វីតាមីន D បន្ថែម​ក្នុងពេល​ឆាប់ៗ​នេះ​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង