Join with Health.com.kh on Telegram

ខាងក្រោមនេះ health.com.kh នឹងបង្ហាញអ្នកពីអាការៈដែលអាចបង្ហាញអ្នកថា ថ្លើមអ្នកមិនមានបញ្ហាឡើយ។ តើមានអ្វីខ្លះទៅ?

ប្រសិនជាអ្នកអាចគេងលក់ដល់ភ្លឺ ដោយអាចគេងលក់ស្រួល មានន័យថា ថ្លើមអ្នកនៅមានសុខភាពល្អនោះទេ។ ផ្ទុយទៅវិញ បើថ្លើមអ្នកកើតមានបញ្ហា នោះអ្នកនឹងមិនអាចគេងលក់ស្រួលឡើយ ដោយតែងតែក្រោកឡើងនៅពាក់កណ្តាលយប់ទៀតផង។
នៅពេលដែលអ្នកមិនដែលងងុយគេងសោះក្នុងពេលព្រឹក មានន័យថាថ្លើមអ្នកនៅល្អនៅឡើយទេ។ ប៉ុន្តែបើអ្នកតែងតែងងុយគេងក្នុងម៉ោងការងារ ហើយពេលយប់បែរជាគេងមិនលក់សោះ មានន័យថា អ្នកគួរតែទៅពិនិត្យមើលថ្លើមអ្នកហើយ ដើម្បីអាចព្យាបាលបានទាន់ពេល។
ប្រសិនជាពេលដែលអ្នកគេងតែងតែនិយាយខ្លួនឯង ខាំធ្មេញ និងរវើលរវាយដើរពេញបន្ទប់ មានន័យថាជាតិពុលក្នុងថ្លើមអ្នកកំពុងតែដែលស្តុកក្នុងនោះហើយ។ ប៉ុន្តែបើអ្នកគេងមិនមានអាការៈទាំងនេះទេ ថ្លើមអ្នកដំណើរការល្អទេ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង