ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីអាហារ៣ប្រភេទដែលអាចជួយអ្នកឲ្យមានកម្លាំងក្នុងការសម្រាលកូនដោយធម្មជាតិ។ តើមានអ្វីខ្លះទៅ?

អ្នកអាចញ៉ាំសូកូឡា នំខេក ឬបង្អែមជាដើម ឬមួយក៏ម្សៅទឹកដោះគោសម្រាប់ស្ត្រីមានផ្ទៃពោះក៏បាន។ ការបរិភោគអាហារទាំងនេះ អាចជួយផ្តល់កម្លាំងដល់អ្នកលឿន ដោយធ្វើឲ្យអ្នកមានកម្លាំងគ្រប់គ្រាន់ក្នុងការសម្រាលកូន។
ក្នុងដំណាក់កាលដែលអ្នកសម្រាលកូន អ្នកអាចញ៉ាំភេសជ្ជៈមួយចំនួនដូចជាទឹកផ្លែឈើជាដើម ព្រោះវាអាចជួយធ្វើឲ្យអ្នកម្តាយមានកម្លាំងឡើងវិញ ដើម្បីបន្តប្រឹងឲ្យកូនឆាប់ចេញមក។
អ្នកគ៏អាចញ៉ាំបបរ នំបុ័ងបន្ទះបាន ឬអាហារដែលងាយស្រួលរំលាយ ព្រោះអាហារទាំងនេះ ក៏អាចជួយផ្តល់កម្លាំងដល់អ្នកផងដែរ ដោយជួយទប់មិនឲ្យអ្នកឆាប់អស់កម្លាំងឡើយ។ ដូចនេះ អ្នកអាចបរិភោគអាហារទាំងនេះក្នុងពេលសម្រាល ដើម្បីធ្វើឲ្យកូនឆាប់ចេញមកឃើញពន្លឺថ្ងៃ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង