ផ្នែក​សំខាន់ និង​ងាយ​ឈឺចាប់​បំផុត​នៃ​រាង​កាយ​បុរស​គឺ ពងស្វាស​។ ពងស្វាស អាច​នឹង​មាន​ជម្ងឺ និង​មាន​បញ្ហា​ស្រ​ដៀង​គ្នា​ទៅ​នឹង​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​ផង​ដែរ​។

ការ​ឈឺចាប់​មួយ​រំពេច​នៅ​លើ​ប្រដាប់​ភេទ​អាច​ធ្វើ​អោយ​មានការ​រំខាន និង​បង្ក​ជា​ការ​ថប់​បារម្ភ​។ ការ​ឈឺចាប់​លើ​ពងស្វាស (​ម្ខាង ឬ​ទាំង​សងខាង​) គឺជា​បញ្ហា​ធម្មតា​បំផុត ដែល​ប៉ះពាល់​លើ​បុរស មិន​គិត​ពី​អាយុ​នោះ​ទេ​។ ការ​ឈឺចាប់​យឺត​ៗ ហើយ​មិន​មានការ​ប្រ​ប្រួល និង​ការ​ឈឺ​ឡើង​មួយ​រំពេច​ហើយ​ធ្ងន់ធ្ងរ គឺជា​ប្រភេទ​ខុស​គ្នា​នៃ​ការ​ឈឺ​ពងស្វាស​។

ប្រសិនបើ​លក្ខខណ្ឌ​ទាំងនេះ​មិន​ត្រូវ​បាន​ព្យាបាល​នោះ​ទេវា​អាច​បណ្តាល​អោយ​អ្នកមាន​ជំងឺ​ងាប់​លិង្គ គ្មាន​កូន និង​អាច​ធ្វើ​អោយ​បាត់បង់​ពងស្វាស​តែ​ម្តង​។ មនុស្ស​ដែល​មានការ​ឈឺចាប់​មួយ​រំពេច និង​ធ្ងន់ធ្ងរ​គួរតែ​ទៅ​ជួបនឹង​គ្រូពេទ្យ​ឯកទេស​ផ្លូវ​ទឹកនោម​ភ្លាម​ៗ មិន​ត្រូវ​ពន្យា​ពេល​នោះ​ទេ​។ ការ​ឈឺចាប់​យឺត​ៗ ហើយ​មិន​មានការ​ប្រែប្រួល អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​នៅ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ ប៉ុន្តែ​ការ​ព្យាបាល​ដោយ​ខ្លួនឯង​ជួយ​ពី​សម្រួលការ​ឈឺចាប់​។

ការ​ឈឺ​ពងស្វាស​ធ្ងន់ធ្ងរ បង្ក​ឡើង​ដោយសារ​តែ​ការ​រមួល​ពងស្វាស ហើយ​ធ្វើ​អោយ​បាត់បង់​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​កាន់​ពងស្វាស​។ ស្ថានភាព​បន្ទាន់​មួយ​នេះ តម្រូវ​អោយ​មានការ​វះកាត់​ជា​បន្ទាន់​ដើម្បី​ស្រាយ​ភាព​រមួល និង​ដើម្បី​ប​ងា្ករ​ការ​បាត់បង់​ពងស្វាស​។

ការ​ឈឺ​យឺត​ៗ​ហើយ​មិន​មាន​ភាព​ប្រែប្រួល អាច​ត្រូវ​បាន​បង្ក​ឡើង​ដោយ​បញ្ហា​ជា​ច្រើន​ដូច​ជា ៖

  • ការ​រង​របួស
  • ការ​ប៉ះទង្គិច
  • ជំងឺ​ស្រឡទែន
  • ជំងឺមហារីក
  • ជំងឺ​ពង​កោប
  • ជំងឺ​ក្លន
  • រលាក​ក្បាល​ពងស្វាស
  • គ្រួ​ស​ក្នុង​តម្រងនោម
  • និង​ការ​រលាក​ពងស្វាស់​។

រោគ​សញ្ញា​ទូទៅ បំផុត​នៃ​ការ​ឈឺ​ពងស្វាស​រួម​មាន ៖

  • គ្រុនក្តៅ
  • ក្អួត
  • ក្រហម​លើ​ស្បែក​ពងស្វាស
  • ឈឺពោះ
  • មាន​ឈាម​នៅ​ក្នុង​ទឹកនោម
  • នោម​ទាស់
  • ថយ​ចុះ​បរិមាណ​ទឹកនោម
  • ហូរ​ទឹករំអិល​មិនធម្មតា​ចេញពី​បង្ហួរនោម
  • ការ​ហើម​ពងស្វាស
  • ចង្អោរ
  • និង​ការ​ឈឺចាប់​នៅ​ក្នុង​ពងស្វាស​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង