Join with Health.com.kh on Telegram

ក្លិន​លិង្គ​មិនល្អ គឺជា​បញ្ហា​មួយ​ដែល​កើត​មាន​ជា​ញឹកញាប់​បំផុត​។ បុរស​ភាគច្រើន មិន​ចូល​ចិត្ត​និយាយ​អំពី​បញ្ហា​នេះ​ជាមួយនឹង​គ្រូពេទ្យ​របស់​ពួក​គេ​នោះ​ទេ ប៉ុន្តែ លិង្គ​ដែល​មាន​ក្លិន​មិនល្អ​អាច​ជា​ភាព​អាម៉ាស់​មួយ ហើយ​វា​ពិតជា​មិន​អាច​ដាស់​អារ​ម្មរ​ណ៏​ដៃគូ​ផ្លូវភេទ​របស់​អ្នក​បាន​នោះ​ឡើយ​។ ជា​សំណាងល្អ​ការ​កម្ចាត់​ក្លិន​លិង្គ​មិនល្អ​អាច​ធ្វើ​បាន​យ៉ាង​សាមញ្ញ​ៗ​។

វិធី​ទាំងនោះ​មាន​ដូច​ជា ៖
• អ្នក​ប្រហែលជា​ចង់​គិត​អំពី​ការ​កាត់​ស្បែក​គ្រប​ប្រដាប់​ភេទ​របស់​អ្នក​ចេញ​។ គេ​អាច​នឹង​យក​ស្បែក​ដែល​គ្រប​ក្បាល​លិង្គ​ចេញ ដែល​ជា​មូលហេតុ​ចម្បង​នៃ​ការ​មាន​ក្លិន​អាក្រក់​។
• ប្រសិនបើ​កាត់​ស្បែក​គ្រប​ប្រដាប់​ភេទ គឺជា​ជម្រើស​ចុង​ក្រោយ​សំរាប់​អ្នក​នោះ សូម​ចង​ចាំ​ថា​អ្នក​ត្រូវ​លាង​ផ្នែក​ខាងក្នុង​ក្រោម​ស្បែក​គ្រប​ក្បាល​លិង្គ​របស់​អ្នក​ទាំងស្រុង​ជាមួយនឹង​សាប៊ូ​រៀង​រាល់ពេល​ដែល​អ្នក​ងូតទឹក​។ ទាញ​ស្បែក​គ្រប​ក្បាល​លិង្គ​របស់​អ្នក​ហើយ​ដុសលាង​ផ្នែក​ដែល​នៅ​ខាងក្រោម​នោះ​ថ្នម​ៗ​។ ចូល​កុំ​ភ្លេច​លាង​សំអាត​ពងស្វាស និង ក្រលៀន​អោយ​សោះ​។
• អ្នក​ប្រហែលជា​ចង់​កាត់​បន្ថយ ឬ​កោរ​រោម​លើ​ប្រដាប់​ភេទ​របស់​អ្នកផង​ដែរ​។ ប្រការ​នេះ​ពិតជា​នឹង​ជួយ​អ្នក​អោយ​មាន​ក្លិន​ល្អ​ប្រសើរ​ជាង​មុន ប៉ុន្តែ សូមកុំ​ភ្លេច​ថា លិង្គ​ដែល​បាន​កោរ​រោម​អស់ គឺ​មើលទៅ​ដូច​ជា​ធំ​ជាង​លិង្គ​ដែល​មិន​បាន​កោរ​រោម​៕