​គូ​ស្វាមីភរិយា​ជាច្រើន​ដែល​មាន​ការលំបាក​ក្នុង​ការ​មាន​ផ្ទៃពោះ​ក្រោយពី​រួមភេទ​មិន​បាន​ការពារ​រយៈពេល​មួយឆ្នាំ មាន​ការប្រឈមមុខ​កា​ន់​តែ​ខ្ពស់​នឹង​បញ្ហា​អត់​កូន​តែម្តង ហើយ​វា​ក៏​មិនមែន​ត្រឹមតែ​ជា​បញ្ហា​របស់​មនុស្ស​ស្រី​នោះទេ ព្រោះ​បុរស​ក៏​អាច​ជួប​បញ្ហា​នេះ​ដែរ​។  ​មួយ​ភាគ​បី​នៃ​បញ្ហា​គ្មាន​កូន គឺ​ដោយសារតែ​បញ្ហា​បុរស​។


​បុរស​អារ ច្រើន​តែ​កើត​ឡើង​ដោយសារ​តែ​ចំនួន​មេ​ជីវិត​ឈ្មោល​តិច មេ​ជីវិត​ឈ្មោល​មិនសូវ​មាន​គុណភាព និង​បញ្ហា​អ័រម៉ូន​។ ដើម្បី​ពិនិត្យ​លើ​គុណភាព​របស់​មេ​ជីវិត​ឈ្មោល អ្នក​ត្រូវ​តែ​អោយ​គេ​ធ្វើ​តេស្ត​លើ​ទឹកកាម​របស់​អ្នក​។ ទឹកកាម គឺជា​ជាតិ​ទឹក​ដែល​ផ្ទុក​ទៅដោយ​មេ​ជីវិត​ឈ្មោល​។

ការវិភាគ​លើ​ទឹកកាម​
រឿង​នេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ពិនិត្យ​ចំនួន និង​គុណភាព​របស់​មេ​ជីវិត​ឈ្មោល​តែម្តង​។ ដើម្បី​អាច​ធ្វើ​តេស្ត​បាន អ្នក​ត្រូវ​តែ​មាន​ទឹកកាម​ពី ១,៥ ទៅ ៥,៥ មី​លី​លីត្រ​។

  • ​ចំនួន​មេ​ជីវិត​ឈ្មោល ៖ នេះ​គឺជា​ការរាប់ចំ​នួន​មេ​ជីវិត​ឈ្មោល​ក្នុង​មួយ​មី​លី​លីត្រ​ទឹកកាម​។ កាលណា​មាន​មេ​ជីវិត​ឈ្មោល​ចំនួន ២០ លាន​ក្បាល​ឡើងទៅ វា​គឺជា​រឿង​ធម្មតា​។ តែបើ​តិចជាង​នេះ គឺ​មិន​អាច​អោយ​មាន​កូន​បានទេ​។
  • គុណភាព​របស់​មេ​ជីវិត​ឈ្មោល ៖ គុណភាព​មេ​ជីវិត​ឈ្មោល​ត្រូវបាន​កំណត់​ដោយ​ផ្អែក​ទៅលើ​រូបរាង និង​ការធ្វើ​ចលនា​របស់​មេ​ជីវិត​ឈ្មោល​។ បើសិន​ជា​មេ​ជីវិត​ឈ្មោល​ចាប់ពី ៥០ ភាគរយ​ឡើងទៅ ត្រូវបាន​គេ​រកឃើញ​ថា​មាន​ចលនា​ក្រោយ​ពី​ប្រើប្រាស់​ក្នុង​ថ្នាល​គំរូ រយៈពេល​មួយ​ម៉ោង​នោះ មានន័យ​ថា វា​គឺជា​រឿង​ធម្មតា​ទេ​។ ជាមួយគ្នានេះដែរ វា​គួរតែ​ធ្វើ​ចលនា​ដោយ​ល្បឿន​ដ៏​ល្អ​មួយ​ដើម្បី​ឆ្ពោះទៅមុខ​ត្រង់​។
  • ​រូបរាង​មេ​ជីវិត​ឈ្មោល ៖ រចនាសម្ព័ន្ធ ទំហំ រូបរាង និង​លក្ខណៈ​របស់​មេ​ជីវិត​ឈ្មោល​នឹង​ត្រូវ​បាន​គេ​សង្កេតមើល​។ មេ​ជីវិត​ឈ្មោល​ដែល​ខុសធម្មតា​ប្រហែលជា​អាច​អត់​ក្បាល មាន​រូបរាង​តែ​ពាក់កណ្តាល និង​លូតលាស់​មិន​ពេញលេញ​។ ប៉ុន្តែ ករណី​ដែល​មាន​មេ​ជីវិត​ឈ្មោល​បែបនេះ ១៤ ភាគរយ​នោះ វា​ក៏​ជា​រឿង​ធម្មតា​ដែរ​។ មេ​ជីវិត​ឈ្មោល​គួរតែ​មាន​កម្រិត pH ពី ៧,២ ទៅ ៧,៨​។

ការបណ្តុះ​ទឹកកាម​
​ការបណ្តុះ​ទឹកកាម​ត្រូវបាន​ធ្វើឡើង​ដើម្បី​ពិនិត្យ​រកមើល​ការបង្ក​រោគ​របស់​ជាតិ​ទឹក​ជាមួយនឹង​សារធាតុ​បង្ក​រោគ​ធ្ងន់ធ្ងរ​។ បើសិនជា​ទឹកកាម​ត្រូវ​បាន​ឆ្លង​រោគ​ដោយ​បាក់តេរី វា​ប្រហែលជា​ប៉ះពាល់​ដល់​គុណភាព​ទឹកកាម និង​មេ​ជីវិត​ឈ្មោល​ហើយ​។ លទ្ធផល​វិជ្ជមាន​ប្រហែល​ជា​បញ្ជាក់​អោយដឹងថា​មាន​ការបង្ក​រោគ​នៅ​ផ្លូវ​បង្ហូរទឹក​នោម​ហើយ​។

អ័រម៉ូន​ភេទ​ប្រុស តេស្តូ​ស្តេ​រ៉ូន​
វា​គឺជា​អ័រម៉ូន​បន្ត​ពូជ​របស់​បុរស​ដែល​ដើរតួនាទី​យ៉ាង​សំខាន់​មួយ​ក្នុង​ការផលិត​របស់​ជាលិកា​ក្នុង​មេ​ជីវិត​ឈ្មោល និង​ក្រពេញប្រូ​ស្តាត​។ វា​គឺជា​អ្នកកំណត់​លក្ខណៈភេទរ​បស់​បុរស​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង