តើ​ខ្ញុំ​អាច​រួម​ភេទ​ក្នុង​ពេល​កំពុង​មាន​ផ្ទៃពោះ​ដោយ​មិន​អោយ​មាន​គ្រោះថ្នាក់​ដល់​កូន​របស់ខ្ញុំ​បាន​ដែរ​ឬទេ?
វា​មិន​មាន​ហេតុផល​អ្វី​អោយ​មានការ​ប្រែប្រួល ឬ​ផ្លាស់​ប្តូ​ជីវិត​ផ្លូវភេទ​របស់​អ្នក​ក្នុង​ពេល​កំពុង​មាន​ផ្ទៃ ពោះ​នោះ​ទេ លុះត្រាតែ​មាន​ដំបូន្មាន​ពី​គ្រូពេទ្យ ។ ការ​រួម​ភេទ ឬ​ការ​ឈាន​ទៅ​ដល់​ចំនុចកំពូល​នៃ​ការ​រួម​ភេទ​ក្នុង​ពេល​កំពុង​មាន​ផ្ទៃពោះ​មិន​ធ្វើ​អោយ​គ្រោះថ្នាក់​ដល់​ទារក​នៅ​ក្នុង​ផ្ទៃ​ឡើយ លុះត្រាតែ​អ្នកមាន​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន ។ ចូរ​ចង​ចាំ​ថា ទារក​របស់​អ្នក​នឹង​ត្រូវ​ការពារ​បាន​យ៉ាង​ល្អ​នៅ​ក្នុង​ស្បូន​របស់​អ្នក​ដោយសារ​មាន​ទឹកភ្លោះ​ព័ទ្ធ​ជុំវិញ ។

គ្រូពេទ្យ​ប្រហែលជា​ប្រាប់​អ្នក​ថា​កុំអោយ​ឆាប់​រួម​ភេទ​ពេក​ក្នុង​ពេល​ទើបតែ​មាន​ផ្ទៃពោះ​ថ្មី​ៗ​ប្រសិនបើ​អ្នក​ធ្លាប់​មាន​ប្រវត្តិ​រលូត​កូន​ពី​មុន​មក ។ ការ​រួម​ភេទ​ក៏​ត្រូវ​តែ​តម​ដែរ​ក្នុង​ករណី​ដែល​អ្នកមាន​ផលវិបាក​នៃ​ការ​មាន ផ្ទៃពោះ​ដូច​ជា សំរាល​មុខ​គ្រប់​ខែ ឬ​ហូរ​ឈាម ។ តើ​ខ្ញុំ​អាច​មាន​ភាព​សុខ​ស្រួល​ក្នុង​ការ​រួម​ភេទ​ដែរ​ទេ នៅ​ពេល​មាន​ផ្ទៃពោះ​ដូច្នេះ?

នៅ​ពេល​ដែល​គ​ក៌​របស់​អ្នក​កំពុង​តែ​លូតលាស់ ការ​ផ្លាស់​ប្តូរ​ទីតាំង​ប្រហែលជា​រឿង​សំខាន់​ដែល អាច​អោយ​អ្នកមាន​ភាព​សុខ​ស្រួល​បាន ។ បន្ទាប់​ពី​រយៈពេល​បួន​ខែ​នៃ​ការ​ពរ​ពោះ​មក ស្ត្រី​ប្រហែលជា​ចំណាំ​ខ្លួនឯង​ថា ដូច​ជា​មាន​អារម្មណ៍​វិលមុខ ឬ​ក្អួតចង្អោ​ក្នុង​ពេលដេក​ស្មើ ។ បញ្ហា​នេះ​មានការ​ទាក់ទង​ទៅ​នឹង​ទំងន់​របស់​ស្បូន​ដែល​លូតលាស់​សង្កត់​លើ​សរសៃឈាម​ធំ​ៗ ។ ប្រការ​នេះ​ប្រហែលជា​ត្រូវការ​ប្តូរ​ទីតាំង​ហើយ ។

ទឹករំអិល​ដែល​មាន​ជាតិ​បាស​ប្រហែលជា​អាច​ប្រើ​បាន​ក្នុង​ពេល​រួម​ភេទ​ហើយ​ប្រសិនជា​ចាំបាច់ ។
ក្នុង​ពេល​កំពុង​រួម​ភេទ អ្នក​គួរតែ​ពុំ​មាន​អារម្មណ៍​ឈឺចាប់​ទេ ។ អារម្មណ៍​ដែល​ឈាន​ទៅ​ដល់​ចំនុចកំពូល​នៃ​ការ​រួម​ភេទ ស្បូន​របស់​អ្នក​នឹង​កន្ត្រាក់ ។ ប្រសិនបើ​ស្បូន​របស់​អ្នក​កន្ត្រាក់​ច្រើន​ដង​ដែល​អាច​ធ្វើ​អោយ​អ្នក​ឈឺចាប់​ខ្លាំង និង​ទៀងទាត់​នោះ ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ ជាមួយ​គ្នា​នេះ​ដែរ ចូរ​បញ្ឈប់​នូវ​ការ​រួម​ភេទ ហើយ​ទូរស័ព្ទ​ទៅ​គ្រូពេទ្យ​ជា​បន្ទាន់​ប្រសិនបើ​អ្នក​មានការ​ហូរ​ឈាម​នៅ​តាម​ទ្វារមាស​ខ្លាំង ឬ​មានការ​បែក​ទឹកភ្លោះ ។

ចូរ​និយាយ​ជាមួយ​ដៃគូរ​របស់​អ្នក​ថា អ្នកមាន​អារម្មណ៍​ដូច​ម្តេច​ដែរ​អំពី​ការ​រួម​ភេទ និង​ការ​ព្រួយបារម្ភ​របស់​អ្នក​ព្រោះ​វា​អាច​ជួយ​អោយ​អ្នកមាន​ផា​សុខភាព​ក្នុង​ពេល​រួម​ភេទ​បាន ។ លើស​ពី​នេះ​ទៅ​ទៀត ចូរ​លើកទឹកចិត្ត​ដល់​ដៃគូរ​របស់​អ្នក​អោយ​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ទៀត ជា​ពិសេស​ប្រសិនបើ​អ្នក ឃើញ​ថា​ដៃគូរ​របស់​អ្នកមាន​អ្វី​ប្រែប្រួល ។ ការ​ទំនាក់ទំនង​អាច​ជួយ​អ្នក​យល់​ដឹង​កាន់តែ​ប្រសើ​ទៅ​លើ​អារម្មណ៍ និង​ចំណង់​របស់​អ្នក ។
តើ​ចំណង់​នៃ​ការ​រួម​ភេទ​របស់ខ្ញុំ​នឹង​ប្រែប្រួល​ដែរ​ទេ​នៅ​ពេល​ដែល​ខ្ញុំ​មាន​ផ្ទៃពោះ?

វា​គឺជា​រឿង​ដែល​ច្រើន​តែ​កើត​មាន​ទៅ​លើ​ចំណង់​ផ្លូវភេទ​របស់​អ្នក ហើយ​ឥឡូវនេះ​វា​នឹង​ខុស​គ្នា​នៅ​ពេល​ដែល​អ្នកមាន​ផ្ទៃពោះ​ដូច្នេះ ។ បំរែបំរួល​អ័រម៉ូន​ធ្វើ​អោយ​ស្ត្រី​មួយ​ចំនួន​មានការ​កើនឡើង​នូវ​ចំណង់​នៃ​ការ​រួម​ភេទ​កាន់តែ​ខ្ពស់​ក្នុង​ពេល​ដែល​មាន​ផ្ទៃពោះ ខណៈ​ពេល​ដែល​មិនសូវ​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​រួម​ភេទ​កាលពី​ពេល​មិន​ទាន់​មាន​ផ្ទៃពោះ​ទៅ​ទៀត ។
នៅ​ក្នុង​ត្រីមាស​ទី​មួយ ស្ត្រី​មួយ​ចំនួន​ច្រើន​តែ​បាត់បង់​ចំណង់​ផ្លូវ​ភែ​ទ​ព្រោះ​ពួក​គេ​មានការ​អស់កំលាំង និង​មិន​មាន​ផា​សុខភាព ខណៈ​ពេល​ដែល​ស្ត្រី​ខ្លះ​ទៀត​នៅ​តែ​មាន​ចំណង់​ផ្លូវភេទ​ដូច​ដើម​ដ៏​ដែល ។

ខ្ញុំ​មិន​មាន​អារម្មណ៍​ចង់​រួម​ភេទ​សោះ ។ តើ​ខ្ញុំ​គួរតែ​ធ្វើ​អ្វី​ខ្លះទៅ​ដើម្បី​អោយដៃ​គូរ​របស់ខ្ញុំ​សប្បាយចិត្ត?
ប្រសិនបើ​គ្រូពេទ្យ​តម្រូវ​អោយ​អ្នកមាន​ដែន​កំណត់​លើ​ការ​រួម​ភេទ ឬ​ប្រសិនបើ​អ្នក​មិន​មាន​អារម្មណ៍​ចង់​រួម​ភេទ ចូរ​ចង​ចាំ​ថា ត្រូវ​តែ​ប្រើ​ពេលវេលា​ដើម្បី​បង្កើន​នូវ​ភាព​ស្និ​ទ្ធិ​ស្នាល​ជាមួយ​ដៃគូរ​របស់​អ្នក​អោយ​បាន​ច្រើន ។ ក្នុង​ពេល​ដែល​កំពុង​ស្និទ្ធស្នាល​គ្នា​មិន​ត្រូវ​អោយ​មានការ​រួម​ភេទ​នោះ​ទេ មាន​ន័យ​ថា​សេចក្តី​ស្រលាញ់ និង​ការ​ចូល​ចិត្ត​គ្នា​អាច​សម្តែង​ឡើង​តាម​មធ្យោបាយ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។

ចូរ​រំលឹក​នូវ​សេចក្តី​ស្នេហារ​របស់​ខ្លួនឯង​ថា អ្នក​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​ការ​លូតលាស់​ដល់​កូន​របស់​អ្នក​នៅ​ក្នុង​ផ្ទៃ ។ ចូរ​រីករាយ​ជាមួយនឹង​ដៃគូរ​របស់​អ្នក​ទាំងអស់​គ្នា​ទៅ ។ អ្នក​អាច​ចំណាយពេល​ក្នុង​ការ​ដើរ​ដោយ​អារម្មណ៍​រូ​មែន​ទិច ទទួលទាន​អាហារ​ក្រោម​ពន្លឺ​ភ្លើងទៀន​ដ៏​រីករាយ ឬ​ផ្តល់​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​ការ​បាត់បង់ ។
តើ​ខ្ញុំ​អាច​រួម​ភេទ​វិញ​ក្នុង​ពេល​ឆាប់​ៗ​ដោយ​របៀប​ណា​ក្រោយ​ពី​សំរាលកូន​ហើយ?

ជា​ទូទៅ អ្នក​អាច​ត្រលប់​មក​រក​ការ​រួម​ភេទ​របស់​អ្នក​វិញ​បាន នៅ​ពេល​ដែល​អ្នក​បានជា​សះស្បើយ មាន​ន័យ​ថា​អ្នក​លែង​មានការ​ហូរ​ឈាម​ទៀត និង​នៅ​ពេល​ដែល​អ្នក និង​ដៃគូរ​របស់​អ្នកមាន​អារម្មណ៍ល្អ​ឡើង​វិញ​ដើម្បី​រួម​ភេទ ។
ក្រោយ​ពី​មាន​ផ្ទៃពោះ​ហើយ ស្ត្រី​មួយ​ចំនួន​សំគាល់​ឃើញ​ថា ដូច​ជា​ខ្វះ​នូវ​ទឹករំអិល​នៅ​ក្នុង​ទ្វារមាស ក្នុង​ពេល​រួម​ភេទ​។ ទឹករំអិល​ដែល​មាន​ជាតិ​បាស ប្រហែលជា​អាច​ប្រើប្រាស់​បាន​ក្នុង​ពេល​រួម​ភេទ​បែប​នេះ ដើម្បី​កាត់​បន្ថយ​ការ​គ្មាន​ផា​សុខភាព​នៃ​ការ​ស្ងួត​របស់​ទ្វារមាស ។

ស្ត្រី​ដែល​ត្រូវការ​បំបៅ​ដោះ​កូន​តែ​មួយ​មុខ​ច្រើន​តែ​ពន្យា​ពេល​ដល់ Ovulation (​ជា​ពេល​ដែល​ពង​មេជី​វិត​ញី​ផ្ទុះ​ចេញពី​ក្រពេញ Ovary ដើម្បី​បង្ក​កំណើត​) និង​ការ​មក​រដូវ ។ ប៉ុន្តែ Ovulation នឹង​កើត​មាន​មុន​ពេល​ដែល​អ្នក​ចាប់ផ្តើម​មាន​រដូវ​ម្តង់ទៀត ដូច្នេះ​ចូរ​ចង​ចាំ​ថា អ្នក​នៅ​តែ​អាច​មាន​ផ្ទៃពោះ​បាន​ដ៏​ដែល​ក្នុង​ពេល​នេះ ។ ចូរ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ដើម្បី​រក​នូវ​វិធីសាស្ត្រ​ដ៏​សម​ស្រប​ក្នុង​ការ​ពន្យា​កំណើត ។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង