វី​រ៉ុ​ស​ដែល​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ​ (sexually​ transmitted​ virus)​ ឈ្មោះ​ហៅ​ថា​ human​ papillomavirus​ (HPV)​ ជា​ភ្នាក់ងារ​បង្ក​ជំងឺមហារីក​មាត់ស្បូន​។​ជំងឺ​បង្ក​ដោយ​ HPV​ តែងតែ​បាត់​ទៅ​វិញ​ ដោយ​ខ្លួនឯង​ដែល​ជា​ហេតុ​ធ្វើ​អោយ​មនុស្ស​ជា​ច្រើន​មិន​បានដឹង​ថា​ខ្លួនឯង​ធ្លាប់​ឆ្លង​ មេរោគ​ប្រភេទ​នេះនោះ​ទេ​ ។​ ប៉ុន្តែ​,​ ពេល​ខ្លះ​ ការ​ចំលង​មេរោគ​ HPV​ អាច​បណ្តាល​អោយ​ ក្លាយទៅជា​បញ្ហា​ធំ​បាន​ ។​
គេ​អាច​ធ្វើការ​បែងចែក​ HPV​ជា​ ២​ ប្រភេទ​ គឺ​ក្រុម​មេរោគ​ដែល​មាន​ហានិភ័យ​ខ្ពស់​ (high​ risk)​និង​ក្រុម​មេរោគ​ដែល​មាន​ហានិភ័យ​ទាប​(low​ risk)​។​

ពពួក​មេរោគ​ដែល​មាន​ហានិភ័យ​ខ្ពស់​អាច​ធ្វើ​អោយ​មានការ​លូតលាស់​កោសិកា​ត្រៀម​កើត​មហារីក​(precancerous​ cell)​ នៅ​តាម​មាត់​ ស្បូន​ ។​ ប្រសិនបើ​គេ​មិន​អាច​រក​ឃើញ​ និង​ ធ្វើការ​ព្យាបាល​កោសិកា​មិនធម្មតា​ (abnormal​ cells)​ នេះ​ទេ​,​ វា​នឹង​ក្លាយទៅជា​កោសិកា​មហារីក​ (cancerous)​ ។​ប្រភេទ​មេរោគ​មាន​ហានិភ័យ​ខ្ពស់​គឺ​  HPV​ 16​ and​ 18​។​

ចំណែក​មេរោគ​ដែល​មាន​ហានិភ័យ​ទាប​គឺ​f​ HPV​  6​ and​ 11​។​មេរោគ​ទាំង​បួន​ប្រភេទ​នេះ​គឺ​អាច​ការពារ​បាន​ដោយ​ការ​ចាក់​វ៉ាក់សាំង​Gardasil​ ។​មេរោគ​HPV១៦​និង​១៨​តំណាង​អោយ​ការ​កើយ​ជំងឺមហារីក​មាត់ស្បូន​ចំនួន​ប្រហែល​៧០​ភាគរយ​។​គេ​កំពុង​ស្រាវជ្រាវ​រក​វ៉ាក់សាំង​ដើម្បី​ការពារ​មហារីក​មាត់ស្បូន​នេះ​ចំនួន​៣០​ភាគរយ​ផ្សេង​ទៀត​។​

ចំណែក​មេរោគ​ប្រភេទ​ HPV៦​និង​១១​អាច​បង្ក​ជា​ឬ​ស​នៅ​តាម​ប្រដាប់​ភេទ​ប៉ុន្តែ​មិន​នាំ​អោយ​មាន​ជា​មហារីក​ទេ​។​មេរោគ​ទាំងនេះ​តំណាង​អោយ​៩០​ភាគរយ​នៃ​ឬ​ស​នៅ​តាម​ប្រដាប់បន្តពូជ​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង