ភាគច្រើន អាការៈ​បេះដូង​រីក​មិន​មាន​រោគសញ្ញា​អ្វី​ឡើយ​។ បើសិន​ជា​បេះដូង​រីក​រហូត​ដល់​មិនអាច​ច្របាច់​ឈាម​បាន​គ្រប់គ្រាន់​ទេ រោគសញ្ញា​នៃ​ការ​ខ្សោយបេះដូង​អាច​នឹង​កើត​មាន​ដូចជា​៖

  • ដកដង្ហើម​ខ្លីៗ ឬ​ពិបាក​ដកដង្ហើម​
  • ហើម​ជើង​
  • ទំហំ​ពោះធំ​ជាង​មុន​
  • ឡើង​ទម្ងន់​
  • អស់កម្លាំង​
  • ញ័រ​ដើមទ្រូង ឬ​បេះដូង​ឈប់​លោត​


 

​រោគសញ្ញា​នៃ​ជំងឺ​បេះដូង​រីក​អាច​មាន​លក្ខណៈ​ប្រែប្រួល​ទៅតាម​មនុស្ស​ម្នាក់ៗ​។ អ្នកខ្លះ​អត់​មាន​រោគសញ្ញា​ហើយ​ខ្លះ​ទៀត​អាច​មាន​រោគ​សញ្ញតិ​ចតួច​រហូតដ​ល់​ច្រើន​ឆ្នាំ​។ ហើយ​ខ្លះ​ទៀត​អាច​មាន​រោគសញ្ញា​ពិបាក​ដកដង្ហើម​កាន់តែ​ខ្លាំង​នឹង​ជាប់​រហូត​ទៀត​ក៏មាន​ដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង