Join with Health.com.kh on Telegram

ការ​គាំងបេះដូង​កើតឡើង​នៅពេល​ដែល​លំហូរ​ឈាម​សម្រាប់​ទៅ​ចិញ្ចឹម​សាច់ដុំ​បេះដូង​ត្រូវបាន​រាំងស្ទះ ។ ការ​ដែល​គ្មាន​វត្ត​មាន​ឈាម និង​អុកស៊ីសែន​ទៅ​ចិញ្ចឹម​ផ្នែក​ណាមួយ​នៃ​បេះដូង ផ្នែក​នោះ​នឹង​ត្រូវ​ស្លាប់ ។ ជំងឺ​គាំងបេះដូង​មិន​ធ្វើអោយ​ស្លាប់​ទាំងអស់​នោះ​ទេ ។ ការ​ដែល​មាន​ការព្យាបាល​បាន​ទាន់ពេលវេលា និង​លឿន​អាច​ស្ការ​ឡើងវិញ​នូវ​លំហូរ​ឈាម​ទៅដល់​សាច់​បេះដូង ក៏ដូចជា​សង្គ្រោះ​ជីវិត​បាន ។​


​ប្រសិនបើ​អ្នក​មាន​រោគសញ្ញា​នៃ​ជំងឺ​គាំងបេះដូង ត្រូវតែ​ព្យាបាល​អោយ​លឿន ។ ការព្យាបាល​បាន​ទាន់ពេលវេលា​អាច​ជួយសង្គ្រោះ​ជីវិត​អ្នក​បាន ។​

ប្រសិនបើ​អ្នក​មាន​ការ​ឈឺទ្រូង ហើយ​គ្រូពេទ្យ​នឹង​ត្រូវ​ចេញ​ថ្នាំ Nitroglycerin សម្រាប់ Angina
– ប្រើ​ថ្នាំ Nitroglycerin មួយ​គ្រាប់ ហើយ​រងចាំ ៥​នាទី​
– ប្រសិនបើ​ការ​ឈឺទ្រូង​របស់​អ្នក​មិនធូ​ស្រាល​ទេ ឬ​កាន់តែ​ធ្ងន់​ទៅៗ ចូរ​ទូរស័ព្ទ​ទៅកាន់ ៩១១ ឬ​សេវា​សង្គ្រោះបន្ទាន់  ។ ចូរ​និយាយ​អំពី​រោគសញ្ញា​របស់​អ្នក និង​ប្រាប់ថា​អ្នក​កំពុង​មាន​ជម្ងឺ​គាំងបេះដូង​ហើយ ។​
– បន្ទាប់​ពី​អ្នក​ទូរស័ព្ទ​សុំ​ជំនួយ​ហើយ ចូរ​ទំពារ​ថ្នាំ Aspirin ឬ ថ្នាំ​ដែល​មាន​កំរិត Aspirin ទាប ២ ទៅ ៤​គ្រាប់​ប្រសិនបើ​អ្នក​មាន​បញ្ហា​អាឡឺ​ហ្សី​ជាមួយ Aspirin ។ ថ្នាំ Aspirin ជួយ​ធ្វើអោយ​ឈាម​មិន​អាច​ក​កបាន ដូច្នេះ​វា​ប្រហែល​ជា​ជួយ​អោយ​អ្នក​រួចផុត​ពី​ជម្ងឺ​គាំងបេះដូង ។​
 

​ប្រសិនបើ​អ្នក​កំពុង​មាន​ការ​ឈឺទ្រូង និង​មិន​មាន​ថ្នាំ Nitroglycerin ទេ​
– ចូរ​ទូរស័ព្ទ​ទៅកាន់ ៩១១ ឬ​សេវា​សង្គ្រោះបន្ទាន់ ។ ចូរ​ពី​ពណ៌នា​អំពី​រោគសញ្ញា​របស់​អ្នក និង​ប្រាប់ថា​អ្នក​កំពុង​មាន​បញ្ហា​គាំងបេះដូង ។​
– ចូរ​នៅ​ស្តាប់​ទូរស័ព្ទ​រហូត នៅពេល​នោះ​អ្នក​សង្គ្រោះ​នឹង​ប្រាប់​អ្នក​នូវ​អ្វី​ដែល​អ្នក​ត្រូវធ្វើ ។​
– បន្ទាប់​ពី​អ្នក​ទូរស័ព្ទ​សុំ​ជំនួយ​ហើយ ចូរ​ទំពារ​ថ្នាំ Aspirin ឬ ថ្នាំ​ដែល​មាន​កំរិត Aspirin ទាប ២ ទៅ ៤​គ្រាប់​ប្រសិនបើ​អ្នក​មាន​បញ្ហា​អាឡឺ​ហ្សី​ជាមួយ Aspirin ។ ថ្នាំ Aspirin ជួយ​ធ្វើអោយ​ឈាម​មិន​អាច​ក​កបាន ដូច្នេះ​វា​ប្រហែល​ជា​ជួយ​អោយ​អ្នក​រួចផុត​ពី​ជម្ងឺ​គាំងបេះដូង ។​

មធ្យោបាយ​ដ៏​ល្អ​បំផុត​គឺ​ការ​ទៅ​មន្ទីរពេទ្យ ។ ការប្រើ​ថ្នាំ​នៅតាម​ផ្ទះ​អាច​នឹង​ជួយ​សង្គ្រោះ​ជីវិត​អ្នក​បាន​ទោះបីជា​មុនពេល​ទៅដល់​ម​ន្ទីរ​ពេទ្យ​ក៏ដោយ ។ ប្រសិនបើ​អ្នក​មិន​អាច​មាន​សេវា​សង្គ្រោះបន្ទាន់​ទេ ត្រូវ​តែ​អោយ​នរណា​ម្នាក់​ជួយ​បើកបរ​បញ្ជូន​អ្នក​ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់ ។ មិន​ត្រូវ​បើកបរ​ដោយ​ខ្លួនឯង​នោះទេ លុះត្រាតែ​អ្នក​គ្មាន​ជម្រើស​សោះ ។​

ប្រសិនបើ​អ្នក​គិត​ថា​អ្នក​កំពុងមាន Unstable Angina ប៉ុន្តែ​អ្នក​មិន​ប្រាក​ខ្លួនឯង ចូរ​ធ្វើតាម​ជំហាន​ដូច​ខាងលើ​នេះ ។ Unstable Angina អាច​ធ្វើអោយ​គាំងបេះដូង ឬ​ស្លាប់​បាន ដូច្នេះ​អ្នក​ត្រូវតែ​ទៅ​ពិនិត្យ​វា​អោយ​បាន​លឿន​បំផុត ៕