ភាពតឹង ឈឺចាប់ខ្លាំងរបស់អាការៈរមួលក្រពើគឺជារឿងដែលអ្នកមិនចង់ឲ្យវាកើតឡើងទៀតទេបើសិនជាធ្លាប់កើតឡើងម្តងរួចហើយ។ ប៉ុន្តែតើអ្នកមានដឹងថា ហេតុអ្វីបានជាសាច់ដុំទៅជារឹងរហូតដល់រមួលក្រពើបែបនេះទេ? ខាងក្រោមនេះគឺជាមូលហេតុខ្លះៗរបស់អាការៈរមួលក្រពើនេះ៖

  • មិនបានធ្វើការពុតពែនសាច់ដុំសិនមុនហាត់ប្រាណ
  • ធ្វើការហាត់ប្រាណទៅលើសាច់ដុំដែលអស់កម្លាំងខ្លាំងពេក
  • ហាត់ប្រាណក្រោមអាកាសធាតុក្តៅ
  • ហាត់ប្រាណនៅពេលខ្សោះជាតិទឹក ឬកង្វះអេឡិចត្រូលីត្រ
  • ធ្វើឲ្យខ្លួនឯងនឿយហត់ខ្លាំងពេកក្នុងពេលហាត់ប្រាណ
  • ជាមនុស្សធាត់ កំពុងតែមានជំងឺ ឬកំពុងតែលេបថ្នាំ
  • ជាមនុស្សចាស់៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង