តើការដេកមិនលក់ជាអ្វី ?
ការដេកមិនលក់គឺជាបញ្ហាដែលច្រើនកើតមាន ហើយវាមានការប៉ះពាល់ដល់ការរស់នៅសព្វ ថ្ងៃផងដែរ ។ មានមនុស្សជាច្រើនដែលមានបញ្ហាដេកមិនលក់នេះ ដូច្នេះពួកគេតែងតែមានការភ្ញាក់ពីដំណេក នៅពេលយប់ ឬភ្ញាក់លឿនពេក ។ ការមានបញ្ហាដំនេក អាចកើតម្តងមាន ម្តងអត់ ឬពេលខ្លះជា៖
- ដេកមិនលក់រយៈពេលខ្លី ជាបញ្ហាចំពោះអ្នកដែលមាន stress ។ ការដេកមិនលក់រយៈពេលខ្លីនេះកើតឡើងពីច្រើនថ្ងៃ ដល់ច្រើនសប្តាហ៏ ហើយវាតែងតែធូរស្រាលទៅវិញពេលដល់រាប់ខែ ។
- ការដេកមិនលក់ជារ៉ាំរ៉ៃ ជាបញ្ហាដែលមានរោគសញ្ញារបស់ជំងឺផ្សេងមួយទៀត ដូចជា ការបាក់ទឹកចិត្ត រឺមានការឈឺចាប់អី្វមួយដែលរាំរ៉ៃ ។ ការដេកមិនលក់ជារាំរៃនេះ មិនសូវមានច្រើនដូច ការដេកមិនលក់ក្នុងរយៈពេលខ្លីនោះទេ ។
តើអ្វីខ្លះដែលធ្វើអោយដេកមិនលក់ ?
មានមូលហេតុជាច្រើនដែលធ្វើអោយអ្នកមានបញ្ហាក្នុងការដេកដូចជា៖
- Stress: អាចធ្វើអោយអ្នកភ័យខ្លាចនូវព្រឹត្តិការណ៍អ្វីមួយដូចជា៖ សំដីដែលនិយាយ ឬអ្នកចូលចិត្តមាន stress ដូចជាមានការបារម្មណ៍នៅកន្លែងធ្វើការ ឬសាលារៀន ។
- ការបាក់ទឹកចិត្ត ការថប់អារម្មណ៍ និងបញ្ហាស្មារតី រឺជំងឺផ្លូវចិត្តជាច្រើនទៀត ។
- មានទម្លាប់ដេកតិចតួច ដូចជាការមើលទូរទស្សន៍ ពេលដេក រឺមិនចូលដេកអោយទៀតទាត់ ។
- ការផ្លាសប្តូរនូវទំលាប់ក្នុងការដេក រឺអ្វីៗផ្សេងៗទៀត ដែលរួមបញ្ចូលនូវការរចនារបៀបក្នុងការដេក ដូចជាមាន សំលេងរញេរញ៉ៃ បើកភ្លើង ឬការដេកផ្លែកកន្លែង ។
- បញ្ហាសុខភាពផ្សេងៗ ដូចជា ការឈឺចាប់ ពិបាកដកដង្ហើម និង restless legs syndrome
- ការប្រើរបស់ជំនួយក្នុងការដេក ដូចជា ជក់បារី ផឹកការហ្វេ ប្រើថ្នាំ និងផឹកស្រា
- កង្វះនូវការហាត់ប្រាណ
តើរោគសញ្ញាមានលក្ខណៈដូចម្តេចដែរ ?
រោគសញ្ហារបស់ការដេកមិនលក់មានភាពខុសៗគ្នាទៅតាមមនុស្សម្នាក់ៗ ដូចជា៖
- ពិបាកក្នុងការដេក មានន័យថាមិនអាចដេកលើគ្រែបានរយៈពេលច្រើនម៉ោង ចេះតែប្រែខ្លួន រឺចាប់ដល់ងងុយដេកទើបដេក ។
- ចូលចិត្តភ្ញាក់ពេលយប់ និងពិបាកដេកអោយលក់វិញ
- ភ្ញាក់ព្រឹកពេក
- មានអារម្មណ៍ថាអស់កំលាំង រឺគិតថាមិនទាន់អស់ងងុយ នៅពេលពួកគេក្រោកពីដេក
- មានអារម្មណ៍ថាមួរមៅ ងងុយដេក ឬរសាប់រសល និងមិនអាចធ្វើអ្វីបានទាលតែសោះក្នុងមួយថ្ងៃនឹង ។
តើមានការវិនិច្ឆ័យដូចមេ្តចដែរ ?
ការដេកមិនលក់វាមិនមែនជាជំងឺទេ ហើយក៏គ្មានការធ្វើតេសអ្វីដើម្បីធ្វើរោគវិនិច្ឆ័យដែរ ប៉ុន្តែនៅពេលអ្នកមិនអាចដេកលក់បានស្កប់ស្កល វាតែងតែបង្កទៅជាបញ្ហាអី្វផ្សេងទៀតវិញ ។ ពេលខ្លះគ្រូពេទ្យអាចធ្វើការពិនិត្យលើរៀងកាយរបស់អ្នក ការធ្វើតេសឈាម និងករណីខ្លះ ធ្វើការសិក្សាលើការដំណេករបស់អ្នកបន្ថែមទៀតដើម្បីដឹងថាមូលហេតុអីដែលអាចអោយអ្នកដេកមិនលក់ដូច្នេះ ។
គ្រូពេទ្យអាចសួរទៀតអំពី របៀបក្នុងការដេករបស់អ្នកកាលពីមុនថាតើ អ្នកដេកយ៉ាងដូចម្តេច រយៈពេលប៉ុន្មានដែលអ្នកដេក ទម្លាប់ក្នុងការដេក និងអាកប្បកិរិយានៃការដេក ។
តើការដេកមិនលក់នេះមានការព្យាបាលដូចម្តេចដែរ ?
ការព្យាបាលក្នុងការដេកមិនលក់គឺផ្តោតសំខាន់លើ មូលហេតុដែលអ្នកមិនអាចដេកបាន ប្រសិនបើអ្នកមានជំងឺអ្វីមួយដូចជា៖ ការឈឺអ្វីមួយរ៉ាំរៃ ឬបញ្ហាផ្លូវចិត្តដូចជា stress ជាដើម ។ អ្នកប្រហែលជាអាចទទួលនូវដំណេកល្អវិញ តាមរយៈធ្វើការផ្លាស់ប្តូរតិចតួចដូចជា៖
- ចូលដេកអោយទៀតទាត់
- ក្រោកពីដេកអោយទៀតទាត់
- កុំពិសារកាហ្វេ និងស្រា មុនពេលចូលដេក
- ធ្វើលំហាត់ប្រាណអោយទៀតទាត់ ប៉ុន្តែត្រូវតែប្រាកដថាអ្នកបញ្ចប់នូវការធ្វើលំហាត់ប្រាណរបស់អ្នកយ៉ាងតិច ៣ទៅ ៤ ម៉ោងមុនចូលដេក
- កុំទំលាប់ចូលចិត្តដេកមួយភ្លែត
មានមនុស្សខ្លះទៀតចូលចិត្តប្រើថ្នាំដើម្បីអោយពួកគេដេកលក់បានស្រួល ។ គ្រូពេទ្យតែងចេញវេជ្ជបញ្ជាក្នុងការប្រើប្រាស់ថ្នាំក្នុងរយៈពេលមួយខ្លី ប្រសិនបើការព្យាបាលដទៃទៀតមិនមានប្រសិទ្ធភាព ។ ប៉ុន្តែការប្រើប្រាស់ថ្នាំគឺមិនអាចមានលទ្ធផលអ្នកគ្រប់ពេលនោះទេ ដូចជាការរស់នៅប្រចាំជីវិត និងការផ្លាស់ប្តូរផ្សេងៗទៀត ។ ថ្នាំងងុយដេកអាចធ្វើអោយមនុស្សប្រើជាលក្ខណៈទម្លាប់បាន ហើយសូមចងចាំថា ការប្រើប្រាស់ថ្នាំសំរាប់ជំនួយក្នុងការដេកគឺវាគ្រាន់តែជួយក្នុងរយៈពេលមួយដែលខ្លីប៉ុណ្ណោះ តែវាត្រូវតែមានការចូលរួមពីទម្លាប់របស់អ្នកដែរ ។