អ្នក​ប្រាកដជា​ខ្លាច​នៅ​ពេល​ដែល​និយាយ​អំពី​គាំងបេះដូង​ពីព្រោះ​វា​អាច​ជា​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​ដូច្នេះ​អ្នក​ប្រហែលជា​ចង់​ដឹង​ហើយ​ថា​តើ​គួរ​ធ្វើ​យ៉ាងម៉េច​ដើម្បី​ការពារ​ខ្លួន​កុំអោយ​មាន​ជំងឺ​គាំង​បាំង​ដូង​នេះ​។​ចូរ​អុ​ន​វត្ត​តាម​វិធី​ងាយ​ៗ​ខាងក្រោម​នេះ មុន​ពេល​ដែល​គាំងបេះដូង​ចូល​មក​វាយលុក​លើ​រូប​អ្ន​។
-​បន្ថយ​កូ​លេ​ស្តេ​រ៉ូ​ល

ខាងក្រោម​នេះ​គឺជា​វិធី​ងាយស្រួល​បំផុត​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​បន្ថយ​កូ​លេ​ស្តេ​រ៉ូ​ល​របស់​អ្នក​។
ទទួលទាន​ផ្លែ​ឈើ​និង​បន្លែ​ដែល​បាន​ណែនាំ ៥ មុខ ជំនួស​នំ​កញ្ចប់​។ ផ្លែ​ឈើ​និង​បន្លែ​មិន​មាន​ជាតិ​ខ្លាញ់​នោះ​ទេ​។ មតិ​មួយទៀត​គឺ​បន្ថែម​គ្រាប់​អង្ករ ឬ កន្ទក់ ទៅ​ក្នុង​អាហារ​។ វា​នឹង​បង្កើន​ជាតិ​សរសៃ​។ ការ​បង្កើន​ជាតិ​សរសៃ​ក្នុង​អាហារ​បន្ថយ​កម្រិត​កូ​លេ​ស្តេ​រ៉ូ​ល​។ សារធាតុ​ស្ករ​ក្នុង​ផ្លែ​ប៉ម​ភាគច្រើន​ត្រូវ​បាន​គេ​រក​ឃើញ​ក៏​អាច​បន្ថយ​កម្រិត​កូ​លេ​ស្តេ​រ៉ូ​ល​ដូច​ខ្ទឹមស​ដែរ​។ (​ការ​ទទួលទាន​ខ្ទឹមស​មួយ​ដុំ ឬ ប្រេង​ខ្ទឹមស ៩០០ មី​លី​ក្រាម ក្នុង​មួយ​ថ្ងៃ គឺជា​ចំនួន​ដែល​បាន​ណែនាំ​សម្រាប់​គោលបំណង​នេះ​)​។
ទិញ​ផលិតផល​គ្រាប់​ធញ្ញជាតិ​ទាំងមូល​ជំ​នូ​សនឹង​ម្សៅ​។ មូលហេតុ​ដែល​ត្រូវ​ទទួលទាន​ផលិតផល​គ្រាប់​ធញ្ញជាតិ​ទាំងមូល​នោះ​គឺ​វា​ប្រើ​រយៈពេល​យូរ​ក្នុង​ការ​រំលាយ ដូច្នេះ​អ្នក​នឹង​មិន​មាន​អារម្មណ៍​ថា​ឃ្លាន ហើយ​ពួក​វា​មិន​បំ​លែង​ទៅ​ជា​ជាតិ​ស្ករ​ធម្មតា​លឿន​ដូច​ម្សៅ​នោះ​ទេ ដូច្នេះ​វា​នឹង​មិន​បង្កើន​កម្រិត triglyceride ច្រើន​ទេ​។ ពួក​វា​ក៏​មាន​ជាតិ​សរសៃ​ច្រើន ដែល​យើង​ដឹង​ហើយ​ថា​វា​បន្ថយ​កូ​លេ​ស្តេ​រ៉ូ​ល​។
ការ​ហាត់ប្រាណ​៖ ការ​បន្ថយ​កូ​លេ​ស្តេ​រ៉ូ​ល​របស់​អ្នក​ក៏​ត្រូវការ​ការ​ហាត់ប្រាណ​ខ្លះ​ដើម្បី​ចៀសវាង​អាហារ​មិន​ឱ្យ​គរ​ទុកជា​ជាតិ​ខ្លាញ់​។ ពិភាក្សា​ជាមួយនឹង​គ្រូពេទ្យ​ដើម្បី​កំណត់​ពី​ពេល​និង​របៀប​ដែល​ត្រូវ​ចាប់ផ្តើម​។ អ្នក​ដែល​ហាត់ប្រាណ​រយៈពេល​យូរ​មក​ហើយ​ទទួលផល​ប្រយោជន៍​ចំពោះ​សរសៃឈាម​ច្រើន​ជាង​អ្នក​ហាត់ប្រាណ​រយៈពេល​ខ្លី នៅ​ពេល​ដែល​មានការ​ប្រឆាំង​នឹង​ការ​រឹង​ក្រិន​សរសៃឈាម​។
បញ្ឈប់​ការ​ជក់បារី​! ប្រសិនបើ​អ្នកមាន​កូ​លេ​ស្ត​រ៉ូ​ល​ខ្ពស់ ការ​ជក់បារី​អាច​ជា​កត្តា​ចម្បង​ដែល​នាំ​ឱ្យ​អ្នក​កើត​ជំងឺ​បេះដូង​។ ការ​បញ្ឈប់​ការ​ជក់បារី​នឹង​បន្ថយ​កម្រិត​កូ​លេ​ស្តេ​រ៉ូ​ល​របស់​អ្នក និង​ជួយ​បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​គាំងបេះដូង​និង​ជំងឺ​បេះដូង​ផ្សេង​ៗ​ទៀត​។
បន្ថយ​ទម្ងន់​៖ វា​អាច​សម្រេច​បាន​ដោយ​ការ​ផ្លាស់​ប្តូរ​របប​អាហារ​ដែល​បាន​រៀបរាប់​ខាងលើ​និង​បញ្ចូល​ការ​ហាត់ប្រាណ​ក្នុង​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​អ្នក​។
-​បន្ថយ​សម្ពាធ​ឈាម
ការ​ទទួលទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់​គឺជា​ការ​ការពារ​ដែល​ល្អ​បំផុត​ប្រឆាំង​នឹង​ជំងឺលើសឈាម​។ វា​រក្សា​ឈាម​ឱ្យ​រត់​ដោយ​សម្រួល​ហើយ​សរសៃឈាម​ទន់​និង​បើកចំហរ​។ ទទួលទាន​ទឹក​អោយ​បាន​ក្នុងរ​វង់​២​លី​ត្រ​ជា​រៀងរាល់ថ្ងៃ​។
ការ​ទទួលទាន​ទឹក​នៅ​ពេល​មុន​ចូល​គេង​គឺ​សំខាន់​ណាស់ ព្រោះ​ជំងឺ​គាំងបេះដូង​ច្រើន​តែ​កើតឡើង​នៅ​ពេល​ព្រឹក​ពេល​ដែល​អ្នក​បាត់បង់​ជាតិ​ទឹក​ហើយ​ឈាម​របស់​យើង​ខាប់​ជាង​ពេល​ផ្សេង​ៗ​ក្នុងអំឡុងពេល​ថ្ងៃ​។ ប្រសិនបើ​ទឹកនោម​របស់​អ្នកមាន​ពណ៌​ស្រអាប់​នៅ​ពេល​អ្នក​ក្រោកពីដំណេក វា​ជា​សញ្ញា​ដែល​បង្ហាញ​ថា​រាង​កាយ​របស់​អ្នក​បាត់បង់​ជាតិ​ទឹក​។
បន្ថយ​ទម្ងន់​៖ នៅ​ពេល​ដែល​ទម្ងន់​របស់​អ្នក​កើនឡើង សម្ពាធ​ឈាម​របស់​អ្នក​ក៏​កើនឡើង​ដែរ​។ ការ​លើស​ទម្ងន់​អាច​ធ្វើ​ឱកាស​មាន​ជំងឺលើសឈាម​កើនឡើង​ពី ២ ទៅ ៦ ដង​។
អ្នក​អាច​បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺលើសឈាម​ដោយ​សម្រក​ទម្ងន់​។ ទោះជា​ការ​ស្រក​ទម្ងន់​តែ​បន្តិច​ក៏​ដោយ​ក៏​អាច​ធ្វើ​ឱ្យ​មាន​ភាព​ខុស​គ្នា​ខ្លាំង​ក្នុង​ការ​បង្ការ​ជំងឺលើសឈាម​ដែរ​។
ជ្រើសរើស​អាហារ​ដែល​មាន​ជាតិ​អំបិល​តិច​៖ ក្នុង​មួយ​ថ្ងៃ មនុស្ស​គ្រប់​គ្នា​មិន​គួរ​ទទួលទាន​ជាតិ​សូ​ដ្យូ​ម​លើស​ពី ២០០០ មី​លី​ក្រាម ទេ ដែល​ចំនួន​នេះ​ប្រហែល​នឹង​អំបិល​មួយ​ស្លាបព្រា​កាហ្វេ​។
-​ប្រើ​ថ្នាំ​ដើម្បី​ចិញ្ចឹម​និង​ការពារ​បេះដូង​របស់​អ្នក
ប៉ូ​តា​ស្យូ​ម​៖ រក្សា​លំនឹង​ទឹក​ក្នុង​រាង​កាយ​និង​កោសិកា​របស់​វា​។ វា​មាន​សារសំខាន់​សម្រាប់​ដំណើរការ​ល្អ​នៃ​ខួរក្បាល​, បេះដូង​, សាច់ដុំ​, និង​តម្រងនោម​។
កាល់ស្យូម​៖ ការ​សិក្សា​ថ្មែ​មាន​រក​ឃើញ​ថា ស្ត្រី​ដែល​ប្រើ​ថ្នាំ​កាល់​calcium citrate បាន​បន្ថយ​កម្រិត​កូ​លេ​ស្តេ​រ៉ូ​ល​របស់​ពួក​គេ​។ តាម​រយៈ​ក្រុម​អ្នក​ស្រាវជ្រាវ​បានឱ្យ​ដឹង​ថា វា​មាន​ឥទ្ធិពល​វិជ្ជមាន​លើ​សុខភាព​បេះដូង​។
ម៉ាញេស្យូម​៖ គ្រប់​កោសិកា​ក្នុង​រាង​កាយ​ត្រូវការ​ម៉ាញេស្យូម​។ វា​ជួយ​រក្សា​សាច់ដុំ​ឱ្យ​រឹង​មាំ​និង​សរសៃប្រសាទ​ឱ្យ​វៃ​។ ការ​ប្រើ​ថ្នាំ​ម៉ាញេស្យូម​ជា​រៀងរាល់ថ្ងៃ​អាច​ជួយ​បេះដូង​ដែល​ឈឺ​។
ប្រេង​ចំរាញ់​ចេញពី​ត្រី​៖ អ្នក​ដែល​ទទួលទាន​ត្រី​ដែល​សំបូរ​ជាតិ​ប្រេង​មាន​ករណី​ជំងឺ​បេះដូង​ទាប​។ វា​មាន​ភស្តុ​តាង​ដែល​ថា ប្រេង​ចំរាញ់​ពី​ត្រី​ជួយ​បង្ការ​ការ​រឹង​ក្រិន​នៃ​សរសៃឈាម​, បន្ទាប​សម្ពាធ​ឈាម​, បន្ថយ​កម្រិត triglyceride, ហើយ​មាន​ភាព​ការពារ​ខ្ពស់​ប្រឆាំង​នឹង​ជំងឺ​បេះដូង​។ ប្រេង​ចំរាញ់​ចេញពី​ត្រី​ក៏​មាន​ឥទ្ធិពល​លើ​ការ​ដើរ​មិន​ទៀងទាត់​នៃ​ចង្វាក់បេះដូង និង​ជួយ​បង្ការ​ឈាមកក​។
-​សាកល្បង​ការ​តម​សាច់
មាន​ភស្តុ​តាង​ថា​អាហារ​ដែល​មិន​មាន​ជាតិ​សាច់​ដែល​មាន​កម្រិត​កូ​លេ​ស្តេ​រ៉ូ​ល​និង​ខ្លាញ់​ទាប អាច​បញ្ច្រាស់​ប្រតិកម្ម​នៃ​ជំងឺ​បេះដូង​។ អាហារ​ដែល​មិន​មាន​ជាតិ​សាច់ ពេល​ខ្លះ​ត្រូវ​បាន​គេ​ណែនាំ​សម្រាប់​អ្នក​ដែល​ធ្លាប់​មាន​ជំងឺ​គាំងបេះដូង​។
-​ចិញ្ចឹមសត្វ
ក្នុង​ការ​សិក្សា​លើ​អ្នកជំងឺ​បេះដូង ការ​ចិញ្ចឹមសត្វ​បាន​ធ្វើ​ឱ្យ​មាន​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​ក្នុង​ការ​រ​ស់រាន្ត​មានជីវិត ដោយ​មិន​គិត​ពី​ស្ថានភាព​អាក្រក់​ឬ​ល្អ​របស់​ជំងឺ​បេះដូង ឬ ប្រភេទ​នៃ​សត្វ​ចិញ្ចឹម​នោះ​ឡើយ​។ ការ​សិក្សា​បាន​បង្ហាញ​ថា ការ​មើល​ត្រី​នៅ​ក្នុង​អាង​ចិញ្ចឹម​ត្រី ឬ ការ​ចិញ្ចឹម​ឆ្កែ​ឬ​ឆ្មា អាច​បន្ថយ​សម្ពាធ​ឈាម ទោះជា​ចំពោះ​អ្នក​ដែល​មាន​សុខភាព​ល្អ​ក៏​ដោយ​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង