ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យកូនញ៉ាំបាយ។ តើមានអ្វីខ្លះទៅ?

  1. នៅពេលដែលកូនបាន៥ទៅ៦ខែ អ្នកអាចឲ្យកូនសាកល្បងញ៉ាំអាហារដែលគេអាចពិសារបាន ព្រោះការធ្វើបែបនេះ អាចធ្វើឲ្យកូនអាចចូលចិត្តញ៉ាំអាហារ។
  2. អ្នកគួរតែផ្តាស់ប្តូរអាហារ និងទម្រង់នៃអាហារឲ្យបានច្រើន ហើយប្លែក ទើបកូនមានអារម្មណ៍ក្នុងការញ៉ាំបាយ។
  3. អ្នកគួរតែឲ្យកូនបរិភោគអាហារដែលគេចូលចិត្ត ទើបកូនមិនរករឿងក្នុងពេលញ៉ាំបាយ។
  4. អ្នកគួរតែធ្វើជាគំរូល្អដល់កូន ដោយអង្គុយពិសារបាយឲ្យគេមើល ទើបគេយកតម្រាប់តាមអ្នក ញ៉ាំបាយតាមសម្រួល។
  5. អ្នកគួរតែឲ្យកូនទម្លាប់ញ៉ាំបាយក្នុងពេលវេលាដែលត្រូវ ទើបកូនដឹងថាពេលណាគេគួរតែញ៉ាំបាយ។ ដូចនេះ កូននឹងមានទម្លាប់ល្អក្នុងការញ៉ាំបាយ៣ពេលជាមិនខានឡើយ។
  6. អ្នកគួរតែឲ្យកូនអង្គុយញ៉ាំបាយជាមួយកូនក្មេងដែលមានអាយុប៉ុនគេ ទើបកូនមានអារម្មណ៍ក្នុងការញ៉ាំបាយ។
  7. អ្នកគួរតែអង្គុយញ៉ាំបាយជាមួយគ្នា​ ដោយបង្កើតបរិយាកាសសប្បាយរីករាយ ទើបកូនចូលចិត្តញ៉ាំបាយជាមួយអ្នក៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង